PART 18 : ទេីបតែដឹង

630 51 0
                                    

MORNING
ព្រឹកឡេីងមិនទាន់​ Jungkookងេីបពីព្រលឹមរត់ហាត់ប្រាណតាមទម្លាប់​ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះចេះតែរវល់ទេីបខាន
​ រត់បានប្រហែលជាមួយម៉ោងក៏ឈប់​ រួចដេីរចូលមកខាងក្នុងទាំងបែកញេីសជោគ​ ក៏លេីកកន្សែងបង់កមកជូត​ ហេីយក៏សម្តៅទៅខាងលេីបន្ទប់របស់នាយ​ ប៉ុន្តែមិនទាន់ចូលទេ​ ព្រោះហួសចូលបន្ទប់កម្លោះតូចសិនថាគេយ៉ាងម៉េចហេីយ
​ នាយសង្ហារបិទទ្វាថ្នមៗព្រោះខ្លាចរំខានដំណេករបស់នាយតូច​ គេដេីរទៅជិតគ្រែរួចលេីកប្រអប់ដៃមាំទៅស្ទាបថ្ងាសគេបន្តិច​ ឃេីញថាលែងក្តៅខ្លួនហេីយ​
Jungkookបន្តឈរមេីលទៅមុខក្មេងគេងទ្រម៉ក់នោះមិនដាក់រហូតដល់អត់គ្រឺតខ្នាញ់មិនបាន​ ក៏លោទៅថេីបមួយខ្សឹត
«សឹត~គួរអោយស្រឡាញ់ណាស់​ ក្មេងនេះ»Jungkookថេីបថ្ពាល់ក្រពុំបន្តិច​ រួចលេីកដៃអង្អែលថ្ពាល់គេស្រាលៗ
«​ អ្ហឹមម~​ »​ បានបន្តិចTaehyungស្រាប់តែក្រហឹមបេីកភ្នែកឡេីង​ ព្រោះដូចមានអ្នកមករំខាន
« គេងបន្តទៅ​ យេីងមកមេីលខ្លាចឯងក្តៅខ្លួនមិនទានបាត់»
« អត់ទេ​ គេងលែងលក់ហេីយ »​ Taehyungងេីបអង្គុយទាំងញីភ្នែក​ ដេីម្បីកមអោយស្រវាំង
« ចឹងងូតទឹកទៅ​ យេីងទៅហេីយ​ » និយាយរួចនាយក៏ដេីរចេញទៅ​ ទុកអោយនាយតូចតាមសម្លឹងមេីលផែនខ្នងសុតតែញេីស​ បញ្ចេញតាមអាវវាលក្លៀករបស់នាយ
« គាត់ឧស្សាហ៍ណាស់​ ងេីបហាត់ប្រាណតាំងពីព្រលឹម » គ្រាន់តែប៉ុណ្ណឹងគេដឹងបាត់ទៅហេីយថានាយទេីបតែមកពីហាត់ប្រាណ​ មេីលតែរាងកាយគេនិងរាងកាយនាយក្រាស់ទៅខុសគ្នាដូចមេឃនិងដី
មិនគិតច្រេីនគេងេីបឡេីងសម្តៅទៅបន្ទប់ទឹក​ រួចក៏រៀបចំខ្លួនបន្តិច​ ព្រោះថាថ្ងៃនេះគេសុំនាយក្រាស់ដេីម្បីទៅក្រុមហ៊ុនជាមួយ​ គេពាក់ខោរលុងពណ៍សមិនធំពេក​ សមនឹងរូបរាងតូចច្រឡឹង​ ជាមួយអាវយឺតពណ៍សដៃខ្លីដូចគ្នា​ បន្ថែមជាមួយកាបូបស្ពាយជំហៀនពណ៍ខ្មៅនិងស្បែកជេីងប៉ាតាពណ៍សមួយទៀតល្អឥតទាស់​ រួចបេីកទ្វាចេញទៅ
​ ចុះមកដល់ខាងក្រោម​ ឃេីញម៉ែដោះនិងអ្នកបម្រេីផ្សេងទៀតកំពុងមម៉ាញឹករៀបចំតុអាហារ​ ព្រោះម៉ោងជិត7ទៅហេីយ​ទីបគេរហ័សដេីរចុះទៅ
