PART 8 : អតីតកាល

699 50 0
                                    

@SEOUL HOSPITAL
"​ សូមជៀសចេញបន្តិចៗ​ "​ គ្រែរបស់អ្នកជម្ងឺត្រូវបង្វិលលឿនស្លេវចូលបន្ទប់សង្គ្រោះបន្ទាន់​ តាមដោយកម្លោះសង្ហារពីរអ្នកដែលជាអនកបង្កហេតុបេីកឡានបុកមិញនេះ

"​ សូមលោករងចាំនៅខាងក្រៅ​ "​ គ្រូពេទ្យស្រីម្នាក់បានមកហាមឃាត់​ ព្រោះឃេីញកម្លោះទាំងពីរប្រុងចូលតាម​ រួចបិទទ្វាបាត់

"​ ឯងបេីកឡានយ៉ាងម៉េច? "​ JungkookសួរទៅAlexទាំងមុននឹងធឹង​ ទោះចង់បន្ទោសក៏បន្ទោសមិនកេីត

"​ គឺសុំទោសចៅហ្វាយ​ ព្រោះក្មេងនោះរត់មិនបានមេីល​ ហេីយខ្ញុំចាប់ហ្វ្រាំងមិនទាន់ទាន​ "​ Alex

"​ ហឹម​....មិនអីទេ​...ទៅចាត់កាតរឿងអោយរៀបរយទៅ​...ទុកអោយយេីងនៅមេីល​ " Jungkook

"​ បាទ​"​ និយាយរួចAlexក៏ទៅកន្លែងកេីតហេតុវិញដេីម្បីដោះស្រាយជាមួយប៉ូលីស

_រំលងពីមួយនាទីទៅមួយនាទី​ រហូតឈានដល់រយះពេលមួយម៉ោងកន្លះហេីយ​ មិនឃេីញគ្រូពេទ្យចេញមកទៀត​ ទុកអោយJungkookនៅអង្គុយសំកុកពីមុខបន្ទប់ICUទាំងកន្តោចកន្តែង​ ខាតពេលវេលារបស់នាយតែម្តង

​ ក្រាក
សម្លេងបេីកទ្វាបានបន្លឺឡេីង​ ទាក់ទាញអោយនាយសង្ហារងាកទៅមេីលឃេីញគ្រូពេទ្យស្រីម្នាក់ចេញមក

"​ អ្នកគ្រូពេទ្យគេយ៉ាងម៉េចហេីយ? "​ Jungkookក៏ងេីបទៅសួរ

"​ ពេលនេះមន្ទីរពេទ្យកំពុងខ្វះឈាម​ ប្រភេទA​ លោកជាសាច់ញាតិរបស់គេមែនទេ​ "

" មិនមែនទេ​ ប៉ុន្តែខ្ញុំមានឈាមប្រភេទA "​ Jungkook

"​ អញ្ចឹងសូមមកតាមខ្ញុំ​ "​ ទាំងពីរអ្នកក៏ដេីរចូលទៅក្នុងបន្ទប់ICU

Jungkookសម្លឹងមេីលដែលអ្នកគេងលេីគ្រែពេទ្យមានបំពាក់អុកសុីសែន​ ខ្សែររុំជុំវិញខ្លួន​ មានទាំងក្បាលបែកហូរឈាម​រំញោចអោយបេះដូងនាយឃេីញហេីយហាក់ឈឺផ្សារយ៉ាងម៉េចមិនដឹង

បន្ទាប់ពីបូមឈាមដេីម្បីជួយដល់Taehyungរួច​ Jungkookបានចេញមកវិញទាំងទឹកមុខស្លេកស្លាំង​ អស់កម្លាំងពីខ្លួនរលីង

​ ក្រាក
"​ ចៅហ្វាយ​ " Alex
"ចាត់ការរួចរាល់ឫនៅ? "​ Jungkook
"​ រួចរាល់ហេីយបាទ​ "​
Jungkookមិននិយាយអ្វីដាក់ខ្លួនអង្គុយលេីកៅអីទាំងបបូរមាត់ស្លេងបុឹម

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now