CHAPTER 3: TITICHAROENRAK FAMILY

1.1K 71 2
                                    

ឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹក ហ្វូតសង្កេតឃើញខ្លួនឯងក្នុងឯកសណ្ឋានអ្នកបម្រើ ហើយតាំងពីដំបូងដែលគេមកទីនេះគេបានបន់ស្រន់ខ្លួនឯងកុំឱ្យស្លៀកសម្លៀកបំពាក់នេះប៉ុន្តែចុងក្រោយគេនៅតែត្រូវ ស្លៀក​សម្លៀកបំពាក់នេះ។ គេកំពុង​ព្យាយាម​បង្ខំ​ស្នាមញញឹម​ខ្លួនឯងនៅមុខកញ្ចក់ដើម្បីកុំអោយមើលទៅឆ្គង។
"ខោហ្នឹងឯងទៅធ្វើការជាអ្នកបំរើឫយ៉ាងម៉េចនៀកម៉េចក៏ម្ចាស់ផ្ទះនេះទុកអោយអ្នកបំរើប្រុសស្លៀកពាក់បែបហ្នឹង???" បន្ទាប់ពីនិយាយម្នាក់ឯងអស់រយៈពេលជាង ១០ នាទីហ្វូតបានដើរចេញពីបន្ទប់ទឹក ហើយចូលទៅជិតកន្លែងដែលអ្នកបម្រើកំពុងរង់ចាំគេ ទឹកមុខរបស់គេនៅតែរក្សាបាននូវស្នាមញញឹមឆោតល្ងង់ដូចពីមុន។
"រាងឯងក៏ស្អាតដែរ ឯងមើលទៅស្អាតណាស់ក្នុងឯកសណ្ឋាននេះ ជាលើកដំបូងហើយដែលខ្ញុំឃើញបុរសបម្រើក្នុងផ្ទះ មានទម្រង់មុខ និងដងខ្លួនដូចឯង ហេតុអីមិនទៅធ្វើការតារាសម្តែង តារាម៉ូដែលទៅ? ហេតុអ្វីបានជាអ្នកមកទីនេះដើម្បីធ្វើជាអ្នកបំរើ?" ហ្វូតក៏ញញឹមចេញមក "អរគុណ ប៉ុន្តែខ្ញុំមិនទាន់ដល់កម្រិតនោះទេ វានឹងប្រសើរជាងប្រសិនបើខ្ញុំមានលុយច្រើនដើម្បីមើលថែជីវិតរបស់ខ្ញុំជាមុនសិន" "ហាហា... ល្អណាស់ សុភាពរាបសារ គិតបានល្អ ចាំមើលអនាគតរបស់ឯងនឹងទៅជាយ៉ាងណា ឥឡូវតោះទៅ!
ខ្ញុំនឹងណែនាំឯងអំពីកាងារ" គាត់គឺជាមេបញ្ចាការចម ដែលទទួល​បន្ទុក​តំបន់​អ្នក​បម្រើ​ក្នុង​ផ្ទះ "បាទ​ពូចម"គាត់​បាននាំនាយតូចទៅ​កន្លែង​ទទួល​ទាន​អាហារ​របស់​ត្រកូលធីទិឆារ៉ុនរ៉ាក់ ពេលឃើញបន្ទប់ទទួលទានអាហាររបស់ត្រកូលនេះហើយស្ទើរតែអ្វីៗទាំងអស់នៅក្នុងផ្ទះនេះត្រូវបានធ្វើ និងតុបតែងលម្អដោយរបស់ថ្លៃៗ ព្រោះគ្រប់ទីកន្លែងសុទ្ធតែធ្វើពីមាស បើមិនដូច្នេះទេវាជាពេជ្រ និងឈើ ត្បូងមានតម្លៃ សេរ៉ាមិច ថូ... គ្រប់ទីកន្លែង។ នៅក្នុងផ្ទះត្រូវបានរៀបចំយ៉ាងស្រស់ស្អាត
