PART 5​ :​ គូរប្រជែង

741 44 0
                                    

"មិនលឿនពេកទេហេហលោកប៉ា"
"កូនមិនទាន់ចង់មែនទេ"
"មិនមែនទេ​ ខ្ញុំតាមប៉ាចុះ"
"ហឹម​ អាទិត្យក្រោយប៉ានឹងបេីកកម្មវិធីបង្ហាញមុខមាត់កូនជានាយករដ្ឋមន្ត្រីថ្មី"
"បាទ"
"ឡេីងទៅងូតទឹកសម្រាកសិនចុះ​ ចាំចុះមកញុំាបាយ"
"បាទ"ថាចប់នាយសង្ហារងេីបឈរឡេីងដេីរសម្តៅឡេីងទៅបន្ទប់ចាស់របស់នាយ

​ ក្រាក
ទ្វាបន្ទប់បេីកឡេីងដោយដៃនាយក្រាស់
Jungkookបេីកទ្វាចូលមកសម្លឹងមេីលជុំវិញ​ របស់របរទាំងអស់ហាក់នៅដដែគមានប្រែប្រួលដូចជាបន្ទប់ទុកចោល​ ប៉ុន្តែមានសភាពស្អាតគ្មានសូម្បីធូលីមួយ

Jungkookដេីរទៅទាញវាំងននចេញ​ បេីកទ្វាឈរនៅរានហាលដេីម្បីស្រូបយកខ្យល់អាកាសបន្តិច​ រួចលេីកទូរស័ព្ទឡេីងខលទៅនរណាមិនដឹង

"ហាឡូ​ ការងារមានបញ្ហាទេ"នាយខលទៅកូនចៅដែលមេីលការខុសត្រូវនៅAmericដេីម្បីសួរពីដំណឹង

"គ្មានទេចៅហ្វាយ​ ការងាររលូនធម្មតា"

"មេីលការងារអោយល្អ​ មានបញ្ហាអីប្រាបយេីងភ្លាម"

"បាទចៅហ្វាយ"

Jungkookដាកទូរស៏ព្ទដៃទំនេីបចុះ​ ដេីរចូលមកខាងក្នុងវិញរួចទម្រេតខ្លួនគេងបន្តិចហាក់អស់កម្លាំងដោយការធ្វេីដំណេីរ​ និងរឿងយល់សប្តិអស់ទាំងនោះទៀត​ បណ្តាលអោយនាយដេកលក់ទាំងមិនដឹងខ្លួន

​ ល្ងាចឡេីង
Taehyungកំពុងតែមម៉ាញឹកជាខ្លាំងព្រោះភ្ញៀវចូលឥតស្រាកស្រាន្តឡេីយ​ ធ្វេីអោយនាយតូច​ រវល់មិនដកដៃទេីបតែស្រាកភ្ញៀវខ្លះ​បានអង្គុយសម្រាកបន្តិច

"នេះញុំាទៅ"អ្នកកម្លោះសង្ហារ​ ចូលចិត្ត​មកទីនេះរាល់ថ្ងៃមិនមែនព្រោះតែជាប់ចិត្តនឹងកាហ្វេ​ តែជាប់ចិត្តទៅនឹងអ្នកសអាតទៅវិញទេ​ គឺTaehyungនឹងឯង​ នាយសង្ហារ DongSu ម្នាក់នេះតាមញ៉ែនាយតូច1ឆ្នាំជាងមកហេីយប៉ុន្តែចិត្តរឹងមិនស្ទេីរទេ

"អរគុណបងប្រុស"Taehyungញញឹមទទួលកាហ្វេពីដៃ DongSu យកមកបឺតទាំងមានអារម្មណ៍ស្រេកជាខ្លាំង​ ធ្វេីអោយអ្នកកម្លោះដែលអង្គុុយមេីលនោះអត់នឹងញញឹមតាមនូវភាពគួរអោយស្រឡាញ់បស់នាយតូច

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now