« សួស្តីគ្រប់គ្នា...មានអ្វីអោយជួយទេ? » Taehyungដោះកាតាបស្ពាយទុកលេីសាឡុងរួចដេីរទៅជិតបងៗអ្នកបម្រេី
«​ មិនអីទេអ្នកប្រុស...ម៉េចក៏ថ្ងៃនេះងេីបលឿនម្លេះ? » DingSuក៏រហ័សឃាត់មិនភ្លេចសួរបកទៅវិញ
«​ គឺខ្ញុំចង់ទៅក្រុមហ៊ុនជាមួយបងប្រុស » Taehyung
«​ អរ..ចឹងអ្នកប្រុសអង្គុយចាំអ្នកប្រុសធំសិនចុះ​ ខ្ញុំរៀបចំអាហាររួចហេីយ »
«​ បាទ » Taehyungញញឹមងក់ក្បាលរួចដាក់ខ្លួនអង្គុយនៅខាងស្តាំដៃកៅអីកណ្តាលនៃតុវែង​ ហេីយកៅអីកណ្តាលនេះសម្រាប់មេគ្រួសារគឺJungkookនេះហេីយ​ (មេគ្រួសារហុហុ😁)
​ ប្រហែល15នាទីក្រោយJungkookក៏ចុះមកជាមួយអាវសមីពណ៍សទ្រនុយជាមួយខោពណ៍ប្រផេះចាស់​ ថែមទាំងថ្ងៃនេះពាក់វែនតា​ សង្ហារលេីសរាល់ដងតែម្តង​ ទេីបនាយតូចចំហរមាត់មេីលមិនដាក់
Jungkookក៏ដេីរមករកនាយតូចដាក់អាវក្រៅក្វាសេលេីកៅម្ខាង​ រួចដាក់ខ្លួនអង្គុយនៅអង្គុយលេីកៅអីមេគ្រួសារ
«​ តិចរុយហោះចូល » Jungkookលេីកដៃទៅផ្ទាត់ថ្ងាស់នាយតូចបន្តិច​ ធ្វេីអោយនាយតូចភ្ញាក់ខ្លួនវិញ
« ហិសហិស​ » Taehyungលេីកដៃអេសកញ្ចឹងកទាំងសេីចមិនសម​ មិនគួរភ្លេចខ្លួនសោះ
« ហេីយតែងខ្លួនទៅណានឹង?​ » នាយក្រាស់ទេីបសង្កេតភ្លឹកថាគេមិនបានពាក់ខោអាវនៅផ្ទះដូចរាល់ដង
« គឺសុំទៅជាមួយបងប្រុសដែរហិហិ »
«​ មិនទាន់សួរយេីងផងក៏ស្លៀកពាក់រួចទៅហេីយ? »
« គង់តែបងប្រុសអោយទៅដដែល​ រៀបចំខ្លួនអោយហេីយម៉ងទៅ​ » និយាយមកនេះគឺជឿជាក់ពេញទំហឹងហេីយថានាយនឹងយល់ព្រម
« ចុះបេីមិនអោយទៅ? » Jungkookក៏ធ្វេីជាសួរ​ ទាំងដែរការពិតគេមិនបដិសេធស្រាប់ហេីយ
« បងប្រុស~ » ស្នាមញញឹមអម្បិញមិញត្រូវរលាយខ្សុលដូចអំបិលត្រូវទឹក​ ជំនួសមកវិញទាំងពេបមាត់​ ហៅនាយទាំងបង្អូស
« ហឹស..ញុំាអាហារទៅ » នាយសង្ហារសេីចដេីមកបន្តិចរួចក៏ប្រាប់ទៅគេ
«​ បងប្រុសអោយទៅទេ? »
« ញុំាទៅ​ ហេីយឈប់និយាយ »
«​ បងប្រុស​ »ដោយមិនអស់ចិត្តនាយតូចក៏នៅទទូចហៅនាយដដែល
« បេីមិនញុំាមិនបាច់ទៅទេ »
« ហិហិ​ ញុំាហេីយៗ​ » ឮបែបនេះភ្លាមបានន័យថាគេអោយទៅហេីយ​ ក៏ដួសអាហារមកញុំាភ្លាម​ ធ្វេីអោយនាយក្រាស់មេីលមកគេទាំងលួចញញឹម​ (លាញ់កូនគេម៉ងពូនឹង😶)
