PART 7 : គ្រោះថ្នាក់

639 44 2
                                    

ថ្ងៃនេះTaehyung​ មម៉ាញឹកជាខ្លាំងក្នុងការលក់​ ព្រោះភ្ញៀវបុកមកកាន់តែច្រេីន​ មកពីហាងមានការប្រម៉ូសិនប្រចាំខែ​ ទិញ2ថែម1​ ចំនឹងហាងកាហ្វេមួយនេះធំ​ មានរសជាតិឆ្ងាញ់​ ផ្គាប់ចិត្តភ្ញៀវបានគ្រប់រូបទេីបមនុស្សមកកាន់តែច្រេីនបែបនេះ

លុះម៉ោងជាង8ជិត9​ ទេីបភ្ញៀវស្រាកអស់​
ពេលនេះទាំងបុគ្គលិកនិងJiminដែលជាម្ចាស់ហាងកំពុងរៀបចំបិទ​ ព្រោះយប់ខ្លាំងណាស់ហេីយ

"អរគុណអ្នកគ្រប់គ្នាខ្លាំងណាស់​ខែនេះខ្ញុំនឹងតំឡេីងប្រាក់ខែអោយអ្នកគ្រប់គ្នាទុកជាអរគុណ​ "Jiminស្រដីទៅបុគ្គលិកយកតម្រៀបជួរគ្នា​ ក្នុងនោះក៏មានរាងតូចរបស់យេីងផងដែរ

"​ អរគុណណាស់ចៅហ្វាយ​ "​ អ្នកគ្រប់គ្នាត្រេកអរញញឹមបិតមាត់មិនជិត​ ដូចជាTaehyungផងដែរ

"​ អរគុណណាស់បំបែកគ្នាទៅផ្ទះចុះ​ "​ Jimin

Taehyungនិងអ្នកផ្សេងទៀតបានបំបែកគ្នាទៅផ្ទះរាងខ្លួន​ Jiminចង់ជូននាយតូចមកផ្ទះដែរបុន្តែគេបដិសេធ​ ថាអាចជិះឡានក្រុងបាន
ចៃដន្តណាស់​ ឡានក្រុងជេីងក្រោយបង្អស់បានទៅចោលផុតមុននេះ​ បន្តិច

"ហឺយ​ ដេីរទៅផ្ទះទាល់តែបាន​ "​ Taehyungរអ៊ូបណ្តេីរដេីរទៅមុខបណ្តេីរ​ យប់ស្មាលនេះរាងស្ងាត់គ្រាន់បេី​ ដូចនេះហេីយត្រូវទៅផ្ទះអោយបានលឿនបំផុត

​ ទីតៗ
កំពុងតែដេីរសុខៗមានឡានទំនេីបមួយមកសុីភ្លេពីក្រោយ​ ទេីបTaehyungងាកមេីលឃេីញថាឡាននោះ​ ជាឡានរបស់ DongSu

"​ Taehyungទៅណា? យប់ហេីយម៉េចបានដេីរម្នាក់ឯងបែបនេះ? "​ DongSu បេីកកញ្ចក់មកសួរនាយតូច

"គឺខ្ញុំទេីបតែចេញពីធ្វេីការ​ ហេីយឡានក្រុងចេញចោលទេីប​ ដេីរបែបនេះ​ " Taehyung

"​ ឡេីងឡានមកចាំបងជូនទៅផ្ទះ​ "
"​ អឺ....​" Taehyungរាងស្ទាក់ស្ទេីរព្រោះលេីកមុនប៉ារបស់ខ្លួនស្តីអោយម្តងហេីយ

"ឡេីងមកស្ងាត់បែបនេះមិនល្អទេ​ "​ DongSu

"ចឹងក៏បាន​ "​ Taehyungដេីរឡេីងឡានទៅរួចធ្វេីដំណេីរទៅផ្ទះរបស់Taehyung
ប្រហែល15នាទីក្រោយក៏បានមកដល់ផ្ទះ​ បន្ទាប់ពីនិយាយលា DongSu រួចហេីយក៏ដេីរចូលទៅក្នុងផ្ទះ​ ឃេីញផ្ទះនៅបេីកភ្លេីងនៅឡេីយ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now