CHAPTER 10: មរតក

1K 76 8
                                    

ហ្វូតចូល​ក្នុង​បន្ទប់​ស្រា​មិនបាន​ប៉ុន្មានផងស្រាប់តែឭសំឡេង​បិទ​ទ្វារ នាយតូចភ្ញាក់​ផ្អើលយ៉ាងខ្លាំងព្រោះនាយតូចងាក​មក​មើល​ឃើញ​លោកប្រុសទីបួនដើរ​សម្តៅមក​ជិតធ្វើអោយហ្វូតភ័យ​យ៉ាងខ្លាំង​ឡើងៗ ជេមបានដើរមកទាញហ្វូតរួចរុញគេអោយទល់ខ្នងនឹងជញ្ជាំង ដៃមាំបានពាំងផ្លូវមិនអោយរាងតូចរត់គេចបាន មុខសង្ហាសន្សឹមៗអោនមករក ក ប៉ុន្តែដៃតូចៗនោះបានលើកយកមកទប់ទ្រូងហាប់ណែននោះមិនអោយមកជិត "លោកប្រុសចង់​ធ្វើអីនៀគ!?" "រងចាំ" ហ្វូតបើកភ្នែកធំៗ ហើយសម្លឹងមើល ស្រាប់តែនឹកឃើញថា នៅក្នុងបន្ទប់ស្រាមិនមានតែគេពីរអ្នកឯណាអ្នកបម្រើជាច្រើននាក់ ហើយក្នុងនោះមានហ្វតដែរជាមិត្តគេហើយក៏ជាអ្នកគ្រប់គ្រងនៅទីនេះ។ គិតឃើញដូច្នេះហើយហ្វូតក៏ងាកទៅមើលជុំវិញខ្លួនក៏ដូចនឹងការទាយទុកមែនគ្រប់គ្នាសម្លឹងមកគេដោយទឹកមុខពោរពេញដោយការភ្ញាក់ផ្អើលនិងងឿងឆ្ងល់ប៉ុន្តែ​ពេល​ដែល​ក្រលេកឃើញជេមមីណាយកំពុងសម្លឹងមើល​មុខ​គេ​ភ្លាមៗពួកគេនាំគ្នាអោន​ក្បាល​ចុះ​ដោយភាពភ័យខ្លាច
"កុំទៅរៀន.." ជេមខ្សឹបល្មមអោយតែហ្វូតស្តាប់បាន សំឡេងរបស់នាយពិតជាជ្រៅនិងត្រជាក់ណាស់ រាល់ពេលដែលរាងតូចលឺគេនិយាយ រាងតូចមានអារម្មណ៏ថាព្រឺឆ្អឹងខ្នង ហើយជាពិសេសពេលដែលជេមនិយាយសំឡេងគេរៀងទម្លាក់អោយស្រទន់តាមដែលគេអាចធ្វើបាន ដើម្បីអោយតែហ្វូតប៉ុណ្ណោះដែលអាចស្តាប់បាន "លោកនិយាយស្អីនៀគ..សូមទៅបន្ទប់លោកសិនទៅ ចាំខ្ញុំនឹងយកអាហារមកបន្ទប់លោក" ហ្វូតបានព្យាយាមប្រើកម្លាំងរុញច្រានជេមឱ្យឆ្ងាយពីគេ   ដោយឃើញថាហ្វូតមិនអើពើនឹងសំណួររបស់ជេមហើយ នាយតូចបានប្តូររឿងទៅរឿងមួយទៀតធ្វើអោយជេមខឹង នាយក្រាស់ស្ទុះទៅប្រើកម្លាំងដៃ​ទៅ​ច្របាច់កហ្វូតភ្លាមៗ
"ឈប់ទៅរៀនទៅ!" ដៃម្ខាងចាប់ករបស់ហ្វូតឯដៃម្ខាងទៀតរបស់ជេមឱបចង្កេះរបស់នាយតូចហើយទាញមកជិតរាងកាយដ៏ហាប់ណែនរួចទម្លាក់បបូរមាត់របស់នាយទៅថើបមុខតូចច្រម៉េចៗ «អឺក!..» ដោយឃើញទឹកមុខឈឺចាប់របស់ហ្វូត និងភ្នែករបស់គេឡើងដក់ទឹកភ្នែក ជេមបានទប់ហឹង្សាភ្លាមៗ លែងកញ្ចឹងករបស់ហ្វូតហើយដកដៃចេញពីចង្កេះតូចនោះ