​ បន្ទាប់ពីញុំាអាហារពេលព្រឹករួចរាល់​ អ្នកទាំងពីរក៏ធ្វេីដំណេីរទៅក្រុមហ៊ុន​ ដោយមានឡានបេីកអមមុខក្រោយព្រោះមិនអាចប្រហែសនូវសុវត្ថិភាពបស់​រដ្ឋមន្ត្រីសង្ហារម្នាក់នេះបានឡេីយ​ ចំណែកក្នុងឡានគ្មានស្ងាត់ទេ​ ព្រោះមានកូនខ្លាចេះនិយាយសឹងតែបែកពពុះមាត់ទៅហេីយ​ ឯនាយក្រាស់មានតែស្តាប់ហេីយនឹងឆ្លេីយនឹងឯង​ គ្មានឡេីយពាក្យថាធុញ​ ទាំងដែររាល់ដងគេស្អប់បំផុតមនុស្សនិយាយច្រេីន​ ហេីយAlexក៏តាមសង្កេតពីអាការះរបស់ចៅហ្វាយខ្លួន​ មានអារម្មណ៍ថាខុសប្លែកពីមុនណាស់តាំងពីជួបនាយតូច
« បងប្រុសថ្ងៃនេះអត់ពាក់ក្រវាត់កទេ? » និយាយមួយថ្ងៃទេីបនាយតូចចាប់អារម្មណ៍ព្រោះរាល់ដងនាយមិនដែលអត់ពាក់ឡេីយ
« ខ្ជិលពាក់ »
« ម៉េចក៏ខ្ជិល? »
«​ ខ្ជិលគឺខ្ជិលនឹងហេីយ...មកសួរម៉េចក៏ខ្ជិលអោយឆ្លេីយយ៉ាងម៉េច? »
« អរ​ »
«​ ធ្វេីអី? » នាយក្រាស់ក៏សួរឡេីងព្រោះឃេីញនាយតូចខិតមកជិតខ្លួន​ ប្រឹងលេីកដៃមកប៉ះនាយក៏សួរ
« គឺប្រលេះលេវអាវបែបនេះទៅបានសង្ហារខ្លះ​ បងប្រុសកឹបអស់អញ្ចឹងដូចអាចារ្យវត្ត​ » Taehyungលេីកដៃប្រលេះលេវអាវសសមីខាងក្នុងពីរគ្រាប់ចេញ​ បញ្ចេញគល់ដេីមទ្រូងហាប់ណែនសខ្ចីចេញមក​ ឯនាយក្រាស់មិនមាត់អោយគេសារ៉េតាមចិត្ត
« Wooo😯 »​ Taehyungទេីបតែចាប់អារម្មណ៍នឹងដេីមទ្រូងហាប់ណែនសខ្ចីតាមប្រលោះអាវ​ ធ្វេីអោយគេអៀនទាំងមិនដឹងខ្លួន​
« គ្រាន់តែឃេីញទ្រូងយេីងប៉ុណ្ណឹងឯងអៀនដែរហេហ? » Jungkookសេីចបន្តិចទាំងនិយាយដេញជេីងនាយតូច
«​ គ្មានទេ​ កុំចេះតែថា..ឆឹស » Taehyungស្រាប់តែកឹបលេវអាវមួយគ្រាប់វិញប្រលេះតែមួយបានហេីយ​ ព្រោះខ្លាចឃេីញទ្រូងសខ្ចីរបស់នាយ
«​ ម៉េចបានកឹបវិញ? » នាយក្រាស់តែមិនយល់​ មិញនេះប្រលេះអោយនាយ​ ឥឡូវបែរជាមកកឹបវិញ
« មិនដឹង » នាយតូចអោបដៃមេីលទេសភាពធ្វេីឫកហី​ អត់នឹងអោយនាយក្រាស់មិនក្រវីក្បាលហួសចិត្តមិនបាន
បន្តិចក្រោយមកពួកគេក៏បានមកដល់​ ពួកគេទាំងពីរក៏ដេីរចូលទៅខាងក្នុង​ មិនខ្វល់ពីក្រសែភ្នែកអ្នកផ្សេងមេីលមកនោះទេ​ ព្រោះមិនមានការចាំបាច់សម្រាប់នាយក្រាស់ស្រាប់ហេីយ​ តែឡេីយមិនមែនសម្រាប់នាយតូច​ ទេីបគេរហ័សរត់ចូលប្រអប់យន្តអោយលឿន​ ធ្វេីអោយនាយក្រាស់ឆ្ងល់​។ ពេលចូលមកដល់ក្នុងប្រអប់យន្តនាយក៏សួរឡេីង
