CHAPTER 11: ជ្រើសរើស

894 68 5
                                    

    "អត់ទេ!ទុកអោយរូចទៅម្នាក់ឯងទៅ!ព្រោះគេជាអ្នកលេង គេទទួលយកខ្លួនឯង ខ្ញុំនឹងមិនអោយកូនខ្ញុំទៅទេ!" "មិនអីទេចឹង តាមតែអ្នកនិយាយប៉ុណ្ណោះចឹង" បុរសពាក់ឈុតខ្មៅហៀប​នឹង​ងាក​ដើរ​ចេញ​ហើយស្រាប់តែហ្វូតនិយាយឡើង
"ឈប់សិន!! ចៅហ្វាយឯងជានរណាគេ?ហេតុអ្វីបានជាចង់ជួបខ្ញុំ" “ឯងនឹងដឹងនៅពេលដែលអ្នកជួបគាត់តែប្រហែលជាឯងស្គាល់ហើយ ម៉្យាងទៀតឯងជួនគាត់សឹងតែរាល់ថ្ងៃទៅហើយ” “ទេហ្វូតកុំទៅ!ទុក​ឱ្យ​រូចនៅនៅ​ម្នាក់​ឯងទៅ កុំ​ទៅ​អី" "ម៉ាក់ប៉ុនែ្តគាត់​ជា​ប៉ា​របស់​ខ្ញុំ ខ្ញុ៕មិនអាច ព្រងើយកន្តើយបានទេ វាមិនអីទេម៉ាក់ខ្ញុំសន្យា កូន​នឹង​ទៅ​ផ្ទះ​ឆាប់ៗ​នេះម៉ាក់​ទៅ​គេង​មុន​សិនកូន​នឹង​ទៅ​ផ្ទះ​ឆាប់ៗ"ហ្វូតបាន​ថើបថ្ពាល់​របស់ជេនដើម្បី​ធានា​ចិត្ត​ម្តាយគេមួយ​សន្ទុះ បន្ទាប់​មក​ក៏​ឡើង​រថយន្ត​ទៅ​ជាមួយ​នឹង​ក្រុម​មនុស្សឈុតខ្មៅនេះ។
    ឡានមួយគ្រឿងនេះឈប់នៅចំណតនៅមុខអគារដ៏ប្រណិតមួយ ឈានចូលខាងក្នុងមានកាស៊ីណូធំមួយ ហ៊ុំព័ទ្ធដោយបុរសចាស់ៗសឹតសិងតែអ្នកមាននិងស្រីស្អាតឈរចាក់ស្រាអោយនៅជុំវិញ។ តើនេះជាទីកន្លែងដែលអ្នកមានដើរលេង?
ក្រុម​ឧកញ៉ា​ដែល​កាន់​លុយ​ធំៗ​ចាប់​ផ្តើម​ងាក​មក​សម្លឹងមើលហ្វូតនិងសម្លឹងមើលរាងកាយពី​លើ​ទៅ​ក្រោម តើពួកគេកំពុងចង់បានអ្វី?
បុរស​ពាក់​អាវ​ខ្មៅ​បាន​នាំ​ហ្វូតឡើង​ទៅ​ជាន់​ខ្ពស់​មួយ​ក្នុង​អគារ​ទៅ​បន្ទប់​មួយរួចក៏និយាយ
"សូមអញ្ជើញមក ចៅហ្វាយកំពុងរង់ចាំឯងនៅខាងក្នុង"ហ្វូតបានលេបទឹកមាត់ផ្សើមបំពង់កហើយព្យាយាមប្រមូលនូវភាពក្លាហានទាំងអស់ដែលគេមាន ប៉ុនែ្តអារម្មណ៍នៃពេលឈរនៅមុខបន្ទប់របស់លោកប្រុសទីបួនជេមមីណាយគឺមិនខ្លាចដូចឈរនៅបន្ទប់នេះ។
      ហ្វូតរុញ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​អោន​ក្បាល​រួចងើយសម្លឹងមើល​ឃើញ​បុរស​ម្នាក់​អង្គុយ​ជើង​ម្ខាង​គងទាក់ខ្លាខក្នុង​ដៃ​មាន​កែវ​ស្រា​ក្រហម​ដែល​កាន់គ្រលែងតិចៗ។ ហ្វូតសម្លឹងមើលទៅមុខរបស់គេ ហ្វូតស្រាប់ស្រក់​ទឹក​ភ្នែក​ភ្លាមពេល​ឃើញ​មុខ​នាយម្នាក់នោះច្បាស់។
