PART 27 : សារភាព

513 70 1
                                    

      យប់ឡេីង​ Taehyungក៏បានមកគេងជាមួយJungkookពិតមែន​ ប៉ុន្តែពេលនេះនាយក្រាស់កំពុងអង្គុយនៅតុធ្វេីការនៅឡេីយ​ ព្រោះមានឯកសារត្រូវពិនិត្យខ្លះ​ បេីតាមរាល់ដងគេទៅមេីលការងារនៅបន្ទប់ដាក់សៀវភៅហេីយ​ គ្រាន់តែថ្ងៃនេះមាននាយតូចនៅជាមួយទេីបមិនចង់ទៅ​ ។ ទៀតសោត​ Taehyungក៏កំពុងមេីលIpadរបស់គេដូចគ្នា​ រហូតដល់បានបន្តិចនាយក្រាស់គឺឮសម្លេងអ្វីម្យ៉ាងចេញពីIpadរបស់Taehyungនោះគឺ

« អ្ហឹស...អាស...អោយលឿន​ » នេះគឺសម្លេងចេញមកពីipadរបស់នាយតូច។ គ្រាន់តែឮភ្លាមនាយក្រាស់ងាកមេីលខ្វាច់​ ចង់បាក់ក

« Kim Taehyungឯងកំពុងមេីលស្អីនឹង? » Jungkookដេីរទៅកញ្ឆក់ipadចេញពីដៃនាយតូចភ្លាម​ ព្រោះខ្លាចគេមេីលរឿងអាសអាភាស

« ហិហិ​...បងប្រុស​ គឺខ្ញុំអូសឃេីញ​ ក៏មេីលបន្តិចទៅ​ » Taehyungធ្វេីជាសេីចដាក់នាយមិនសម​ ព្រោះគេមេីលពិតមែន​ ប៉ុន្តែបន្ទោសគេក៏មិនបានបេីតួប្រុសមិញនេះសង្ហារពេក​ សាច់សៗ​ សាច់ដុំធំៗ

« អឺយយ...ដេកទៅ​ ប្រយ័ត្នយេីងវៃ​ » Jungkookក្រវីក្បាលហួសចិត្ត​ មុននឹងកាន់ipad ទៅជាមួយបាត់​ ឯនាយតូចនេះក៏ធ្វេីមុខឡេឡឺមិនដឹងអី

« បងប្រុសអោយខ្ញុំវិញ​ » Taehyungលោតចុះពីលេីគ្រែ​ ដេីរទៅឈរជិតនាយ

« អត់...អោយឯងយកទៅមេីលរឿងបែបនោះទៀតមែនទេ? » Jungkookយកipadទៅដាក់ថតតុបាត់​ មិនអោយនាយតូចយកបាន

«  ឈប់មេីលហេីយ​ តែអោយខ្ញុំវិញមក​ » Taehyung

« មិន​ អោយ​ ទេ​ ឆាប់​ ទៅ​ គេង​ ភ្លាម​ » Jungkookនិយាយច្បាស់ៗ​ មួយៗ​ សង្កត់​ ពាក្យទាំងសម្តីធ្ងន់ៗ​ បណ្តាលអោយចិត្តនាយតូច​ អាក់អន់ស្រពន់ចិត្តទៀតហេីយ។ Taehyungមិនតបរួចដេីរទៅរកគ្រែ​ ឡេីងគេងយកភួយគ្របខ្លួនជិត

« ងរទៀតហេីយ​ ក្មេងនេះ​ » Jungkookក្រវីក្បាលទាំងហួសចិត្ត​ ប៉ុន្តែមិនមែនមនលួងឯណា​ តែពេលធ្វេីការហេីយគេទៅលួងដដែរនឹង

Jungkookអង្គុយមេីលឯកសារជារេីយៗ​ រហូតដល់កន្លះម៉ោងក្រោយ​ ទេីបនាយរួចរាល់ក៏បិតអំពូលលេីតុធ្វេីការ​ ដេីរទៅរកក្មេងងក់ងរ​ ដែរឃ្លុំភួយពីចុងជេីងដល់ក្បាល

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now