ភាគ23: យើងនឹងសម្លាប់នាង!

1.3K 82 4
                                    

ព្រឹកថ្ងៃថ្មីហានចូលមកដល់ ព្រះអាទិត្យរះចាំងចែងឡើងពីទិសខាងកើតពន្លឺថ្ងៃបន្លឺចូលទៅតាម កញ្ចក់ថ្លាបាញ់ចូលក្នុងបន្ទប់ធំទូលាយ មានមនុស្សកំពុងតែគេងផ្កាប់មុខនៅលើពូកក្រោយពីអស់កម្លាំងពីក្នុងខ្លួន។

" ហឹមម...." សំឡេងក្រហឹមបានបន្លឺឡើងតិចៗ នាយតូចប្រាសបែរខ្លួនផ្ងារបិទភ្នែកលើកដៃពត់ពែនខ្លួន ត្របកភ្នែកចាប់ផ្ដើមបើក សន្សឹមៗឲ្យសមនឹងពន្លឺថ្ងៃដែលរះមកនោះ។ ថេយ៉ុងងើបអង្គុយងាកមើលរកពូតូចរបស់គេតែមុនឃើញគាត់ដូច្នេះ មិនគិតយូរនាយតូចក៏ក្រោកពីលើកពូកទាំងខ្លួនមានតែអាវពណ៌សមួយវែងត្រឹមជង្គង់ដែលនាយក្រាស់បានពាក់ឲ្យកាលពីយប់ក្រោយចប់រឿងលើគ្រែ នាយតូចដើរទៅសម្អាតខ្លួន នឹងចេញមកវិញអាវតែមួយពេលគេចូល គេបើកទ្វារយឺតៗងាកមើលឆ្វេងស្ដាំស្ទុះរត់ត្រុយសំដៅទៅបន្ទប់ដែលនៅជិតបន្ទប់គេ ដោយគ្មានអ្នកណាបានឃើញ ពេលតែងខ្លួនរួចនាយតូចក៏បានចេញមកពីបន្ទប់ចៃដន្យភីអិលគេក៏ចេញមកដំណាលជាមួយគេដែរ។

" យប់មិញគេងលក់ស្រួលទេថេយ៍? "

" មិនជាសូវទេ "

" តោះចុះទៅក្រោម ទៅញ៉ាំអី "

" អឹម! " ងក់ក្បាលហើយពួកគេក៏កាន់ដៃគ្នាដើរទៅដើរមិនទាន់បានបីជំហានផងពួកគេក៏ផ្អាកទៅវិញ ពេលឃើញលោកពូកំពុងតែឈរនិយាយគ្នាជាមួយនារីម្នាក់ដែលជាជនជាតិបារាំង។

" សុំទោសផងលោក " នារីជាស្រីជនជាតិបារាំងសុំទោសទៅនាយក្រាស់ក្រោយពីនាងដើរបុក

" មិនអីទេ " នាយញញឹមតបទៅវិញជាការគួរសម

" ឯងមើលនាងបារាំងនឹងទៅ ដូចជាកំពុងតែដោយដៃគាត់ហើយ មើលចុះញញឹមបិទមាត់មិនជិតទេ យើងថាបន្តិចទៀតឯងជិតបានមីងថ្លៃហើយថេយ៍ " ភីអិលនាងកេះដៃនាយតូចនិយាយខ្សឹបៗប្រាប់ទៅគេ នាយតូចឈរធ្មឹងមួយកន្លែង ក្ដាប់ដៃចូលគ្នាខាំថ្គាមក្រឹមៗប៉ោងថ្ពាលក្នុងទ្រូងសែនឆេះឆួលពេញទី កែវភ្នែកហាក់ចងអាឃាតទៅលើនារីម្នាក់នោះជាខ្លាំង តែក៏សម្រួលមកវិញធ្វើដូច ធម្មតាមុនតបទៅអ្នកជាមិត្ត។

" បើពូតូចគាត់ស្រឡាញ់ យើងក៏ស្រឡាញ់ដូចគ្នា " មាត់ញញឹមតែក្នយងចិត្តកំពុងតែខឹងស្អប់គុំទៅនាងម្នាក់នោះ

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now