"ល..លោ..លោកប្រុសទីបី?" "អេ៎ ចិត្តត្រជាក់មើល កុំបារម្ភអី យើងមិនធ្វើអីឯងទេ គ្រាន់តែមានរឿងចង់សួរឯងទេតើយើងសន្យាថានឹងមិនធ្វើអីឱ្យឯងឈឺចាប់ទេ-" "ឪពុកខ្ញុំនៅឯណា?" "កុំបារម្ភអីយើងបានបញ្ជូនគេទៅផ្ទះមុនហើយ អង្គុយចុះ! សិនទៅហ្វូត" ប៉ន៍ប្រាប់ហ្វូតអោយអង្គុយនៅមុខខ្លួន "ចង់​បាន​អ្វី​ក៏​ប្រាប់​ឱ្យ​លឿន!តើ​ខ្ញុំឪពុក​ជំពាក់​លុយ​ប៉ុន្មាន?" "ហឺម... និយាយតាមត្រង់ទៅលោករូចបានជំពាក់លុយយើងពីកាស៊ីណូមួយរយៈហើយ កុំនិយាយថាយើងឃោរឃៅ យើងក៏បានឱ្យគាត់ខ្ចីដល់ពេលត្រូវសងលោករូចនៅតែមកលេងបៀ ចាញ់ហើយខ្ចីម្តងហើយម្តងទៀត ចុងក្រោយបំណុលមានចំនួនសរុប៣០លានបាតហើយកាស៊ីណូរបស់យើងមានក្រដាស់ប្រាក់និងហត្ថលេខានៃបំណុលទាំងអស់ហើយយើងក៏នឹង​មិន​អនុញ្ញាត​ឱ្យ​លោករូចខ្ចីតទៀតបានឡើយ" ហ្វូតក៏លើកដៃញាប់ញ័រលើកក្រដាសបំណុលមកអានទឹកភ្នែកស្រក់ចុះពេលឃើញពាក្យ “រឹបអូស” និងហត្ថលេខារបស់លោករូចនិងចុងក្រោយចំនួនបំណុល ចិត្តនាយតូចពិតជាមិនយល់ថាផ្ទះ​នេះ​ម្ដាយគេខំ​រកលុយមកបង្កើតហើយ បើ​គេ​យក​ទៅតើ​យើង​ធ្វើ​ម៉េច?ផ្ទះនេះគឺជាការខិតខំប្រឹងប្រែងរបស់ម្តាយគេទាំងស្រុង "មិនបាច់ភ័យទេ បើចង់បានជិវិតស្រស់បំព្រងទៅថ្ងៃអនាគតគឺឯងគ្រាន់តែឆ្លើយសំណួរយើងហើយធ្វើអ្វីដែលយើងប្រាប់នោះលុយនឹងបានមកឯងដោយងាយៗ" "លោកប្រុសចង់​បាន​ន័យ​ថា​ម៉េច? និយាយអោយចំមកកុំនិយាយវែងឆ្ងាយច្រើនពេក!!" "អាជេមមើលទៅហាក់បីដូចជាចូលចិត្តឯងខ្លាំងណាស់?" "កុំយកគេមកពាក់ព័ន្ធ" "ឪពុកម្តាយរបស់យើងហាក់ដូចជាមានសង្ឃឹមខ្ពស់សម្រាប់វាណាស់សម្រាប់អោយវាទៅអង្គុយលើកៅអីប្រធាននានៅពេលអនាគត" ប៉ន៍បាន​គោះ​កែវ​ស្រា​ក្នុង​ដៃ​របស់គេតិចៗ
*ប្រាវវវ*
កម្ទេចកែវស្រាបានរាយប៉ាយពេញឥដ្ឋដោយស្នាដៃលោកប្រុសទីបីរួចប៉ន៍ក៏និយាយបន្ត
"យើងចង់ឱ្យឯងបញ្ឈប់អាជេមពីការឈានធ្វើជាមេគ្រួសារធីទីឆារ៉ុនរាក់តាមគ្រប់មធ្យោបាយ" ហ្វូតស្រាប់តែខឹងច្រឡោតមក"ខ្ញុំ? ហេ ខ្ញុំមិនមានអ្វីពាក់ព័ន្ធរឿងផ្ទៃក្នុងនៅក្នុងផ្ទះលោកប្រុសឯណា ខ្ញុំគ្រាន់តែជាអ្នកបំរើប៉ុណ្ណោះហើយ.. តើខ្ញុំនេះមានសិទ្ធអ្វីអាចបញ្ឈប់គេពីការធ្វើវាដោយរបៀបណា? ខ្ញុំមិនត្រូវជាអ្វីនឹងគេផងនឹង" "កុំប្រញាប់ពេកមើលមិនទាន់ដល់ពេលប្រើឯងទេគ្រាន់តែធ្វើការធម្មតាៗហើយចាំទទួលបញ្ជាពីយើងទៅឲ្យតែឯងបំពេញនូវអ្វីដែលយើងបញ្ជានោះឯងនិងម្តាយឯងរស់នៅរហូតដល់ចាស់" ហ្វូតបានក្រោកឡើងភ្លាមៗ "លោកពិតជាច្រណែននឹងលោកប្រុសជេមដូចអ្វីដែលលោកប្រុសជុងនិយាយមែន ខ្ញុំ​មិន​ចង់​ធ្វើ​ក្រោមការបញ្ជារបស់នរណាម្នាក់ដើម្បីទៅកញ្ចាត់មនុស្សម្នាក់ទៀតឡើយ បើ​គ្មាន​អ្វី​ទៀតទេខ្ញុំសុំ​ការ​អនុញ្ញាត​ទៅ​មុនហើយលោកចង់ធ្វើអ្វីរឿងប៉ាខ្ញុំបាន​តាម​ចិត្ត" ហ្វូតអោន​គោរពមុនេ ងាក​ចេញ​ដើរ​មួយ​ជំហានពេល​ហ្វូតឮលោកប្រុសប៉ន៍បន្លឺ​ឡើង
"អីយ៉ា.. ឯងដូចជាឆ្កួតនឹងស្នេហាពេកហើយ គ្រាន់តែបានជួបគេមិនយូរប៉ុន្មានធ្វើឱ្យបេះដូងឯងរង្គើហើយមែនទេទើបមិនហ៊ានក្បត់ឪពុកម្តាយខ្លួនឯងទេ ប្រហែលយប់នេះយើងត្រូវនាំគ្រួសារឯងទៅដេកតាមផ្លូវតែម្តង ហឹមមគួរអោយអាណិតមីងជេនណាស់ណ៎" "លោកឯង..
     នៅថ្ងៃបន្ទាប់ហ្វូតមានទឹកមុខទទេរនិងចិត្តទទេ លុះពេលរៀនក៏មិនមានព្រលឹងក្នុងខ្លួនពេលដើរទៅផ្ទះវិញ រួចត្រឡប់ទៅដើរទៅធ្វើការវិញតាមផ្លូវក៏ចិត្តនេះពោពេញទៅដោយភាពច្របូកច្របល់
     ពេលចូលដល់វិមានធំនេះភ្លាមៗសម្ដីរបស់លោកប្រុសប៉ន៍ពីយប់មិញមកដក់ជាប់នឹងខួរក្បាលហ្វូតម្ដងទៀតធ្វើឲ្យហ្វូតមានភាពតានតឹងចិត្តជាខ្លាំង គេមិនដឹងថាគួរជួបជេមទៀតឫអត់តែគេមិនហ៊ានប្រឈមមុខនឹងជេមទេ ពេលនេះខួរក្បាលហ្វូតគិតតែពីជេមតែប៉ុណ្ណោះ។ "ហេ ហ្វូតឯងគិតអីនឹង មើលមុខឯងដូចជាគ្មានព្រលឹងប្រលះសោះចឹង?" ភូវិនដើរមកពីចំងាយឃើញហ្វូតកំពុងអង្គុយនៅខាងក្រៅចំណែលហ្វតវិញហេតុតែចង់កំដរមិត្តសុខចិត្តអង្គុយទប់ទល់នឹងភាពត្រជាក់សម្លឹងមើលមុខហ្វូតដោយក្តីបារម្មណ៏
"អោវ អ្នកប្រុសធ្វើអ្វីនឹង?" ឃើញភូវិនមកអង្គុយក្បែរហ្វូត នាយតូចស្រាប់តែក្រោកឈរមើលជុំវិញខ្លួនដោយភាពភ័យខ្លាច"មានធ្វើអីក៏អង្គុយលេងជាមួយឯង? ឯងគេច​ពី​ខ្ញុំ​ដូច​ជា​អ្នក​គេច​ពី​ខ្មោចអីចឹង" "អ្នកប្រុសមិនសមនឹងមកអង្គុយជាមួយពួកខ្ញុំពេលធ្វើការឡើយប្រយ័ត្នគេមកឃើញស្លាប់ពួកខ្ញុំហើយ" "កុំ​បារម្ភ វា​មិន​អី​ទេខ្ញុំអផ្សុកណាស់ខ្ញុំគ្រាន់ចង់រកអ្នកមកនិយាយជាមួយនឹងណា៎» "តោះយើងលេងអីអត់??" ហ្វតបានអង្គុយស្ងៀមមួយសន្ទុះ ប៉ុន្តែបន្ទាប់ពីលឺសម្ដីហ្វូតរួចក៏និយាយឡើងភ្លាមៗ "ស្អីហាអាហ្វូតនេះយើងទំនេរទាំងមូលនៀគទាល់តែពីតម៉ោងទៀតបានដល៎បាយល្ងាចម៉េចបានឯងនិយាយថាកំពុងធ្វើការ?”ហ្វតនិយាយបូករួមជាមួយនឹងស្នាមញញឹមញោះ
