ភាគ1: ពូតូចថាឲ្យអូនដូចជ្រូក អាយ៎~~~

2.6K 146 11
                                    

     ព្រឹកព្រលឹមថ្ងៃបន្ទាប់ថេយ៉ុងតូចត្រូវម្ដាយចាប់ក្រោកពីព្រឹករៀបចំស្លៀកពាក់ខោអាវសាលាឲ្យគេទៅរៀន សំឡេងស្រែកយំក្មេងតូចលាន់ឮពេញវិមានដោយម្ដាយរត់ដេញចាប់កូនក្បាលខូចមិនព្រមឲ្យគាត់ស្លៀកពាក្យ។

     " ថេយ៍ហា៎...ឈប់រត់បានហើយ ប្រយ័ត្នហួសម៉ោងទៅរៀន " អ្នកជាម្ដាយឈរច្រត់ចង្កេះបបក់ដៃហៅកូនឲ្យមកជិតគាត់ តែមើលគេធ្វើទីមិនមកហើយនៅធ្វើមុខឌឺដាក់គាត់ទៀត ឌឺណាស់ចង់តែចាប់ក្រញិចអីទេតើ

     " អូនអត់ចង់ទៅហឿងហេ៎...រៀនអត់សាហាវហេ៎.. " ក្មេងតូចធ្វើមុខជូមិនចង់ទៅរៀន គេមិនចង់ទៅរៀនរៀនគួរឲ្យធុញ

     " បើកូនមិនរៀនតើកូនចេះអក្សរមកពីណា ពេលកូនធំឡើងមានការងារធ្វើមានលុយចាយ ចិញ្ចឹមជីវិតដែរ? " អ្នកស្រីផារីយូតបទៅកូនប្រុស ចូលរៀនមិនទាន់បានមួយខែផង ឥឡូវចេះខ្ជិលហើយ

     " ម៉ាមីប៉ាៗមានលុយ អូនអត់ចេះក៏អត់ខ្វស់លុយចាយដែរ " ក្មេងតូចនិយាយមួយៗខ្យួតៗមាត់ស្រួយៗតបទៅម្ដាយវិញ ប៉ាម៉ាក់មានលុយច្រើនណា គេចាយមិនអស់ផង

     " ក្បាលចូចណាស់យើងនឹងបានហើយ ចាប់មកនេះឡើយលឿនបើមិនចង់ឲ្យម៉ាក់វ៉ៃគូទកូន " គាត់ធ្វើមុខកាចដាក់នៅដំឡើងសំឡេងទៅក្មេងតូច តែក្មេងតួចថេយ៉ុងធ្វើមិនដឹងមុនឮងាកមើលឆ្វេងស្ដាំហាក់មិនឮសម្ដីគាតើបាននិយាយអម្បិញមិញ កាន់តែធ្វើឲ្យគាត់ក្ដៅស្លឹកត្រចៀកលើសដើម

     " យ៉ា!! ថេយ៉ុង ខែនដូ ហ៊ានធ្វើមិនឮម៉ាក់និយាយផង ចាំមើលណាតែម៉ាក់ចាប់បាន " គាត់ខាំមាត់គ្រឺតនឹងកូនប្រុសជាខ្លាំងក៏ស្ទុះរត់ទៅរកកូន ឯថេយ៉ុងឯណេះឃើញ ដូច្នេះក៏រត់យកប្រាស់អាយូសរត់ដាច់.កចោលស្រែកផងអីផង ចុងក្រោយនៅតែម្ដាយចាប់បានវ៉ៃគូទជាច្រើនដៃ ចាប់គេស្លៀកពាក់នាំទៅរៀនឲ្យទាល់តែបាន។
     មកដល់សាលាគាត់ចុះមកជាមួយកូនហុចកាតាបឲ្យគេយក។

     " ខំរៀនឮទេយកលេខមួយឲ្យបានកូនចង់បានអីម៉ាក់ទិញឲ្យ " គាត់អង្អែលក្បាលថេយ៉ុងនិយាយឲ្យកូនខំប្រឹងរៀនបើចង់បានត្រូវខំយកលេខមួយបានគាត់ទិញឲ្យបើគេចង់បានរបស់នោះ

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now