PART 31 : ជួបគ្នា

394 56 3
                                    

បន្ទាប់ពីញុំាអាហាររួច JungGu ឯណេះវិញបានឡេីងទៅសម្រាក​ ព្រោះថ្ងៃនេះលោកយាយឃាត់មិនអោយទៅធ្វេីការ​ បេីមិនអញ្ចឹងគាត់នឹងខឹង​ ទេីបនាយយល់ព្រម​ លុះរាងល្ងាចបន្តិច​ នាយក៏ចុះមកដេីរស្រូបខ្យល់អាកាសនៅពីមុខផ្ទះបន្តិច

__________________________
ចង់ប្រាប់ថារបងផ្ទះនៅជនបទនេះគេធ្វេីតែត្រឹមចង្កេះប៉ុណ្ណោះ។
__________________________
JungGuដេីរចេញមោខាងក្រៅរបងផ្ទះពិនិត្យមេីលខាងមុខផ្ទះបន្តិច​ ព្រោះមានអារម្មណ័ថាស្មៅដុះច្រេីនណាស់​ គេប្រុងនឹងដេីរចូលទៅក្នុងផ្ទះវិញដេីម្បីយកប្រដាប់កាត់ស្មៅក៏ឃេីញឡានដឹកទំនិញធំមួយបរយ៉ាងលឿន​ ឯJungGuងាកមកម្ខាងទៀតឃេីញប្រុសម្នាក់ឈរបែរខ្នងទាំងមិនដឹងថាឡាននោះកំពុងសម្តៅទៅខ្លួន

« លោកឡានមកហេីយ​ ប្រយ័ត្ន​ » JungGuប្រឹងស្រែកប្រាប់តែគេហាក់មិនឮសោះ​ រហូតដល់ឡាននោះជិតមកដល់គេក៏សម្រេចចត្តរត់ទៅទាញដៃប្រុសម្នាក់នោះមកម្ខាង​ ឯឡាននោះក៏ហួសទៅបុកនឹងដេីមឈេីនៅជិតនោះ

« លោកកេីតអីទេ? ហាហ? លោក? » JungGuងេីបអង្គុយរួចសួរទៅប្រុសម្នាក់នោះ​ ស្រាប់តែប្រុសម្នាក់នោះងាកមកធ្វេីអោយគេភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ សូម្បីតែពិភពលោកហាក់ឈប់វិលនៅពេលនេះដែរ​ ឯបុរសម្នាក់នោះដែរជាJungkookក៏គេគាំងមិនស្ទេីរ

« ម៉េច? ម៉េចក៏អាចទៅរួច? » Jungkookនិយាយទាំងមិនជឿនឹងភ្នែកថាមានមនុស្សមុខមាត់ដូចបេះដាក់នឹងនាយបែបនេះ

ស្របពេលគ្នានោះដែរ​ អ្នកភូមិនាំគ្នាមកមេីលព្រោងព្រាត​ ព្រមទាំងលោកយាយរបស់JungGuផងដែរគាត់ឃេីញ​ ដល់ឃេីញចៅកំពុងអង្គុយនៅលេីដីគាត់ស្មានតែមានរឿងអីក៏រហ័សរត់មករកចៅយ៉ាងលឿន

« JungGuមានកេីតអីទេចៅ? ហេីយមានរឿងអី? » លោកយាយចាប់បង្វែរមុខចៅឆ្វេងស្តាំងព្រោះខ្លាចមានកេីតអ្វី​ ដោយមិនបានចាប់អារម្មណ៍ទៅបុរសម្នាក់ទៀតឡេីយ

« ខ្ញុំ....ខ្ញុំអត់អីទេលោកយាយ​ » JungGuឆ្លេីយទាំងមេីលទៅJungkookមិនដាក់

« ចុះអ្នកកម្លោះនេ.....​ » លោកយាយងាកមកសួរJungkookតែក៏ត្រូវគាំងម្នាក់ទៀត

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now