"វាគ្រាន់តែជាបន្ទប់បរិភោគអាហារ វាគ្រាន់តែញ៉ាំ និងផឹក.. វាតម្រូវអោយធំណាស់មែនទេ?"នាយតូចគិតក្នុងចិត្តបន្តិច "ហ្វូត ម៉ោងធ្វើការរបស់ឯងនឹងចាប់ផ្តើមពីម៉ោង ៣រសៀល ដល់ម៉ោង ១១យប់ ការងាររបស់ឯងគឺសម្អាតបន្ទប់ទទួលទានអាហារ ពេលដល់ម៉ោងបាយល្ងាច នឹងមាននរណាម្នាក់មកជូនដំណឹងដល់ក្រុមការងារបន្ទប់ទទួលទានអាហាររបស់ឯង ដើម្បីរៀបចំ ដូចជាការងារជាអ្នករត់តុក្នុងភោជនីយដ្ឋានអញ្ចឹង អ្នក​រាល់​គ្នា​នឹង​ណែនាំ​ឯងបន្តិច​ម្តងៗ បន្តិចទៀតឯងនឹង​ស៊ាំ​នឹង​វា" "បាទពូ" "ក្រៅពីម៉ោងអាហារពេលល្ងាច ឯងត្រូវតែបម្រើលោកម្ចាស់ អ្នកស្រី និងលោកប្រុសដោយប្រុងប្រយ័ត្ន ហើយក្រៅពីការសម្អាត គ្មានអ្វីត្រូវធ្វើទៀតទេឯងអាច​សម្រាក និង​ធ្វើ​អ្វី​បាន​តាម​ចិត្ត ប៉ុន្តែ​ឯងអាច​ស្នាក់​នៅ​តែ​ក្នុង​បន្ទប់​បរិភោគ​អាហារ​ប៉ុណ្ណោះ បើ​លោកម្ចាស់​ទូរស័ព្ទ​មក ឬ​ត្រូវ​ការ​អ្វី​ត្រូវ​មក​ធ្វើ​ភ្លាម​ៗ​ដឹង​ទេ?" "បាទខ្ញុំ​ដឹង" "ចុងក្រោយក៏សំខាន់ជាងគេដែរ នៅទីនេះមានលោកម្ចាស់កូតនិងអ្នកស្រីណានមី បន្ទាប់មកគឺលោកប្រុសទីពី ជុង និងស្វាមីគាត់គឺ អ្នកប្រុសដាំង បន្ទាប់គឺលោកប្រុសទីបីប៉ន៍និងអ្នកប្រុសតូច ភូវិន ដែលត្រូវជាគូដណ្តឹងរបស់លោកប្រុស ចំណែកឯលោកប្រុសទីបួន..ជេមមីណាយ គឺជាមនុស្សដែលខ្ញុំចង់ឲ្យឯងប្រុងប្រយ័ត្នតាមដែលអាចធ្វើបាន" បន្ទាប់ហ្វូតបានស្តាប់លោក ចមណែនាំត្រកុលធីទីឆារ៉ុនរ៉ាក់នីមួយៗ ពីសភាពងងុយដេករហូតដល់ភ្ញាក់ ទឹកមុខក៏ចាប់ផ្តើមស្លេក ថ្ងាសបែកញើស។
"ហេតុអ្វី?" ហ្វូតទឹកមុខប្រែទៅជាស្លេកហើយគិតក្នុងចិត្ត «ហេតុ​អ្វី​បាន​ជា​គ្រួសារ​នេះ​អាថ៌កំបាំងម្លេះ?
