CHAPTER 20: សាកសមនឹងគ្នាណាស់

991 85 21
                                    

ហ្វូតដោយភាពងឿងឆ្ងល់ក៏សម្លឹងមើលមុខសាតាំង

"ម្នាក់ដែលឯងនិយាយនឹងជា​នរណាគេ?"

"គេជាកូនប្រុសច្បងនៃគ្រួសារម៉ាហ្វៀដ៏ល្បីល្បាញ កូនប្រុសច្បង នេះឈ្មោះម៉ាក ផាគីនគឺជាថៅកែនៃអាជីវកម្មធំៗជាច្រើននៅទីក្រុងបាងកក ហើយក៏ជាមិត្តជិតស្និទ្ធរបស់លោកប្រុសទីបីប៉ន៍ផងដែរ"

ហ្វូតញញឹម​ដោយ​មិនចេញពីចិត្តរួចក៏គិត

“គេស្តាប់ទៅដូចជាល្អឥតខ្ចោះ ប៉ុន្តែគេបែរជាមិត្តជិតស្និទ្ធនឹងមនុស្សដែលចង់ធ្វើបាបសង្សាយើង”

ហ្វតស្រាប់តែក្រោកឈរឡើងទះស្មារបស់សាតាំង "អាសាតាំង ម៉េចក៏ឯងនិយាយឈ្មោះគេនោះ? ឯងនៅនិយាយលេងសើចកើតនៀគ!!"

"មិនអីតែឥលូវជិតដល់ពេលភ្ញៀវមកដល់ហើយយើងសម្រួលអារម្មណ៍សិនទៅ អាហ្វូតឯងគឺជាអ្នកបំរើផ្ទាល់ខ្លួនរបស់លោកប្រុសទីបួន ដូច្នេះឥឡូវឯទៅកន្លែងតុអាហារទៅ ហើយឈរនៅទីនោះរង់ចាំគាត់ចុះមក នៅពេលឯងឃើញលោកប្រុសជេមហើយរបស់ឯងអង្គុយនៅតុគាត់ហើយ ឯងឈរនៅពីក្រោយគាត់ ដើម្បីមើលថាតើគាត់ត្រូវការអ្វី ឬខ្វះអ្វី ដូច​ជា​ធម្មតា​ពេលឯងតែងតែ​យកអាហារអោយគាត់"

"ហាស!! អូ អើយើងដឹងហើយ" ហ្វូតស្រាប់តែភ្ញាក់​ដោយសារតែនៅជាប់ក្នុងការគិតរបស់គេ

ហ្វូតហៀបនឹងដើរចេញ ស្រាប់តែគេឈប់ហើយងាកមកចាប់កដៃ ហ្វត

"ប៉ុន្តែចុះចំពោះរឿងដបស្រា? វានឹងមិនអីទេមែនទេ?"

"កុំបារម្ភ ចាំយើងដោះស្រាយអាចដោះស្រាយវាបាន ឯងទៅអោយលឿនទៅ ជិតដល់ពេលហើយ"

ហ្វូតរាងស្ទាក់ស្ទើរមួយសន្ទុះ បន្ទាប់មកងក់ក្បាលទៅកាន់មិត្តភក្តិទាំងពីររបស់គេ បន្ទាប់មកក៏ងាកមកយ៉ាងលឿន ហើយរត់ទៅខាងក្រៅ

អីនហាក់ដូចជាហៀបនឹងដើរតាមហ្វូត នៅពេលដែលគេត្រូវបាន សាតាំងឈរពាំង

"ចង់ទៅណា?។"

"គ-គឺថាខ្ញុំចង់ហ្វូត"

"ការងាររបស់គេគឺមិនត្រូវការឯងជួយទេ នៅទីនេះហើយរៀនធ្វើការងាររបស់ឯងឱ្យបានល្អ កុំដើររញេរញៃ" 

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now