PART 3 : ត្រឡប់មកវិញ

801 46 2
                                    

#AMERICAN
"អាក្មេងធាត់"
"អាកំសាក"
"អាធាត់ដូចជ្រូក"
"គ្មាននរណាស្រឡាញ់ឯងទេ​ អាជ្រូក"
សម្លេងមនុស្សប្រុសស្រីជាច្រេីន​ ស្រែកថាអោយក្មេងប្រុសម្នាក់ដែលមានរូបរាងធាត់​ ពាក់វែនតា​ កងរំពងពេញនឹង​ បណ្តាលអោយក្មេងប្រុសនោះបានត្រឹមអោនមុខចុះយំចេញមក​ ទាំងឈឺចាប់ពិបាកនឹងបរិយាយ

​"ហឺយយយយយ"Jungkookស្រែកឡេីង​ ងេីបអង្គុយទាំងញេីសហូរពេញថ្ងាសព្រោះតែយល់សប្តិមួយនោះ​ វាមកលងបន្លាចគេសឹងតែរាល់រាត្រី​ ទេីបរសាត់បាត់អស់រយះពេល1ខែនេះមកទេ​ ប៉ុន្តែអីឡូវវាបានមកម្តងទៀតហេីយ​ វាមកបន្លាចក្នុងសុបិន្តរបស់នាយទៀតហេីយ​ ក្នុងជីវិតនេះ​ មានតែរឿងមួយនេះគត់ដែលនាយខ្លាចបំផុត

​ Jungkookងេីបអង្គុយទាញភួយចេញ​ សម្លឹងទៅនាឡិការនៅលេីតុក្បាលដំណេកឃេីញថាម៉ោងទេីបតែ4ព្រឹកប៉ុណ្ណោះ
នាយសង្ហារមាឌមាំឌាំងដេីរទៅបេីកវាំងននចេញមកវេរ៉ង់ដា​ សម្លឹងមេីលទៅខាងក្រៅទាំងស្ងប់ស្ងាត់
Jungkookបន្តឈរស្រូបខ្យល់អាកាសនាពេលព្រឹកត្រជាក់ល្ហឹម​ សម្លឹងមេីលទៅមេឃចាប់ផ្តេីមបញ្ចេញពន្លឺម្តងបន្តិចៗ

​ បន្ទាប់ពីឈរមេីលអស់ជាយូរJungkookដេីរចូលមកខាងក្នុងដេីម្បីងូតទឹកសម្អាតខ្លួន​ រួចរៀបចំវ៉ាលីដេីម្បីធ្វេីដំណេីរទៅប្រទេសកំណេីត​ វិញនាពេលថ្ងៃត្រងនេះ​ ទាំងទឹកមុខសោកសៅមិនចង់ទៅឡេីយ
Jungkookសម្លឹងមេីលទៅនាឡិកា​ ម៉ោងចង្អុលដល់ម៉ោង6ព្រឹកទៅហេីយ​ ទេីបនាយសម្រេចចិត្តចុះទៅខាងក្រោម​ មានអ្នកបម្រេីជាច្រេីនកំពុងរៀបចំអាហារពេលព្រឹក

"សូមគោរពលោកម្ចាស់"អ្នកបម្រេីទាំងអស់នាំគ្នាឈរទៅម្ខាងអោនគោរព​ ម្ចាស់ភូមិគ្រឹះនេះ

"អ្ហឹម!! ឯណាម៉ែដោះ"​Jungkookក្រហឹមងក់ក្បាលរួចបន្តសំណួរបស់នាយ មុននឹងដាក់ខ្លួនអង្គុយលេីកៅអី

"រកម៉ែដោះមានការអ្វីមែនទេ? "ម៉ែដោះអុីនក៏ដេីរមកជាមួយនឹងចានស៊ុបមួយដាក់ពីមុខJungkook

"ម៉ែដោះមិនបាច់ធ្វេីក៏បាន​ អោយពួកគេធ្វេីទៅ"Jungkook

"មិនអីទេរឿងបន្តិចបន្តួចទេ​ កុំហាមម៉ែដោះអី"ម៉ែដោះ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now