ហ្វូត ក្អកទាំងដង្ហក់ព្យយាមស្រូបខ្យល់រួចសម្លឹងមើលទៅនាយទាំងទឹកភ្នែកហូរចុះមក។ «លោកចូលចិត្ត ប្រើប្រាស់អំពើហិង្សាម៉្លេស?លោកគិតថាខ្ញុំនេះជាអ្នកបម្រើចឹងលោកចង់អោយធ្វើអីក៏ត្រូវធ្វើគ្រប់សព្វមែនទេ??» ជេមស្ទុះមកជូតទឹកភ្នែករួចគ្រវីក្បាលយ៉ាងញាប់មាត់និយាយថាសុំទោសប៉ុន្តែមិនមានសម្លេង ហើយចាប់ដៃហ្វូតហាក់ដូចជាសុំទោស ដោយខ្លាចនាយតូចមិនយល់ ទើបគេប្រើដៃទាំងពីរធ្វើសញ្ញាសុំទោស "ខ្ញុំលែងជាមិត្តនឹងលោកទៀតហើយ កុំប៉ះខ្ញុំ!" ហ្វូតបានបោះដៃរបស់ជេមចេញ ហើយហៀបនឹងដើរចេញ ស្រាប់តែជេមអោបនាយតូចមកវិញ លោកប្រុសទីបួនបានផ្អៀងចុះក្រោមហើយថើបស្មារបស់ហ្វូតម្តងហើយម្តងទៀត ដោយខ្សឹបដាក់ត្រចៀកហ្វូត "សុំទោសណាហ្វូត" ដោយសារតែហ្វូតធ្វើការនៅពេលរសៀល ហើយត្រូវទៅរៀននៅពេលព្រឹក ដូច្នេះនៅពេលព្រឹកប៉ុន្មានថ្ងៃមុននេះ រួមទាំងថ្ងៃនេះ ជេមប្រហែលជាឃើញហ្វូតតែពេលរសៀលប៉ុណ្ណោះ ទើបគេទ្រាំមិនបាន គេតែងតែនឹកហ្វូត មិនចង់ចាកចេញពីហ្វូត ចង់នៅជាមួយនាយតូចជារៀងរហូត។
នៅខាងក្រៅលោកម្ចាស់បានឃើញកូនប្រុសរបស់គាត់ ជេមតាមហ្វូតរួមជាមួយនឹងអាកប្បកិរិយាចម្លែករបស់កូនប្រុសទីបួនរបស់គាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគាត់​ងក់ក្បាល​គិត​រឿង​អ្វីមួយ រួច​ងើបមុខ​មើល​គ្រប់គ្នា "ណាំមី ខ្ញុំចង់រកស្វាមីដែលមានប្រវត្តិគ្រួសារថ្លៃថ្នូរអោយជេម ចុះអូនយល់ស្របអត់?" អ្នកស្រីណានមីក៏ឆ្លើយ “ខ្ញុំ​នឹង​ធ្វើ​តាម​អ្វី​ដែល​លោកបងឃើញតែសំខាន់​គឺ​ថាជេមយល់ព្រម​ឬ​អត់
ខ្ញុំគ្រាន់តែខ្លាចថានៅពេលដែលនរណាម្នាក់ក្លាយជាកូនប្រសាររបស់យើងជំងឺរបស់ជេមនឹងរើឡើងវិញ" ជុងបានឮអ្នកស្រីណានមីនិយាយដូច្នេះហើយបន្ត “ខ្ញុំគិតថាម៉ាក់និយាយត្រូវ ប៉ាម៉ាក់គួរតែដឹងហើយថាអាជេមពិតជាស្អប់មនុស្សជ្រៀតជ្រែកក្នុងជីវិតគេណាស់ខ្ញុំគិតថាទុករឿងនេះជាការសម្ងាត់ប្រសើរជាង" "យើងដឹងហើយប៉ុន្តែជេមធំហើយ យើងកំពុងរកស្វាមីឱ្យជេមដើម្បីឱ្យគេមានអ្នកណាម្នាក់មើលថែគេហើយអ្នកបម្រើនោះគ្រាន់តែមើលថែនាមជាចៅហ្វាយនិងអ្នកបម្រើទេ យើងមានបំណងចង់ផ្ទេរដំណែថរបស់យើងទៅជេម" "ប៉ាជឿជាក់លើជេមតាំងពីតូចរហូតមកដល់បច្ចុប្បន្ន ដោយ​សារ​ជំងឺ​ដ៏​អាក្រក់​របស់​គេ ធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំវិញ​សម្លឹង​មើល​គេដោយ​ក្រសែ​ភ្នែក​ខុស​គ្នា អូននៅចាំទេសមត្ថភាពសិក្សារបស់ជេមខ្ពស់ជាងជុងនិងប៉ន៍ខ្ញុំតែងតែសង្កេតមើលគេដោយស្ងៀមស្ងាត់ជេម តែងតែនៅម្នាក់ឯងហើយរក្សាគម្លាតរបស់គេពីមនុស្សគ្រប់គ្នា ប៉ុន្តែ.." លោកកូតស្រាប់តែមានអារម្មណ៍សោកសៅមួយរំពេច បន្ទាប់មកដកដង្ហើមធំហើយបន្ត "ជេមមិនដែលខ្ជិលច្រអូសក្នុងការធ្វេសប្រហែសពេលហ្វឹកហាត់ មិនថាការបាញ់ប្រហារ កីឡាប្រដាល់ក្បាច់គុនបុរាណ សម័យឬកីឡាអ្វីក៏ជេមតែងតែរៀនអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងដោយស្ងាត់ស្ងៀម រហូតមកដល់ពេលនេះ ទើបយើងគិតថានឹងប្រគល់តំណែងរបស់យើងឱ្យគេ តំណែងនាយកគឺទុកអោយជុង ចំណែកកាស៊ីណូត្រូវបានទុកអោយប៉ន៍ដើម្បីគ្រប់គ្រងយើងនឹងទន្ទឹងរង់ចាំជេម" ជុង ងក់ក្បាលពីរបីដងដោយបង្ហាញការកោតសរសើរ ចំណែកប៉ន៍មើលទៅធម្មតាណាស់ ប៉ុន្តែនៅក្រោមតុដៃកំពុងតែក្តាប់យ៉ាងខ្លាំង ដៃរបស់គេឡើងសរសៃនិងក្រហមយ៉ាងខ្លាំងបង្ហាញយ៉ាងច្បាស់ពីកំហឹងដែលគេកំពុងទប់។
ប្រហែល5នាទីក្រោយមកទ្វារបន្ទប់ស្រាត្រូវបានបើកដោយហ្វូតដោយទឹកមុខខឹងដើរទៅសម្តៅទៅផ្ទះបាយបន្ទាប់មកលោកប្រុសទីបួនជេមមីណាយដែលដើរតាមស្អិតដូចតុកកែរាងក្រាស មិនហ៊ាននិយាយ រឹតតែមិនហ៊ានដកដង្ហើមខ្លាំងៗនៅជិតហ្វូតដោយខ្លាចហ្វូតខឹងខ្លាំងជាងមុន ជេមគ្រាន់តែហ៊ានដើរតាមពីក្រោយដោយស្ងៀមស្ងាត់ហើយមើលហ្វូតធ្វើការងារដោយស្តាប់បង្គាប់ហ្វូតរហូតដល់រាងតូចត្រឡប់ទៅវិញ ដោយឈរនៅយ៉របន្ទប់គេសម្លឹងមើលហ្វូតនិងម្តាយនាយតូចបោះជំហានចេញពីវិមានផុតទៅ..
