ភាគ44: ពូតូចមករកថេយ៍វិញហើយ

1.4K 80 5
                                    

          ពេលវេលាម៉ោងចេះតែរំកិលទៅមុខជារឿយៗពីមួយនាទីទៅមួយនាទៅ។ជុងគុកចុះពី យន្តហោះមកភ្លាមមានឡានចាំរួចស្រែកត្រូវជិះតាមផ្លូវមកពេទ្យជាងមួយម៉ោងទៀតទើបមកដល់។

     " បងស្រី! " នាយកំលោះហៅបងនាយពីចម្ងាយ អ្នកស្រីសារីងាកទៅមើលប្អូនកំពុងអស់ដៃអស់ជើងហត់នឹងរត់។

     " ជុងគុក "

     " ថេយ៍មិនអីតេមែនទេ? "

     " ផុតពីគ្រោះថ្នាក់ហើយ បងសុំនិយាយជាមួយឯងបន្តិចបានទេ? "

     " បាទ " អ្នកស្រីសារីនាំនាយចេញមកនិយាយកន្លែងស្ងាត់ៗ ព្រោះមិញនេះមានមនុស្សច្រើន

     " បងសុំទោស "

     " ហេតុអីបងសុំទោសបង? "

     " បងសុំទោសឯងដែលបងបំបែកពួកឯងទាំងពីរ "

     " បងមិនគួរសុំទោសខ្ញុំទេ បងគួរតែសុំទោសកូនបង បើមិនបងនិងលោកប៉ាក៏ថេយ៍មិនគិតខ្លីដែរ "

     " យ៉ាងណាក៏បងសុំទោសឯងដែរ ចុះរឿងរៀបការរបស់ឯងនោះ? "

     " លោកប៉ាសុំផ្ដាច់ពាក្យគេហើយ ពេលនេះមិនដឹងថាខាងស្រីគេទៅណាទេ "

     " បើឯងស្រឡាញ់កូនបងក៏ស្រឡាញ់ទៅ បងមិនហាមទៀតទេ ពេលនេះម៉ាក់ក៏កំពុងតែនិយាយជាមួយលោកប៉ាសុំឲ្យពួកឯងស្រឡាញ់គ្នា ដំបូងបងក៏មិនចង់តែពេលឃើញថេយ៍ទៅជាចឹងហើយ មិនដឹងថាបងមិនគួរហាមពួកឯងទេ " ពេលនិយាយគ្នាចប់សព្វគ្រប់អា់ហើយអ្នកទាំងពីរក៏បានមកចូលនាយតូចនៅក្នុងបន្ទប់ តែក៏មិនឃើញថេយ៉ុង ទើបងាកទៅសួរលោកខែនដូបានដឹងថា ដុកទ័រអ៊ែលលិចនាំទៅពិនិត្យសុភាពរាងកាយទាំងមូលក្រែងមានជំងឺអ្វីបានជាពោះថេយ៉ុងធំខុសធម្មតា។

     មួយសន្ទុះក្រោយពិនិត្យរួចអ្នកគ្រូពេទ្យស្រីបានរុញគ្រែនាំថេយ៉ុងមកកាន់បន្ទប់សម្រាកវិញ ពេលនេះមិនបាន បញ្ចូលឈាមទៀតនោះទេ បញ្ចូលតែសេរ៉ូមឲ្យគេមានកម្លាំងមកវិញ។

     លោកអ៊ែលលិចបាន ពិនិត្យរួចបើកភ្នែកធំៗសិងតែមិនជឿនឹងភ្នែកតាំងពីគាត់ធ្វើពេទ្យមកមិនដែលឃើញរឿងដ៏ចម្លែកដូចនេះឡើយ គាត់ដើរចេញពី បន្ទប់ធ្វើការរបស់គាត់មកបន្ទប់នាយតូច ក្នុងដៃមានកាន់ក្រដាសសមួយសន្លឹកផងដែរ។

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now