ភាគ12: ក្រសែភ្នែកចម្លែក

1.8K 93 12
                                    

     ព្រឹកថ្ងែបន្ទប់ផ្ទៃមេឃ ខៀវស្រងាត់មានពពកពណ៌សលាយបញ្ជូលបញ្ចេញរស្មីបន្លឺផែនដី មនុស្សម្នានាំគ្នាក្រោកពីដំណេករៀបចំខ្លួនធ្វើការជាប្រចាំ។ នៅក្នុងបន្ទប់ ធំទូលាយមានការតុបតែងលំអងយ៉ាងស្រស់ស្អាតតាមបែប សម័យថ្មីភាគច្រើននៅក្នុងបន្ទប់មានតែពណ៌សនិងពណ៌ខ្មៅ កាយល្អិតតូចស្ដើងកំពុងលង់លក់យ៉ាងមានក្ដីសុខ ដៃដាក់លើទ្រូងណែនមាំអ្នកជាពូ។

     " ហុឹម!!! " សំឡេងក្រហឹមធ្ងន់ៗបន្លឺឡើង បញ្ចាក់ឲ្យដឹងពីសំឡេងអ្នក្រហមរៀបដឹងភ្ញាក់ក្រោយពីគេងអស់ជាច្រើនម៉ោង កាយមាំបើកភ្នែកសឹមៗលើកដៃធំញីលើត្របកភ្នែកចុះឡើងៗ ឲ្យសមនឹងពន្លឺថ្ងៃដែលរះជះចូលក្នុងបន្ទប់តាមកញ្ចក់ថ្លាមានវាំងននបិទមិនជិតនោះ នាយក្រាស់ចាប់ដៃនាយតូចចេញពីទ្រូងទើបងើបទាញ ទូរស័ព្ទយកមកមើលម៉ោងដោយឃើញមិនទាន់ដល់ម៉ោងទៅរៀននាយក៏ចុះពីគ្រែទៅបន្ទប់ទឹកសម្អាតខ្លួនរៀបចំស្លៀកខោអាវទៅធ្វើការ ក្រោយពីរួចរាល់នាយក៏ដើរមកដាលនាយតូចឲ្យគេក្រោក

     " ថេយ៍! ក្រោកដល់ម៉ោងទៅរៀន "

     " ហុឹម ពូតូច... "នាយតូចបើកភ្នែកបន្តិចក៏បិទភ្នែកវិញ

     " ក្រោកឡើងលោកក្មួយប្រុស ទៅងូតទឹកស្លៀកពាក់នឹងអាលបានទៅរៀន ប្រយ័ត្នទៅហួសម៉ោង " នាយក្រាស់ចាប់ទាញដៃក្មួយឲ្យគេក្រោក

     " ថេយ៍ក្រោកក៏បាន កំពុងគេងស្រួលផងមកហៅទេ ហឹស! " ក្រោកហើយមាត់ក៏រអ៊ូដាក់នាយក្រាស់សិមដើរចេញទៅបន្ទប់ខ្លួនឯងដោយមិនបានយក សៀវភៅរៀនពីយប់ទៅតាមជាមួយ    ។

     នៅតអាហារមានគ្នាត្រឹមតែ4នាក់ព្រោះប៉ាម៉ាក់យ៉ូជីគាត់មិនបានមកញ៉ាំបាយនៅទីនេះនោះទេ ចំណែកលោកយាយលោកតាក៏មិនបាននៅដែរ មួយសន្ទុះការញ៉ាំបាយក៏បានបញ្ចប់ទៅ 4នាក់ពូក្មួយក៏នាំគ្នាឡើងឡានជិះចេញទៅរៀនតាមធម្មតា។

     " សៀវភៅរបស់ថេយ៍ យប់មិញភ្លេចនៅបន្ទប់ពូ " មកដល់មុខសាលានាយក្រាស់ក៏ហុច សៀវភៅកាលពីយប់ឲ្យនាយតូច មិនដឹងថាគេមានបានមើលកាតាបឬអត់ទេបានជាមិនសួរឯនាយក៏មិនបាននិយាយអីទៀត ដាក់ក្នុងកាបូបធ្វើការក៏ភ្លេចរឿងឲ្យ សៀវភៅសំណាងចេះនឹកឃើញវិញកំពុងអីបានអីក្មួយមើលទៅ

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now