PART 24 : គួរអោយស្រឡាញ់ប៉ុណ្ណឹងហេីយគ្មានអ្នកស្រឡាញ់

592 62 3
                                    

ពួកគេក៏បានកម្មង់ភេសជ្ជះ​ ក៏ដូចជាអាហារសម្រន់ខ្លះ​ ដែលទេីបនឹងបញ្ចូលMenu ថ្មីក្នុង​ CafeStar មួយនេះ

ពួកគេបន្តនិយាយគ្នា​ សួរសុខទុក្ខគ្នាខ្លះដែរ​ អត់តែនាយក្រាស់គិតតែពីអង្គុយជិតនាយតូចគ្មាននិយាយអ្វីមួយម៉ាត់​ នាយអង្គុយសម្លឹងមេីលនាយតូចកំពុងនិយាយជាមួយអ្នករួមតុយ៉ាងសេីចសប្បាយ​ ទុកអោយនាយក្រាស់ម្នាក់នេះអង្គុយសម្លឹងមេីលទាំងញញឹមចេញមក​ ក្រោមរយះម៉ាសខ្មៅ

« អញ្ចឹងបងលាទៅហេីយ​Taehyung​ » DongSuងេីបឈរឡេីងស្រដីទៅកាន់នាយតូចអស់រយះពេលជិតកន្លះម៉ោង

« បាទ​ » Taehyung

« តោះ​ Junni » Junniដែរទេីបតែផ្លាស់សម្លៀកបំពាក់បុគ្គលិកចេញនះត្រូវនាយសង្ហារអូសទៅភ្លាមៗ​ រកតែនាងនិយាយលាមិនបានសោះ

« Taehyungសាកម្ហូបMenuថ្មីនេះទៅ​ យេីងទេីបតែដាក់ចូលទេ​ យេីងទៅមេីលភ្ញៀវមួយភ្លេត​ » Jiminបង្វែរអារម្មណ៍មកនិយាយជាមួយនាយតូច​ រួចងេីបចេញទៅបាត់

« ទំនងៗដល់ហេីយ​ បងប្រុសញុំាទេ? »

« ទេ​ ឯងញុំាទៅ​ តែកុំច្រេីនពេក​ របស់ទាំងនេះមិនល្អប៉ុន្មានទេ​ » នាយក្វីក្បាលប្រកែកទាំងមិនភ្លេចផ្តាំ​ ព្រោះនេះជាអាហារបំពងដូចជា​ មាន់បំពង​ spagatti មាន់ទឹកម្ទេសជាដេីម

« ដឹងហេីយ​ » Taehyungតបតែមាត់​ ប៉ុនុតែមិនបានគិតដូច្នោះឡេីយ​ ព្រោះយូរបានញុំាម្តង​ ប្រាកដជាញុំាអោយណាណៃហេីយ

_______________________

« សួស្តីលោកYoon កម្មង់អ្វីមែនទេ? » នេះហេីយគឺភ្ញៀវពិសេសរស់ម្ចាស់ហាង​ ដែរត្រូវមកទទួលដោយផ្ទាល់។ ពួកគេរាងនយាយគ្នាច្រេីនរហូតបានស្គាល់ឈ្មោះគ្នាទៅវិញទៅមក

« យកដូចដេីមមួយមក​! ចុះមិញនេះនិយាយជាមួយនរណា​ ព្រោះឃេីញទេីបតែដេីរមក​ » Yoongi

« គឺTaehyungគេមកលេងជាមួយ​ លោករដ្ឋមន្ត្រី​ » Jiminនិយាយដល់ឃ្លាចុងក្រោយក៏អោនមកខ្សឹបបាយសង្ហារ​ បណ្តាលអោយនាយងាកទៅមេីលគឺឃេីញJungkookពិតមែន​ ទោះជាពាក់ម៉ាសក៏នាយមេីលដឹងដែរ

« Okay ខ្ញុំទៅរកកន្លែងអង្គុយសិន​ » Yoongiងក់ក្បាលួចដេីរសម្តៅ​ ទៅរកពួកគេទាំងពីរ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now