ភាគ33:ជាក្អែកខ្មៅពូកែលាក់ពត់

915 62 4
                                    

     " អាយ៎~~~" ថេយ៉ុងបានអារថើមដៃខ្លួនឯង  ពេលងាកទៅឃើញនាយក្រាស់កំពុងតែដើរមករក។ ឈាមក្រហមឆ្អិនឆ្អៅហូរស្រកចេញពីសាច់ នាយតូចទំលាក់កាំបិទចុះធ្វើជាដួលទៅក្រោយ ចំណែកយ៉ូជីនាងពុំដឹងឡើយថាជុងគុកដើរមក ពេលនេះនាងគាំងមិនយល់ពីស្ថានភាព សុខៗគេអារដៃខ្លួនឯងស្រែករ៉ូដូចស្រាំងទិច ទាំងនាយពុំបានធ្វើអ្វីសោះ។

     " ថេយ៍! " ជុងគុកពេលឮសំឡេងក្មួយស្រែកយំ ដូច្នេះនាយក៏ប្រញាប់រត់ទៅមើល ក៏ឃើញគេកំពុងតែខ្ទប់ដៃខាងស្ដាំទប់ឈាមកុំឲ្យហូរ ជុងគុកនាយស្លុក អារម្មណ៍ពេលឃើញក្មួយទៅជាបែនេះ។

     " ថេយ៍កើតអី? ហេតុអីក៏ដៃមានឈាម? " នាយសួរគេទាំងស្លន់ស្លោទឹកមុខផិតភ័យ នាយដោះអាវក្រៅយកទៅខ្ទប់ឈាមរួចងាកទៅមើលយ៉ូជី។

     " យ៉ូជីពូតូច ហ្កឹក ហុឺ នាងអារដៃថេយ៍ នាងថាកុំឲ្យគេនៅជិតពូតូចទៀតតែថេយ៍មិនព្រមទើបនាយយកកាំបិតមកអារដៃថេយ៍ ពូតូចថេយ៍... ហ្ហឹក ហុឺ " ថេយ៉ុងរៀបរាប់ពាក្យកុហកទៅកាន់នាយ ជុងគុកនាយកាន់តែខឹងនឹងយ៉ូជីកាន់តែខ្លាំង ហេតុអីចាំបាច់ធ្វើដ៏ថ្នាក់នេះទៅកើត នេះចំដៃបើប៉ះ.កតើគិតយ៉ាងម៉េច។

     " ខ្ញុំមិនបានធ្វើទេពូជុង គេទេ!ជាអ្នកអារខ្លួនឯង គេថែមទាំងច្របាច់.កខ្ញុំទៀតផង គេកុហកពូជុងទេ កុំជឿវា គេបានសម្លាប់មនុស្ស ពូជុងជឿខ្ញុំទៅ " នាយប្រញាប់និយាយយ៉ាងញាប់មាត់ ញើសបែកប៉ុនគ្រាប់ពោះ ពេលឃើញក្រសែភ្នែកលោកពូកំពុងខាំមាត់ខឹងហ្នឹងនាង។

     " តើឲ្យគេសម្លាប់មនុស្សបានយ៉ាងម៉េច! បើសូម្បីតែសត្វមិនទាំងហ៊ានសម្លាប់ផងនោះ! " នាយស្រែកទាំងតឹងសរសៃ.កដាក់ក្មួយស្រី ដែលមិនធ្លាប់ធ្វើពីមុនមក ក្មួយនាយល្អណាស់ មិនដែលទៅសម្លាប់សត្វធាតុឡើយ រឹតតែមិនអាចសម្លាប់មនុស្សថែមទៀត មនុស្សស្លូតត្រង់ម៉េចនឹងអាចទៅរឿងដ៏ឃោឃៅបានទៅ។

     " ពូតូចថេយ៍ឈឺណាស់ ហ្ហឹក ហ្ហឹក " នាយតូចយំកាន់តែខ្លាំង នាយរវល់តែស្រែកថាឲ្យយ៉ូជីភ្លេចគិតថាថេយ៉ុងកំពុងតែរងរបួលទៅហើយ ជុងគុកនាយលើកបីនាយតូចទៅផ្ទះដោយទុកឲ្យយ៉ូជីនាងនៅឈរតែម្នាក់ឯង នាងងាកទៅមើលលោកពូកំពុងតែបីថេយ៉ុងទៅ ថេយ៉ុងងាកមកសម្លឹងមុខនាងទាំងញញឹមឌឺទៅនាង ឃើញទេនេះហើយមិនព្រមស្ដាប់សម្ដីរបស់គេ ឥឡូវដឹងឬនៅ ថារវល់នាងនិងគេ តើគាត់ជឿអ្នកណា។

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now