CHAPTER 27 :ជនសង្ស័យ

818 124 12
                                    

នៅតំបន់ជនបទដ៏ស្ងប់ស្ងាត់ ខ្យល់ត្រជាក់បក់វិចៗដែលធ្វើអោយមានអារម្មណ៌ស្រស់ស្រាយ
នៅជុំវិញទីនេះ ភាគច្រើនជាសិតតែជាវាលស្រែធំៗខ្ពស់ៗមានកូនភ្នំ និងភ្នំជាច្រើនហើយលាតសន្ធឹងទៅឆ្ងាយដាច់កន្ទុយភ្នែក
មិន​ត្រឹម​តែ​ដាំ​ស្រូវ​ទេ ប្រជាជន​នៅ​ទី​នេះ​ក៏​ដាំ​ផ្លែឈើ​ច្រើន​ប្រភេទ និង​ចិញ្ចឹម​គោនិង​បក្សាបក្សី ដើម្បី​រក​ចំណូល​បន្ថែម​ពេញ​មួយ​ឆ្នាំ

វាជាពេលសម្រាកអាហារថ្ងៃត្រង់ រាងតូចអង្គុយនៅជ្រុងតូចមួយនៅកណ្តាលសួនបន្លែបៃតង នាយតូចមានអារម្មណ៌ថាហត់នឿយបន្ទាប់ពីអោនអស់2ម៉ោងដើម្បីស្រោចទឹក ជីជាតិ និងសម្អាតសួនបន្លែ... ទីបំផុតគេអាចអង្គុយគិតបានបន្តិច
ហ្វូតអង្គុយ​ឱប​ជង្គង់សម្លឹង​មើល​ខ្សែរក​ តាមពិតទៅវាជាចិញ្ចៀនដែលតំណាងឱ្យម្ចាស់វ័យក្មេងរបស់គ្រួសារធីទីឆារ៉ុនរ៉ាក់ ហើយជេមមីណាយបានឱ្យវាមករាងតូច ដំបូងឡើយហ្វូត មានបំណងចង់យកវាទៅចោល ប៉ុន្តែនោះក៏ព្រោះតែកោសិកានៅក្នុងខ្លួនរបស់គេមានអារម្មណ៏ថាបាត់អ្វីចេញពីខ្លួនរបស់គេ ដែលធ្វើឱ្យគេមិនមានអារម្មណ៍ស្រួលក្នុងខ្លួនសោះ
នាយល្អិតក៏សម្រេច​ចិត្ត​ដាក់​ចិញ្ចៀន​នោះ​លើ​ខ្សែ​កស្តើង​របស់​គេ ហើយ​ពាក់​លើ​ ក របស់គេ ហើយពេល​ណា​ដែល​នាយតូចមានអារម្មណ៏ថានឹក​គេម្នាក់នោះ គេនឹង​យក​វា​ចេញ​មកកាន់មើល វា​ដូច​ជា​ការ​ដាក់​ក្តី​ស្រឡាញ់​ដាក់​លើ​ទ្រូង​របស់​គេ ប៉ុន្តែ​ពាក្យ​នៃ​ក្តី​ស្រឡាញ់​ត្រូវ​បាន​លាក់​ទុក​ក្នុង​ចិត្តយ៉ាងជ្រៅ

"អូនចង់ដឹងថាបងកំពុងធ្វើអ្វីឥឡូវនេះ បងនឹកខ្ញុំដូចខ្ញុំនឹកបងទេ? ខ្ញុំមិនដឹងថាបងនៅតែក្តៅខ្លួនឬអត់ទេ មនុស្សឆ្កួតនោះមិនខ្វល់ពីសុខភាពខ្លួនឯងទាល់តែសោះ តើអ្នកដែលបងត្រូវភ្ជាប់ពាក្យជាមួយគឺជារីមតាមែនទេ?"

ហ្វូតស្រាប់តែមានអារម្មណ៏ថាភ្ញាក់​ព្រើត​ភ្លាម​ៗព្រោះ​គេមាន​អារម្មណ៍​ថា​មានអីត្រជាក់​នៅ​ត្រង់​កញ្ចឹង​ក នាយ​ល្អិតក៏ងាក​មក​មើល

"អូ តាន់? ឯងលេងស្អីនៀគ?"

"យើងទិញ​ទឹក​ឲ្យឯងនឹងណា៎ ឃើញ​ថាឯងសេដធ្វើ​ឲ្យ​យើងមានអារម្មណ៏ថាក្រៀមក្រំ"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Nơi câu chuyện tồn tại. Hãy khám phá bây giờ