CHAPTER 14: អ្នកបម្រើផ្ទាល់ខ្លួន

1.3K 84 9
                                    

លុះដល់ម៉ោង៤ទៀបភ្លឺ ហ្វូតបើកភ្នែកធំៗស្រាប់តែភ្ញាក់ឡើងដោយងឿងឆ្ងល់ ព្រោះឈឺចង្កេះទាំងសងខាង រួមទាំងគូទ ឯរាងកាយរបស់គេពោរពេញដោយការឈឺចាប់ នាយ​ល្អិតមានអារម្មណ៍ថាដូចជាគ្មានកម្លាំងនៅសល់សោះ គេបានងើបអង្គុយនៅលើគ្រែ ឯចិត្តនិងខួរក្បាលរបស់គេគឺទទេរ ហើយក៏និយាយទៅកាន់ខ្លួនឯងតិចៗ

«ហឹមមមម..ម៉េចក៏ឯងល្ងង់ម៉្លេះ?..»

ហ្វូតហាក់ដូចជាគិតរឿងអ្វីមួយស្រាប់តែភ្ញាក់ឡើងឡើង រួចក៏ដកដង្ហើមវែងៗ ដើម្បីរំងាប់អារម្មណ៍ខ្លួនឯងបន្តិច បន្ទាប់មករៀបចំឡើងវិញបន្តិចម្តងៗនូវរាល់គំនិតនៅក្នុងក្បាលរបស់គេ គឺគេវាចងបើកភួយដើម្បីមើល *ខាងក្រោមរបស់ខ្លួន*ព្រោះគេចង់ដឹងថាវាយ៉ាងមិច អង្កុយគិតមួយសន្ទុះ ដោយចង់ដឹងខ្លាំងពេកទើបហ្វូតបានបើកភួយបន្តិច ហើយមើលទៅកន្លែងខាងក្រោម

"ម៉ែអើយជួយកូនផង"

ហ្វូតផ្តេកខ្លួនដេកលើគ្រែ ននៀលប្រកាច់ប្រកិនដោយភាពខ្មាស រាងកាយទាំងមូលរបស់នាយ​ល្អិតគឺអាក្រាតកាយទាំងស្រុងប៉ុនែ្តវាបានលាក់នៅក្រោមស្រទាប់ភួយដ៏ក្រាស់នោះ ប៉ុនែ្តគេមានអារម្មណ៏ថាហាក់ដូចជាមានថ្នាំលាបលើនោះហើយដែលធ្វើអោយគេមានអារម្មណ៏ថាមិនសូវឈឺខ្លាំងទេ
ប៉ុន្តែ.. ហ្វូតស្រាប់តែភ្លេចថាបញ្ហាដែលគេកំពុងប្រឈមមុខគឺមិនធម្មតាទេ
គឺលោកប្រុសទីបួន ជេមមីណាយនេះឯង
ពេល​ហ្វូតងើប​អង្គុយភ្លាម ភ្នែក​នាយតូចបាន​ជួប​នឹងភ្នែកងងឹតមួយគូនោះភ្លាមៗ រាងក្រាស់គឺកំពុង​អង្គុយ​ជក់​បារី​លើ​សាឡុង​ទល់​មុខ​គ្រែនេះឯង ដោយមុននេះហ្វូតមិនបានមើលខាងមុខគេឡើយ
ប៉ុនែ្ត....
រឿងដែលហ្វូតមិនដឹងនោះគឺរាងក្រាស់គឺអង្គុយនៅទីនោះពេញមួយយប់ដើម្បីតែសម្លឹងមើលរាងកាយនាយ​ល្អិតដែលកំពុងគេងនោះដោយសឹងតែមិនព្រឹចភ្នែកមួយវិនាទីសោះ

ហ្វូតបានលូនចុះពីគ្រែយឺតៗ ដៃបានរុំភួយជុំវិញរាងកាយរបស់គេ ហើយគិតថាវាអាចនឹងធ្លាក់ចុះនៅពេលដែលត្រូវខ្យល់ខ្លាំង នាយតូចបានប្រើកម្លាំងដែលនៅសេសសល់ទាំងអស់លូនយឺតៗទៅកាន់ជើងរបស់ជេមដោយលុតជង្គង់ចុះ ហើយរួចសំពះសម្លឹងមើលទៅភ្នែកកំណាចមួយគូនោះដោយទឹកភ្នែក
"តើលោកប្រុសអាចដោះលែងខ្ញុំទៅបានទេ? ស្វែងរកអ្នកផ្សេងទៀតបានទេ?, នៅតែមានមនុស្សជាច្រើនអាចតម្រូវចិត្តលោកប្រុសល្អជាងខ្ញុំទៅទៀតណា៎!, ខ្ញុំគ្រាន់តែចង់រស់នៅដោយសេចក្តីសុខទេ"  ជេមមិនឆ្លើយទេគេបានអោនចុះ ហើយចាប់កាន់រាងកាយទាំងមូលរបស់ហ្វូតលើកឡើងមកអង្គុយលើភ្លៅរបស់គេ រួចលូកដៃទៅអង្អែលចង្កេះតូចនោះថ្នមៗ។
"ឃ្លាននៅអាល្អិត?"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now