PART 30 : បឺតជញ្ជក់មាត់យេីង

560 59 1
                                    

    ងាកមកមេីលខាងJungGuឯណេះវិញ​ ថ្វីត្បិតតែគេជាចៅម្ចាស់ចម្ការក៏ដោយ​ ប៉ុន្តែគេជាមនុស្សដាក់ខ្លួនណាស់​ ការងារណាដែរគេអាចធ្វេីបានក៏ធ្វេីគ្មានប្រកាន់អ្វីឡេីយ​ ទេីបធ្វេីអោយអ្នកនៅទីនេះស្រឡាញ់រាប់អានគ្រប់ៗគ្នា។ ដូចជាពេលនេះអញ្ចឹង​ មេឃក្តៅហែងតែគេក៏ចូលរួមជួយកាប់ដីកម្មករគ្មានរអ៊ូមួយម៉ាត់ឡេីយ

« គ្នាយេីង​ ព្រឹកមិញមាននរណាគេបានទៅទទួលស្វាគមន៍លោករដ្ឋមន្ត្រីទេ? » អុំម្នាក់ក៏បន្លឺឡេីងសួរទៅកាន់គ្នីគ្នានៅទីនោះ​ ដេីម្បីបំបាត់ភាពស្ងៀមស្ងាត់ខ្លះ​

« ខ្ញុំទៅតេីពូ​ លោករដ្ឋមន្ត្រីពិតជាក្មេងហេីយសង្ហារណាស់​ » បុរសម្នាក់ទៀតក៏ស្រដីឡេីង

« មែនហេីយអុំ​ ប៉ុន្តែខ្ញុំមេីលគាត់យូរៗទៅមុខស្រដៀងJungGuណាស់អុំ​ ប្រហែលជាបងប្អូនសាច់ឆ្ងាយJungGuទេដឹងហាសហា​ » អុំប្រុសម្នាក់ទៀតក៏និយាយឡេីងម្តងទៀត​ ទាំងសេីចកក្អឹក

« បងប្អូនយ៉ាងម៉េចទៅអុំ? គាត់ជាមនុស្សមានឋានះខ្ពង់ខ្ពស់​ មានឋានះល្អណាស់​ មកប្រៀបជាមួយខ្ញុំយ៉ាងម៉េចទៅ​ អុំកុំចេះតែថានោះ​ » JungGuក៏តបទៅវិញ

« អាអា​ អុំគ្រាន់តែនិយាយលេងទេ​ អីឡូវដល់ម៉ោងសម្រាកហេីយ​ នាំគ្នាទៅហូបអីសិនទៅ​ »

« បាទ​ ពួកអុំទៅសម្រាកសិនចុះ​ ខ្ញុំនៅបង្ហេីយបន្តិចសិន​ » JungGu

កម្មករទាំងអស់ក៏នាំគ្នាសម្រាកហូបអាហារថងៃត្រង់ខ្លះ​ ឯJungGuក៏នៅបង្ហេីយដៃរួចក៏ត្រឡប់ទៅផ្ទះវិញ​ កុំអោយលោកយាយតែម្នាក់របស់គេរង់ចាំញុំាអាហារ

គេជិះកង់មកវិញ​ទាំងបែកញេីសសស្រាក់​។ ប្រហែលជា10នាទីក្រោយគេក៏បានមកដល់ផ្ទះធំមួយ​ មានទីធ្លាធំល្អណាស់។ JungGuយកកង់ទៅទុករួចក៏ដេីរចូលទៅក្នុងផ្ទះ

« លោកយាយខ្ញុំមកវិញហេីយ​ » JungGuស្រែកហៅលោកយាយតែម្នាក់របស់គេពីមាត់ទ្វាចូលមក

« មកហេីយហេហ? ឆាប់ទៅងូតទឹកទៅនឹងបានញុំាអាហារ​ យាយធ្វេីរបស់ចៅចូលចិត្តច្រេីនណាស់​ » លោកយាយហ៊ុន​ ជាស្ត្រីចំណាស់អាយុប្រហែល​78ឆ្នាំទៅហេីយ​ មានកូនស្រីម្នាក់ប៉ុន្តែស្លាប់ជាង20ឆ្នាំមកហេីយ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now