"អូ៎ ឬមួយហ្វូតគេមិនហ៊ាននៅជិតអ្នកប្រុសតូចដោយសារខ្លាចលោកប្រុសទីបួនឃើញហើយប្រច័ណ្ឌទេដឹងងងង" "ឈប់ឆ្កួតទៅអាហ្វត និយាយអីឡប់ៗ" ហ្វូតទាំងមុខនិងត្រជៀកវិញក្រហមងាំងដៃវាយស្មារបស់ហ្វដយ៉ាងញាប់ ចំណែកភូវិននិងហ្វតទប់ពោះដោយសើចខ្លាំង "អូ៎និយាយអីចឹងអ្នកប្រុសតូចចង់លេងអីវិញបាទ?" "គឺនេះ" ភូវិនដកបៀរមួយហូចេញមកពីហៅបាវ "ហៅសាតាំងមកបានបួននាក់" "លេងដាក់លុយមែនទេ?" ភ្លាមនោះហ្វតបានចេញពីហ្វូតសឹងតែហក់មកគ្រាន់តែឃើញបៀររួចបានអង្គុយលើដី សាប់បៀរដូចអ្នកលេងបៀអាជីព "អត់ទេ អត់មានលុយដាក់លេងផង" ភូវិនលូកចូលក្នុងហោប៉ៅអាវ ដកគូលើភ្នែកមួយឈុតជាមួយនឹងជក់ "បើចាញ់នឹងត្រូវគេគូមុខ"
ដប់នាទីក្រោយមក មានមនុស្សមួយក្រុមមានគ្នាបួននាក់អង្គុយកាន់សន្លឹកបៀក្នុងដៃ ស្រែកខ្លាំងៗ អ្នកខ្លះសើច អ្នកខ្លះរអ៊ូខ្លាចខូចមុខ "ឱព្រះជាម្ចាស់អើយកូនចៅពឹងលើសន្លឹងបៀរមួយនេះហើយវាជាជោគវាសនារបស់ខ្ញុំ"ហ្វតបានទម្លាក់សន្លឹកអាត់របស់គេ
"អានេះគ្រាន់ជាបៀរសោះចាំបាច់ចាត់ទុកដូចសំខាន់ណាស់អីចឹង ហើយអាសូរអីលេងចាញ់គេរហូតយ៉ាងណាស់អាហ្វត" ហ្វូតបានស្តីបន្ទោសហ្វតឯដៃកំពុងរៀបចំបៀរ
«ត្រូវ​ហើយយើងចាត់ទុកវាសំខាន់ណាស់ ព្រោះឯងមិនមើលខ្លួនឯងទេអោយតែអ្នកចាញ់ឯងមកគូររូបផេនដាដាក់គេនៀក?” ភូវិនទប់ពោះ អស់សំណើចយ៉ាងខ្លាំងសូមបីតែភូវិនក៏បានរូបផេនដាដែល
"អ្នកប្រុសតូចធ្វើអី?" មេការ ចមងាកឃើញអ្នកប្រុសតូចរួចក៏សួរ "អ្នកប្រុសភូវិនអ្នកណាមកគូមុខអ្នកប្រុស? "មិន​អី​ទេ​ពូចម ខ្ញុំ​គ្រាន់​តែ​លេង​ជាមួយគ្នាទេ" មេការចមស្រាប់តែបែរមុខទៅស្តីអោយហ្វូត ហ្វត សាតាំង"ពួកឯង​ក្លាហាន​ណាស់ ពួកឯងលេងមិនស្គាល់តូចធំបែបនេះ បើ​លោកម្ចាស់ និងលោកប្រុសប៉ន៍ដឹង​ ចាំ​មើល​ពួកឯងគួរតែត្រូវពិន័យដោយវៃជើងទាល់តែពិការតែម្តងហើយ"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Onde as histórias ganham vida. Descobre agora