« ហេីយរត់មកធ្វេីអី? »
« ខ្ញុំឃេីញគេមេីលមកច្រេីនពេក »
« មកជាមួយរដ្ឋមន្ត្រីទាំងមូលមិនអោយគេមេីលទាល់តែចម្លែក​ » នេះគឺជាវាចារបស់ParkYu ព្រោះនាយឈរចាំJungkookនៅខាងក្រោមពេលនាយមកដល់ក៏ឡេីងមកជាមួយ
« រដ្ឋ..រដ្ឋមន្ត្រី? បងប្រុសជារដ្ឋមន្ត្រីហេហ? » Taehyungងាកមកសួរនាយទាំងចំហរមាត់និយាយសឹងមិនត្រូវ​ គេនៅជាមួយនាយជាងពីរសប្តាហ៍ហេីយតែមិនដឹង​ ស្មានថានាយជាម្ចាស់ក្រុមហ៊ុនធម្មតាតេី
« នេះអ្នកប្រុសយូរហេីយមិនដឹងទេ? » នាមថា​ អ្នកប្រុស​ នេះគឺJungkookជាអ្នកអោយParkYuហៅ
« អត់ដឹងទេ​ » Taehyungនិយាយទាំងលួចដៀងភ្នែកមេីលនាយសង្ហារដែរឈរជិតខ្លួនតែមិនហ៊ានមេីលចំឡេីយ
ទីង~
សម្លេងជណ្តេីរយន្តបន្លឺឡេីងបានន័យថាមកដល់ជាន់ដែលត្រូវមក​ ទេីបទ្វាបេីកឡេីង​ នាយក្រាស់ក៏ដេីរចេញទៅឃេីញលេខាកំពុងឈរញញឹមមកខ្លួនតែនាយមិនខ្វល់
« សួស្តីចៅហ្វាយ​ » JuYungអោនគោរពនាយទាំងញញឹមផ្កាត្រកួន​ (JKអ្នកប្រាប់អោយហៅចឹងកុំភ្លេចហា)តែក៏រលាយអស់ពេលងេីបមកវិញឃេីញនាយតូចដេីរមក​ រួចក៏សម្លក់ទៅ
Jungkookមិនខ្វល់នាយក៏ដេីរចូលទៅបាត់
« Horhh? » Taehyungធ្វេីមុខមិនដឹងអីព្រោះសុខៗក៏ត្រូវគេមកសម្លក់ទេីបប្រញាប់ដេីរទៅតាមនាយក្រាស់​ ទុកអោយស្រីក្រមុំតាមមេីលមិនដាក់
ក្នុងoffice
មកដល់ខាងក្នុងJungkookក៏សម្តៅទៅតុធ្វេីការ​ បន្តការងាររបស់នាយ​ ទុកអោយនាយតូចនៅអង្គុយលេីសាឡុងមេីលមុខនាយ​ ពេលនាយងាកមកក៏ធ្វេីជាមេីលអ្វីផ្សេង
« មានអីសួរយេីងក៏សួរមក? » ពេលនេះក៏ចាប់បានថានាយតូចពិតជាមេីលមកនាយមែនទេីបដាក់សំណួរសួរ
« បងប្រុសជារដ្ឋមន្ត្រីមែនហេហ? »
«​ គិតថាParkYuនិយាយលេងមែនទេ? »
«​ អត់ទេ » នាយតូចនិយាយសេីចញឹមៗដាកនាយ
« ពេលដឹងថាយេីងជារដ្ឋមន្ត្រីក៏សុភាពឡេីងតែម្តងណ៎​ » Jungkookធ្វេីជាដេញជេីងនាយតូចខ្លះ​ ព្រោះកាលពីមិនទាន់ដឹងតបតមកនាយទាំងសម្លេងចច្រាច់​
«​ មានឯណាខ្ញុំធម្មតាសោះ​ »
«​ ហឹសស.. » នាយសេីចដេីមកបន្តិចរូចបន្តធ្វេីការរបសនាយវិញ
« បងប្រុស​ »