  តាមផ្លូវទៅផ្ទះវិញនាយតូចបានដើរហើយនឹកឃើញសម្តីលោកប្រុសទីបួនថ្ងៃនេះហ្វូតក៏ផ្ទុះសំណើចនឹកឃើញទឹកមុខរបស់ជេមពេលឃើញហ្វូតយំ ព្រមជាមួយកាយវិការឆ្គាំឆ្គង លើកដៃធ្វើសញ្ញាសុំទោសហើយពាក្យថ“សុំទោសណាហ្វូត” "ហា៎ ហាស" "ហ្វូតកូនកើតអីមែនទេ"
"ហា៎ ហា៎ អូ៎អត់ទេម៉ាក់ហ្វូតងងុយគេងណាស់" "ហត់ខ្លាំងមែនទេកូន? ថ្ងៃនេះហ្វូតធ្វើការច្រើនមែនទេ? ថ្ងៃស្អែកសម្រាកនៅផ្ទះទៅណាកូន កុំបង្ខំណា៎" ម៉ាក់នាយតូចបានប៉ះមុខរបស់ហ្វូតយ៉ាងភិតភ័យ
"ម៉ាក់ហ្វូតមានអីណាគ្រាន់ងងុយដេកបន្តិច អូម៉ាក់និយាយអិចឹងហ្វូតកូនអាចឈប់សម្រាកពីសាលាបានទេ?" "អោវវ!!មានរឿងអីមែនទេកូនហ្វូត?ហេតុអ្វីបានជាកូនចង់ឈប់រៀន?" "ហ្វូតគ្រាន់តែចង់ទៅធ្វើការជួយម៉ាក់បន្ថែមទៀតបើខ្ញុំឈប់រៀនវាក៏នឹងជួយសន្សំលុយម៉ាក់ដែល ហើយកូននឹងខំប្រឹងធ្វើការហើយសន្សំលុយច្រើនៗ" ជេមបាន​ឱប​កូន​ប្រុស​ដ៏​កំសត់​របស់​ខ្លួនទាំង​ទឹកភ្នែក "ម៉ាក់មិនចង់អោយកូនឈប់រៀនទេណា ម៉ាក់ចង់រ៉ាប់រងគ្រប់យ៉ាង ម៉ាក់ទេសមតែធ្វើការចិញ្ចឹមកូន កូនលំបាកពេកហើយ" "ម៉ាក់កុំនិយាយអី! វាគឺដោយសារតែវាសនារបស់យើងទេប៉ុន្តែសំណាងល្អដែលហ្វូតមានម្តាយដែលស្រលាញ់ហ្វូតបែបនេះប្រសិនបើម៉ាក់មិននៅក្បែរហ្វូតទេកូនមិនដឹងថាគួរធ្វើយ៉ាងម៉េចទេម៉ាក់" "មិនអីទេ កូនកុំយំខ្លាំងពេក បើកូនចង់ឈប់សិនក៏ឈប់សិនទៅហ្វូតអាចធ្វើអ្វីបានតាមចិត្តណា៎ ធ្វើអ្វីដែលធ្វើឱ្យកូនសប្បាយចិត្ត នោះហើយជាអ្វីដែលម៉ាក់នឹងផ្តល់ឱ្យកូនណា" ទាំង​ម្តាយ​និង​កូន​បាន​លូក​ដៃ​ជូត​ទឹកភ្នែក​ដាក់​គ្នា រួច​កាន់​ដៃ​ញញឹម​ពេល​ដើរ​ទៅ​ផ្ទះ ស្រាប់តែមកដល់មុខផ្ទះហ្វូតបានមានការភ័យស្លន់ស្លោយ៉ាងខ្លាំងពេលឃើញមនុស្សមួយក្រុមស្លៀកពាក់ខ្មៅ ឈរពីទ្វារខាងមុខផ្ទះឆ្ពោះទៅបន្ទប់ទទួលភ្ញៀវផ្ទះ ហ្វូតបានដើរចូលទៅពាំងពួកមួយក្រុមនោះ "ពួលឯងកំពុងធ្វើអ្វី? ចូលផ្ទះគេយប់ជ្រៅបែបនេះឫមួយក៏ជាចោរ!?" បុរស​ម្នាក់​ស្លៀក​ពាក់​ដូច​មនុស្ស​មួយ​ក្រុម​ទៀត​ពាក់​វ៉ែនតា​ខ្មៅ​បាន​ដើរ​ចុះ​ពី​ឡាន បុរសនោះបានមករកនាយតូចនិងម្តាយគេ
"លោករូចឪពុករបស់ឯងបានជំពាក់លុយយ៉ាងច្រើននៅកាស៊ីណូថៅកែយើង ចៅហ្វាយយើងចង់ជួបឯងជាលក្ខណៈឯកជនដើម្បីនិយាយពីរឿងនេះ"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now