PART 19 :​ កំដរខ្ញុំបន្តិចបានទេ

682 45 0
                                    

«​ ពិតមែនហេហ? » ស្នាមញញឹមមកពីណាមិនដឹងស្រាប់តែផុសមកវិញ​ បញ្ចេញនៅពីមុខនាយសង្ហារអត់នឹងមិនអោយនាយមិនញញឹមមិនបាន
« តែមានលក្ខខណ្ឌ »
« អ្វីទៅ? »
«​ អោយអង្គរក្សទៅជាមួយ​ »
« ហួយ~បងប្រុស​ ពេលចឹងទៅខ្ញុំដូចអ្នកទោសដដែលនឹង​ »
« ចឹងមិនបាច់ទៅ »
« ក៏បានតែខ្ញុំចង់អោយបងAlexនិងបងParkYuទៅជាមួយក៏បាន​ តែមិនមែនពូៗមាឌធំៗអស់នោះ​ » គេនិយាយបែបនេះតិចថាAlex&ParkYuមាឌតូច​ តែសុំទោសបុិនតែគ្នានឹង​ គ្រាន់តែនាយតូចមិនសូវខ្លាចដូចពួកអង្គរក្សផ្សេងទៀត
« តែពួកគេរវល់ធ្វេីការរបស់ពួកគេហេីយ​ »
«​ បងប្រុសជួយបន្តិចមក​ » Taehyungធ្វេីភ្នែកព្រិចៗដាក់គេដេីម្បីអោយទន់ចិត្ត
« អត់​ » មួយម៉ាត់នេះវាយប្រហារតែម្តង
« សឹត~ណាណា...ហិហិ​ » នាយតូចស្រាប់តែលោទៅចាប់ក្តោបថ្ពាល់នាយក្រាស់​ ថែមទាំងថេីបនាយមួយខ្សឹតទៀតផង​ ឯអ្នកដែលត្រូវគេថេីបបានបេីកភ្នែកធំៗ
« នរណាបង្រៀន? » Jungkookប្រលេះដៃនាយតូចចេញពីថ្ពាល់​ សួរទាំងមិខក្រញ៉ូវ
« អត់មានអ្នកបង្រៀនទេ​ នេះចេះខ្លួនឯង​ គេហៅថាការលួងចិត្ត​ »
« នេះមិនមែនលួង​ តែបោកច្រេីនជាង »
«​ ដូចតែគ្នាទេ..ហាសហា »
Jungkookក៏ទាញទូរស័ព្ទរួចចុចខលទៅAlex
[ Hallo! ឯងទំនេរទេ? ]
[​ គឺទីបតែរួចដៃមិញទេចៅហ្វាយ​ ]
[ មកក្រុមហ៊ុនបន្តិចមក​ ក្មេងខ្លះចង់ដេីរលេងតែយេីងរវល់​ មិនបានជូនទៅ ]
[ Taehyungមែនទេចៅហ្វាយ? ]
[ គ្មានក្មេងពូកែខូចណាទៀតទៅ​ ] Jungkookនិយាយទាំងសម្លឹងទៅមុខនាយតូចដែលធ្វេីមុខខឹងដាក់នាយ​ ព្រោះតែថាខ្លួនក្មេងខូច
​ [ បាទ​ បន្តិចទៀតខ្ញុំទៅដល់​ ]
និយាយរួចក៏ចុចបិទ
« ធ្វេីមុខបែបនេះតិចប្តូរចិត្ត » ឃេីញថានាយតូចសម្លក់គេមិនដាក់ក៏លោនិយាយលេង
« ហិហិ...មានឯណា​ » នាយតូចរហ័សធ្វេីមុខជាសេីចវិញ​ ព្រោះខ្លាចនាយប្តូរចិត្ត
« នេះយកទៅ​ » Jungkookទាញកាបូបលុយមករួចដកកាតខ្មៅអោយនាយតូចមួយសន្លឹក​ ប៉ុន្តែលុយក្នុងនេះមិនមែនតិចទេ
« កាតអីនឹងបងប្រុស​ » Taehyungយកកាតមកបែរមេីលឆ្វេងមេីលស្តាំព្រោះមិនស្គាល់
