PART 6 : ផ្ទេរតំណែង

675 48 0
                                    

មួយសប្តាហ៍ក្រោយមក
នៅសាលអង្គដ៏មួយ​ លំដាប់អភិជនប្រចាំទីក្រុងSEOUL បានរៀបចំនូវពិធីមួយយ៉ាងគក្រឹកគក្រេង​ ដេីម្បីអបអរការផ្ទេរដំណែងរបស់លោករដ្ឋមន្ត្រីថ្មី

​ សាលដ៏ធំមានភ្លេីងអំពូលយ៉ាងល្អប្រណឹតជញ្ចាំងជញ្ចែង គ្រឿងសង្ហារឹមដាក់តែសុតតែទំនេីប​ៗ​ អមដោយផ្កាទុកជាការដាក់អស់គ្រប់កម្មវីធី​ ធ្វេីអោយមានភាពស្រស់បំព្រង​ ទាន់សម័យ​ ជាទីគាប់ចិត្តរបស់មនុស្សគ្រប់រូបចូលរួមម្មវិធីនេះ

"សួស្តី​ លោករដ្ឋមន្ត្រី"លោកWangដេីរចូលមកជាមួយកូនស្រីស្រស់ស្អាត​ បន្លឺឡេីង​ លេីកដៃទៅចាប់ដៃលោកចនទុកជាការស្វាគមន៍គ្នា

"សួស្តី​ អរគុណណាស់សម្រាប់ចូលរួមកម្មវិធី"លោកចន​ លេីដៃចាប់តប​ ទាំងរលាក់តិចៗ​ ញញឹមទៅកាន់លោកWangវិញ​ ទោះជាឋានះទាបជាងក៏ដោយក៏លោកជាមនុស្សយល់ដឹង​ មានសីលធម័គ្រប់គ្រាន់​ ទាក់ចិត្តប្រជាជនគ្រប់រូបគាំទ្រជឿទុកចិត្តគាត់​ អោយកាន់កាប់ប្រទេសកូរ៉េអស់រយះពេលជាច្រេីនឆ្នាំ

"បាទ​ នេះកូនស្រីរបស់ខ្ញុំ​ LuCy​ "​ លោកWangកាន់ដៃនាងក្រមុំអូសមកឈរចិត្តគាត់​

"​ ជម្រាបសួរលោករដ្ឋមន្ត្រី​ "​ LuCyអោនខ្នងទុកជាការគោរព​ បញ្ចេញស្នាមញញឹមដ័ទាក់ទាញរបស់នាង​ ទៅកាន់មនុស្សចាស់

"​ ល្អណាស់​ បេីអញ្ចឹងឆាប់នាំគ្នាចូលក្នុងចុះ​ កម្មវិធីជិតចាប់ផ្តេីមហេីយ​ "​ លោកWangងក់ក្បាលរួចដឹកដៃកូនស្រីចូលទៅខាងក្នុង

ភ្ញៀវជាច្រេីនបានចូលរួមយ៉ាងសន្ធឹកសន្ធាប់​ កកកុញពេលសាលដ័ធំមួយនេះ​ មានទាំងលោកជំទាវ​ ឧកញ៉ា​ និងអ្នកអភិជនជាច្រេីន​ ដោយមិនអាចខានរំលងបាន

​ព័ត៍មានLive​ ធ្លុះធ្លាយពេញប្រទេស​ ប្រជាជនគ្រប់រូបមានការសោកស្តាយបន្តិចដែ​ ព្រោះគ្មាននរណាកាន់កាប់ប្រទេសមួយ​នេះ​ អោយរីកចម្រេីននិងសន្តិភាពដីចជាគាត់ឡេីយ

​ បន្តិចក្រោយមក​ លោកJEONបានឡេីងទៅលេីឆាក​ ឈរណ្តាលវេទិការដ័ធំ​ មានMicrophone បញ្ឈរនៅចំណ្តាលឆាក

"សួស្តីភ្ញៀវកិត្តិយស​ និងអ្នករាល់គ្នាដែលមានវត្តមាននៅទីនេះ​ និងតាមព័ត៏មានផ្សេង​ ថ្ងៃនេះខ្ញុំបាទសូមនិយាយពាក្យចុងក្រោយមុននឹងលាលែងពីតំណែងនៅក្នុងដៃរបស់ខ្ញុំនេះ​ ជាច្រេីនឆ្នាំកន្លងផុតទៅយ៉ាងលឿន​ នៃការកាន់កាប់ប្រទេសរបស់ខ្ញុំ​ ធ្វេីអោយខ្ញុំយល់ដឹងកាន់តែច្រេីនឡេីងអំពីសន្តិភាពប្រទេសមួយនេះ​ ខ្ញុំពិតជាអរគុណ​ ហេីយអរគុណម្តងទៀត​ ចំពោះការជឿទុកចិត្ត​មកលេីរូបខ្ញុំបាទ​ ដល់វេលានេះខ្ញុំអស់បេសកកម្មដែលត្រូវបន្តហេីយ​ ដល់ពេលដែលខ្ញុំផ្ទេរតំណែងហេីយ​ ហេីយអ្នកដែលបន្តតំណែងរបស់ខ្ញុំបន្តនោះគឺ​ JEON JUNGKOOK​ កូនប្រុសតែម្នាក់បស់ខ្ញុំ....ផ្លាប់ៗៗៗ...ហ៊ោររររ​ "​ លោកចននិយាយចប់សម្លេងទះដៃនិងហ៊ោរបានបន្លឺឡេីង

​ ក្រោ​មឆាក
"កេីតអីកូនបានធ្វេីមុខបែបនេះ? "អ្នកស្រីចនកេីតចិត្តបារម្ភពេលឃេីញមុខកូនប្រុស​ ហាក់ភ៏យស្រពោន​ ទោះជាមុខរាល់ដងស្មេីធេងដូចជាថ្នល់កៅស៊ូ​ តែពេលនេះមិនដូចរាល់ដងឡេីយ​ គឺបង្ហាញមកយ៉ាងច្បាស់ថានាយភ័យ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now