PART 16 : ស្តាប់សម្តី

631 56 1
                                    

      MORNING🌤
ព្រឹកឡេីងមិនទាន់​ Jungkookបានរៀបចំខ្លួនដេីម្បីចេញដំណេីរមកវិញ​ ហាក់ប្រញាប់អោយមកដល់ភូមិគ្រឹះទាំងមិនដឹងអារម្មណ៍ចេះតែយ៉ាងម៉េចក្នុងខ្លួន

មែនហេីយនាយក៏បានសូមអោយម៉ែដោះមកវិញជាមួយទៀតផង​ ទម្រាំតែអង្វរ​ ផ្តល់ហេតុផល​ បញ្ចុះបញ្ចូលយ៉ាងយូរទម្រាំគាត់ដាច់ចិត្តពីទីនោះ

ធ្វេីដំណេីរអស់រយះពេល6ម៉ោង​ យន្តហោះក៏បានចុះចតទេីបធ្វេីដំណេីរទៅកាន់ភូមិគ្រឹះបន្ត​ 

​   ងឹតតតត
សម្លេងចាប់ហ្វ្រាំងបន្លឺឡេីងភ្លាមអ្នកបម្រេីនិងអង្គរក្សរហ័សនាំគ្នាឈរតាមកន្លែងរបស់ខ្លួន​ នៅពេលម្ចាស់ភូមិគ្រឹះចុះពីលេីឡានមកជាមួយស្ត្រីចំណាស់ម្នាក់

«នេះគឺម៉ែដោះរបស់យេីង​ សូមគោរពគាត់អោយដូចគោរពយេីងផងទៅ»Jungkookក្រៀកចង្កេះម៉ែដោះស្រដីទៅកាន់អ្នកបម្រេី​ ទេីបនាំគាត់ចូលទៅអង្គុយសាឡងនៅខាងក្នុង

មនុស្សគ្រប់គ្នាចេញមកទទួលនាយ​ អត់ឃេីញតែមនុស្សម្នាក់ប៉ុណ្ណោះ
Jungkookប្រឹងសម្លឹងរកមេីលតែមិនឃេីញ​ ទេីបដាច់ចិត្តសួរអ្នកបម្រេី

«Taehyungនៅណា? »Jungkookបន្លឺឡេីង​ ម៉ែដោះគាត់ឆ្ងល់ដែរថាជានរណា​ តែមិនទាន់សួរ

«គឺខ្ញុំមិនទាន់ឃេីញគេចុះមកទេចាស»YiSa
«ហេតុអី? នេះម៉ោង9ហេីយ»Jungkookរាងខឹងបន្តិច​ នេះចេះតែបណ្តោយអោយគេគេងយូរទៅកេីត
«ពួកខ្ញុំសុំទោស​ ព្រោះខ្ញុំខ្លាចរំខានអ្នកប្រុស»YiSu

Jungkookមិនមាត់ក៏ដេីរឡេីងទៅខាងលេីយ៉ាងលឿន
​  ក្រាក
នាយសង្ហារបេីកទ្វាឡេីង​ ឃេីញនាយតូចកំពុងគេងឃ្លុំភួយនៅឡេីយ​ ទំាងដែរថ្ងៃរះកម្ពស់ណាហេីយ

«Tae.....នេះម៉េចក៏ក្តៅខ្លួនម្លេះ? »Jungkookប្រុងយកដៃទៅអង្រួននាយតូច​ តែប៉ះទៅឃេីញថាខ្លួនក្តៅចង់រលាកហេីយ។
Jungkookទាញតេលេម៉ាសុីនត្រជាក់មកបិត​ រួចដេីរទៅជិតនាយតូច
«Tae....Taehyung....ងេីបឡេីង»អង្រួននាយតូចតិចទេីប​ គេបេីកភ្នែកឡេីងមិនចង់រួច
«ហឹម? បងប្រុស....ខ្ញុំងងុយ»Taehyungតបទៅនាយខ្សាវៗហាក់គ្មានកម្លាំង​ បបូរមាត់ក៏ស្លេកអស់​ នេះនាយមិននៅមូយថ្ងៃឈឺបាត់ទៅហេីយ
«មិនអោយគេងទេ​ ងេីបមក...ឯងក្តៅខ្លួនណាស់»Jungkook
«........»
Jungkookដេីរទៅយកកន្សែង​ ជាមួយចានដែកតូចមួយពីបន្ទប់ទឹក​ យកកន្សែងមកជ្រលក់ទឹកដេីរមករកនាយតូច
នាយទាញភួយចេញ​ ជូតខ្លួនអោយគេស្រាលៗ​ ព្រោះគេពាក់អាវដៃខ្លី​ មិនហ៊ានដោះអាវកូនប្រុសគេទេ(ខ្លាចទ្រាំអត់បាន)

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now