« ក្នុងនេះមានលុយច្រេីនណាស់​ ពេលទិញរបស់ហុចអោយគេទៅ​ »
« ច្រេីនប៉ុណ្ណាទៅ? » Taehyungងក់ក្បាលតិចៗទាំងសួរទៅនាយ
« អាចទិញផ្ទះអោយឯងបានមូយ​ »
« ពិតមែនហេហ? »
«​ មិនធឿហីទៅ »
« ជឿក៏បាន​ » Taehyungក៏យកកាតនោះដាក់ក្នុងកាបូបស្ពាយបាត់
« មិ​នមានអីអោយទេហេហ​ យេីងខំអោយដេីរលេង »
«​ បងប្រុសចង់បានអី​? »
« ដូចម្សិលមិញ​ » នាយសម្តៅដល់ការថេីបនឹងហេីយ​ ធ្វេីអោយនាយតូចនឹកឃេីញរឿងម្សិលមិញក្រហមមុខភ្លេត
« បងប្រុសចង់បានពិតមែនហេហ? »
«​ មិននិយាយច្រេីនដង »
« បងប្រុសបិទភ្នែកទៀតទៅ​ »
Jungkookក៏ធ្វេីតាមតែលេីកនេះនាយលួចបេីកភ្នែកព្រឹមៗចាំមេីល
« អឹម~? » Taehyungក៏អោនទៅថេីបតែលេីកនេះនាយក្រាស់ស្រាប់តែក្រោបក្បាល​ រួចបន្តថេីបច្បូតបបូរមាត់ក្រពុំនោះមិនដាច់​ នៅបន្តលុកអណ្តាលទីផ្គោះផ្គងទៀត​ ឯនាយតូចឯនេះដូចជាលង់នឹងស្នាមថេីបរបស់នាយក៏បិតភ្នែកសម្របតាម
​     ក្រាកក
ភ្លាមៗទ្វាស្រាប់តែបេីកឡេីងដោយដៃជំនិតសង្ហារគឺAlexនេះហេីយ
« អុះ! សុំទោសៗ​ បន្តចុះ »​ Alexរហ័សបិទទ្វាទៅក្រៅវិញយ៉ាងលឿន
« បងប្រុសធ្វេីអីនឹង​ គាត់ឃេីញហេីយ​ » Taehyungដកមាត់ចេញ​ ខ្ទប់មុខនឹងទ្រូងនាងក្រាស់ទាំងខ្មាស់នឹងអៀនជាខ្លាំង​ ឯនាយក្រាស់ក៏សេីចចេញមក​ ខ្នាញ់នឹកចរេកនាយតូចពេក
« ធ្វេីអី? មិនបានធ្វេីអីផង! » Jungkookដឹងច្បាស់ថាគេចង់និយាយពីអ្វីតែធ្វេីសួរបញ្ជួស
« បានហេីយ​ ខ្ញុំទៅហេីយ​ » និយាយរួចនាយតូចងេីបចុះពីលេីភ្លៅ​ រត់ចេញទៅយ៉ាងលឿន។ ពេលនេះមិនដឹងាត្រូវប្រឈមមុខជាមួយនឹងAlexយ៉ាងម៉េចផង​ គេសឹងតែពុះជ្រែកដីរត់ទៅហេីយ
SKIP
ជាច្រេីនថ្ងៃមកហេីយដែរ​ Yoongiតែងតែមកអង្គុយធ្វេីការនៅហាងរបស់Jiminជាញឹកញយ​ មិនដឹងថាត្រូវមន្តស្នេហ័កាហ្វេឫម្ចាស់ហាងទេ​ ប៉ុន្តែពេលខ្លះនាយក៏មកមិនជួប​ រួចក៏អង្គុយធ្វេីការក្នុងហាងតាមធម្មតាទៅ​ ងាកមកមេីលគូរនេះវិញ​ អីឡូវនេះមិនសូវជាឈ្លោះប្រកែកគ្នាច្រេីនទេ​ និយាយក៏រាងត្រូវរូវណាស់ដែរ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now