PART 17 : ថេីប

688 51 1
                                    

តុក​ តុក
សម្លេងគោះទ្វានៅមុខបន្ទប់Jungkookបន្លឺឡេីងដោយដៃតូច​គោះ​ ព្រោះនាយក្រាស់ប្រាប់ថារៀបចំខ្លួនរួចរាល់អោយមកបន្ទប់នាយ

ក្រាកកក
Jungkookដេីរមកបេីកទ្វា​ ទេីបនាយតូចរហ័សសួរ

«បងប្រុសឯណា​ របស់ផ្ញេីរ»បន្ទាប់ពីចំណាយពេលងូតទឹក​ ផ្លាស់សម្លៀកបំពាក់រួចរាល់

«ចូលមកនៅលេីគ្រែ»Jungkookបែរទៅម្ខាងទេីបនាយតូចរហ័សរត់ចូលវឹង​ ធ្វេីអោយនាយក្រវីក្បាលហួសចិត្តនឹងក្មេងម្នាក់នេះ​ ហេីយបិទទ្វាដេីរទៅតាម

«Wowទាំងអស់មែនទេ? » នាយតូចស្រែកទាំងភ្ញាក់ផ្អេីល​ ព្រោះសុតតែប្រអប់​ នឹងថង់សម្លៀកបំពាក់ជាច្រេីន

«អ្ហឹមមម»

«អរគុណ....ហិហិ»នាយតូចងាកមកញញឹមស្ញេញដាក់នាយ​ រួចរត់ទៅបេីករបស់ទាំងអស់នោះមេីល​ សុតតែខោអាវ​ ស្បែកជេីង​ ម៉ាកល្បីទាំងអស់​ ឯTaehyungវិញមេីលបណ្តេីរញញឹមបណ្តេីរ

«ឈប់មេីលទៅ​ គ្មានអីក្រៅពីសម្លៀកបំពាក់ទេ​ »Jungkook

«ចឹងខ្ញុំទៅបន្ទប់វិញហេីយ»Taehyungប្រុងយករបស់កាន់នឹងដៃតែកាន់មិនអស់ទេ​ ទេីបនាយក្រាស់ឃាត់

«មិនបាច់ទេ​ ចាំយេីងអោយគេយកទៅអោយនៅបន្ទប់»
«ចឹងខ្ញុំទៅហេីយ»
«ឈប់យេីងមានរបស់អោយ»
«មានអ្វីទៀតមែនទេ? បេីខោអាវចាំខ្ញុំបេីកនៅក្នុងបន្ទប់ក៏បាន»
«បិទភ្នែកទៅ»Jungkookក៏បោះជំហ៊ានមកជិតនាយតូច
«??? »គេមេីលមុខនាយទាំងឆ្ងល់តែក៏ព្រមបិទភ្នែកតាម
Jungkookដកប្រអប់ពណ៍ទឹកប៊ិចធំល្មមមួយចេញពីថតតុនៅក្បែរនោះ​ រួចបេីកឡេីង​ ឃេីញថាជាខ្សែរដៃពណ៍ប្រាក់សុទ្ធ​ មានបន្តោងជារូបមេអំបៅធ្វេីពីត្បូងCristalសុទ្ធ
នាយដេីរទៅពីក្រោយនាយតូច​ រួចបំពាក់វាទៅលេី​ កដៃសខ្ចីមួយនោះ​ មេីលចុះសាកសមឥតទាស់

Taehyungបេីកភ្នែកឡេីង​ រួចលេីកដៃទៅកាន់វាលេីកឡេីងបន្តិចដេីម្បីមេីល​ ឃេីញថាចាំងភ្នែកតែម្តង

«ស្អាតណាស់»នាយតូចក៏ធ្លោយមាត់សសេីរចេញមក​ ធ្វេីអោយនាយក្រាស់ដឹងក្នុងចិត្តថានាយរេីសត្រូវ​របស់ដែលគេចូលចិត្ត

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now