ភាគ34: បងសុំមួយដែរជីមីន

1K 52 9
                                    

     ថេយ៉ុងត្រូវជុងគុកនាយមើលថែយ៉ាងរកចិត្តទុកដាក់ ព្រឹកឡើងយកបបរបញ្ចុកឲ្យគេថ្ងៃឡើងអាន សៀវភៅរឿងឲ្យស្ដាប់ល្ងាចងូតទឹកឲ្យ សិងតែដូចអ្នកបម្រើទៅហើយ នាយធ្វើដដែលៗជាច្រើនថ្ងៃ ដល់ថ្ងៃកំណត់ពេទ្យក៏មកកាត់ឆ្នេររបួសចេញ ចំណែករបួលថេយ៉ុងក៏ជិតជាដែរ។

     " ជិតជាហើយ "

     " បាទលោកតា " ថេយ៉ុងងាកទៅញញឹមដាក់លោកតាចន ក្រោយពីកាត់ឆ្នេររួច។

     " នៅតែបីថ្ងៃទៀតទេដល់ថ្ងៃកំណើតចៅហើយ តើចៅចង់បានអីតាទុកឲ្យ? "

     " ថេយ៍មិនចង់បានអីទេលោកតា "

     " ឆាយ! យកឡានមក! " លោកតាចនបែរទៅប្រាប់នាយឆាយជាអ្នកបើកឡានឲ្យគេទៅយកឡានចេញមក

     " បាទលោកប្រុស " តបហើយនាយក៏ចេញទៅយកឡានមក ថេយ៉ុងត្រូវលោកតាចននិងលោកយាយនាំគេទៅណាមិនដឹង ទុកឲ្យនាយក្រាស់នៅផ្ទះតែម្នាក់ឯង នាយមិនបានតាមទៅមើលគេទេនាយរវល់ធ្វើការដែរ។

•ផ្សារទំនើប

     អ្នកបើកឡានបើកមកចតនៅកន្លែងចតឡានគេចុះមកនឹងបើកទ្វារឲ្យគាត់។

     " តើយើងទៅណាលោកយាយ? " នាយតូចបន្លឺសួរទៅលោកយាយក្រោយត្រូវគាត់កាន់ដៃនាំទៅខាងក្នុងហាង

     " យាយនិងតាចៅនាំចៅថេយ៍មកទិញគ្រឿងពេជ្រ " តបតែប៉ុណ្ណឹងគាត់លែងនិយាយអ្វីច្រើនកាន់ដៃគេដើរទៅមើលហាងលក់គ្រឿងពេជ្រ។ មកដល់ហាងគាត់នាំនាយតូចចូលទៅមើល។

     " ជំរាបសួរតើចង់បានគ្រឿងពេជ្រអីដែរ? " អ្នកបើកពេលឃើញភ្ញៀវដើរចូលហាងក៏ដើរចូលទៅសួរ

     " ចៅទៅមើលៗចង់បានមួយណាយាយទិញឲ្យចៅ " គាត់ឲ្យនាយតូចមើលកងដៃនិងខ្សែ.កថេយ៉ុងនៅសម្លឹងមើលចុះឡើងៗ ទើបចង្អុលទៅកងដៃជាច្រើនម៉ូត អ្នកលក់ក៏លើកកងដៃដាក់លើកញ្ចក់ឲ្យនាយតូចមើល

     " បងស្រីតើកងដៃនេះមានគូដែរទេ? " ថេយ៉ិងចង្អុលទៅកងដៃមានលាយផ្កាឈូកងើបមុខសួរទៅអ្នកលក់។

     " ចា៎សមែន! " នាងលើកកងដៃមួយទៀតមកតែទំហំខុសគ្នាវាមើលទៅសាមញ្ញតែស្អាត។

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now