PART 23 : តិចថាយេីងមិនប្រាប់

622 61 1
                                    

MORNING
ព្រឹកព្រលឹមស្រាងៗ​ ខ្យល់ត្រជាក់បក់រវិចៗ​ បណ្តាលអោយមនុស្ស​ សត្វគ្រប់រូបរងាញ័រញាក់​។

ដូចជាកំលោះតូចម្នាក់នេះអញ្ចឹង​ អាកាសធាតុរងា​ បូករួមជាមួយម៉ាសុីនត្រជាក់ទៀតធ្វេីអោយរងាលេីសដេីម​ ប៉ុន្តែមិនថ្វីឡេីយ​ ព្រោះមានភួយសាច់ដ៏ក្រាស់ហេីយកក់ក្តៅមកដណ្តប់ជិតកាយតែម្តង​ ហេីយភួយសាច់ម្នាក់នោះគ្មាននរណាក្រៅពីលោករដ្ឋមន្ត្រីវ័យក្មេងនោះឡេីយ។ មែនហេីយមិនមែនទេីបតែគេងអោប​ ដេីម្បីអោយមានភាពកក់ក្តៅនាពេលព្រឹកនេះឡេីយ​ គឺតាំងពីយប់មកម្លេះ។ ទាំងពីរអ្នកហាក់មានភាពកក់ក្តៅរាងខ្លួនបណ្តាលអោយគេងមិនចង់ក្រោកសោះ​ ប៉ុន្តែនាយក្រាស់ក៏ភ្ញាក់តាមទម្លាប់របស់នាយមិនដែលខាន

« អ្ហឹម!!! » Jungkookដកដៃចេញពីចង្កេះអង្រ្គង​ លេីកដៃពត់ពែនខ្លួនបន្តិច​ មិនហ៊ានរំខានដល់កូនខ្លាដែលគេងអោបចង្កេះបាវខ្សាច់​ ខ្ទប់ក្នុងទ្រូងដ៏កក់ក្តៅរបស់នាយឡេីយ

« លក់ស្រួលដល់ហេីយក្មេងនេះ​ » នាយយកដៃទ្រក្បាលគេងចំហៀងសម្លឹងមេីលក្មេងដែលគេងក្នុងប្រអប់ទ្រូងនាយមិនដាក់។ នាយលេីកដៃទៅអង្អែលកន្លែងបង់តូចមួយនៅលេីថ្ងាសរបស់នាយតូចតិចៗ​ បង្អូសមកដល់ថ្ពាល់ក្រពុំ​ ដែលសល់ស្លាកស្នាមព្រាលប៉ុណ្ណោះ​

« គេងបន្តចុះ!! ជុបប​ » នាយសង្ហារអោនទៅថេីបថ្ងាស់សខ្ចីបន្តិច​ ខំប្រឹងដកខ្លួនថ្នមៗកុំអោយរំខានដល់នាយតូច។ រួចក៏ចូលទៅលុបមុខដុះធ្មេញបន្តិច​ ដេីម្បីទៅហាត់ប្រាណនៅពេលព្រឹក

នាយមិនរត់នៅទីធ្លាភូមិគ្រឹះទេថ្ងៃនេះ​ គឺឡេីងទៅហាត់ប្រាណនៅជាន់លេីបង្អស់នៃភូមិគ្រឹះ​ ព្រោះមានរៀបចំរបស់ហាត់ប្រាណគ្រប់ប្រភេទ​ ប្រៀបដូចជា GYM ទៅហេីយ

សហរដ្ឋអាមេរិក

« ទំនិញរៀបចំបានល្អទេ? »Wusonបន្លឺឡេីងសូរទៅជំនិតផ្ទាល់ខ្លួនរបស់នាយ​ ព្រោះនាយបានបញ្ជាអោយរៀបចំទំនិញខុសច្បាប់ដោយធ្វេីដំណេីរតាមផ្លូវទឹក

« រៀបរយល្អណាស់ចៅហ្វាយ​ » JackSon

« អ្ហឹមល្អ!! ចុះរឿងអាJungkook? »

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now