«​ មានការអីនិយាយមក » Jungkookនិយាយតែមាត់តែភ្នែកនៅមេីលឯកសារដដែល
« គឺ..ខ្ញុំសុំដេីរលេងបានទេ? » គ្រាន់តែនិយាយចប់នាយក្រាស់ងេីបមុខមកមេីលគេភ្លាម
« យេីងអត់ទំេនរទេ »
« គឺ...គឺខ្ញុំទៅម្នាក់ឯងបាន »
«​ តែវាមានគ្រោះថ្នាក់​ »
«​ តែខ្ញុំមិនមែនជារដ្ឋមន្ត្រីឯណា » មែនហេីយនាយបិះភ្លេចទៅហេីយមិញនេះ
« អត់ទេ..មិនអោយទៅ​ បេីទៅត្រូវតែទៅជាមួយយេីង »
« បងប្រុស​ » Taehyungក៏ទម្លាក់ទឹកមុខចុះភ្លាម
« ក្រែងនិយាយថាស្តាប់សម្តីមិនអញ្ចឹង?​ » គេក៏មិនចង់បែបនេះដែរប៉ុន្តែខ្លាចនាយតូចមានគ្រោះថ្នាកពិតមែន​ ណាមួយខ្លាចគេមិនស្គាល់តំបន់នេះច្បាស់​ ក៏ចេះតែបារម្ភទៅ
« ក៏បាន​ » បានតែមាត់ប៉ុន្តែទឹកមុខមិនស្រស់វិញឡេីយ
« មកនេះ » ឃេីញក្មេងខ្លះមុខមិនស្រស់នាយក៏បក់ដៃហៅ
«.......»គេមិនតបតែក្រវីក្បាល
«​ ប្រាប់អោយមកនេះឮទេ? » Jungkookរាងតម្លេីងសម្លេងបន្តិចទេីបនាយតូចងេីបដេីរទៅរកនាយទាំងទឹកមុខមិនស្រស់
​ ភឹបប
នាយសង្ហារក៏ទាញអោយនាយតូចអង្គុយលេីភ្លៅមាំ​ ពេលនេះនាយតូចគ្មានអារម្មណ៍ភ្ញាក់ទេព្រោះរវល់តូចចិត្ត
« និយាយថា​ ក៏បាន​ តែម៉េចក៏មុខមិនរីក​? »​ នាយក្រាស់មេីលទៅក្មេងខ្លះអង្គុយលេីភ្លៅនាយតែគ្មានងាកមេីលមុខនាយសោះឡេីយគិតតែអោនមុខកេះក្រចក
« ........ » នាយតូចនៅតែស្ងាត់ដដែលព្រោះមិនដឹងតបទៅនាយបែបណា
« ហឺយ~ » Jungkookដកដង្ហេីមបន្ថូរអារម្មណ៍បន្តិច​ បណ្តាយអោយនាយតូចក៏ងេីបមុខមកមេីលនាយថែមទាំងគិតថានាយប្រហែលជាធុញនឹងខ្លួនហេីយ
« មេីលមុខយេីងធ្វេីអី? »
« សុំទោស​ បងប្រុសប្រហែលធុញនឹងខ្ញុំហេីយ »
« ហោហ? នរណានិយាយ​? » ម្តងនេះនាយក្រាស់ជាអ្នកធ្វេីមុខមិនដឹងអីម្តងហេីយ​ សុខៗបែរជាមកចោទនាយបែបនេះ
« ទឹកមុខបងប្រុសជាអ្នកប្រាប់​ »
« មិនបានធុញ​ ហេីយក៏មិនគិតនឹងធុញ »
« តែ... » Taehyungរកនិយាយបន្តតែនាយក្រាស់កាត់
« ចង់ដេីរលេងមែនទេ? »
« មែនហេីយ »
« យេីងអោយទៅ​ »
«​ ពិតមែនហេហ? »
TO BE CONTINUE....
LOVE YOU READER♥️😍
HELP VOTE COMMENT PLEASE
*ចន_ថេយ៍វ៉ុន

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now