កូន​៣​នាក់​ត្រូវ​បាន​បង្កើត​ហើយ​កូន​២​នាក់​ទៀត​ត្រូវ​បាន​គេ​បញ្ចូនឲ្យ​ទៅ​ឆ្ងាយផ្ទះចម្លែកណាស់" "មិនថាឯងកំពុងធ្វើអ្វីនោះទេ នៅពេលឯងឃើញ ឬឮវត្តមានលោកប្រសទីបួនឯងត្រូវតែបញ្ឈប់អ្វីដែលឯងកំពុងធ្វើ ហើយឱនក្បាលរបស់ឯងរួចមិនត្រូវសម្លឹងមើលមុខគាត់ កុំ​ធ្វើ​ឬ​បញ្ចេញ​សំឡេង ទោះ​ឃើញ​អ្នកប្រុសទីបួនកំពុង​ធ្វើ​អ្វី​ក៏​តមិន​ត្រូវលូកដៃ​ដែរ ហើយនេះក៏ជាអ្វីដែលឯងត្រូវ​ដឹង" "កុំ​ដើរ​លេង​ក្នុងផ្ទះ លើក​លែង​តែ​ពេល​យក​អាហារ​ទៅ​លោកប្រុសទីបួន លុះត្រាតែគាត់បញ្ជា កុំ​ប៉ះ​វត្ថុ​គ្រប់យ៉ាងលើកលែង​តែ​ក្នុង​បន្ទប់​បរិភោគអាហារ ចាំ​ឲ្យ​ច្បាស់​នូវ​អ្វីដែល​ខ្ញុំ​និយាយ​" "បាទ ខ្ញុំទទួលបានពូចម" "មែនហើយ ខំប្រឹងកុំឱ្យម្តាយរបស់ឯងខកចិត្ត" " ពូចម" ក្មេង​ប្រុស​សក់​ពណ៌​ត្នោត​ប្រញាប់​រត់​ទៅ​ស្វាគមន៍នាយតូចដោយ​លើក​ដៃ​ទាំង​ញញឹម
" ខ្ញុំ​ឈ្មោះ​សាតាំង យើងប្រហែល​ជា​អាយុ​ស្របាលគ្នាហើយមែនទេ?" "ខ្ញុំ-" "យើងធ្វើជាមិត្តភក្តិគ្នាទៅ ទោះ​ជា​មាន​រឿង​អ្វី​ក៏​ដោយ យើង​នឹង​នៅខាងជាមួយគ្នា" "ខ្ញុំឈ្មោះហ្វូត សូមជួយណែនាំទីនេះផង" "មិនអីទេ មិត្តថ្មី ហ៊ឺ... ឥឡូវឲ្យខ្ញុំនាំឯងទៅមើលបន្ទប់ទទួលទានអាហារនៅកន្លែងធ្វើការរបស់ខ្ញុំ" "នៅ​សល់​ប្រហែល​មួយ​ម៉ោង​ទៀត​ដល់​ពេល​បាយ​ល្ងាចហើយ" "អឺ សាតាំង! ឯងមក​ធ្វើ​ការ​នៅ​ទី​នេះ​យូរ​ហើយ​ឬ​នៅ?" "ជិតមួយឆ្នាំហើយ ឥឡូវខ្ញុំជាអ្នកគ្រប់គ្រងបន្ទប់បាយ" "អូ៎ ប្រហែលជាឯងដឹងអ្វីៗនៅទីនេះហើយមែនទេ?" "ស្អី? អា... ឯងចង់សំដៅលើចៅហ្វាយនាយមែនទេ? ឯងចង់ដឹងចង់ឃើញទេ? ខ្ញុំនឹងប្រាប់ឯងចុះបើឯងចង់ដឹង"
"មែនហើយ ពួកគេមានកូនប្រុសចំនួន 3 នាក់ លោកប្រុសទីពីរ ជុងនិងអ្នកប្រុសដាំង ដែលទើបតែរៀបការកាលពី ពីរខែមុន លោកប្រុសទីបីប៉ន៍ និងគូស្នេហ៍របស់គាត់ដែលរៀននៅមហាវិទ្យាល័យគឺអ្នកប្រូសតូច ភូវិន
ភូវិនជាក្មេងល្បី រៀនពូកែ ស្អាត ធ្លាប់ជួបប៉ុន្មានដង ចរិតគាត់គួរឲ្យស្រលាញ់ដូចឯង មុខស្រដៀងនឹងឯង ប៉ុន្តែ​ខ្ញុំ​ឮ​ថា​គាត់​មិន​ចង់​រៀបការ​ជាមួយ​លោកប្រុសទី​បី​របស់​គាត់​នៅ​ឡើយ​ទេ" «ហេតុ​អ្វី​?គាត់មិនគិតថាបើគាត់រៀបការគាត់នឹងទទួលបាននូវកេរ្តិ៍ឈ្មោះនិងឋានះខ្ពស់ហើយទេ?" "គិតស្រួលម្លេះ? ដោយសារតែឯងទើបតែមកទីនេះ ឯងមិនដឹងទេ បងប្រុសទីពីរ ជុងមានទេពកោសល្យ ហើយបងប្រុសទីបីប៉ន៍គឺធុញទ្រាន់និងចង់បានអំណាចទាំងនោះមកគ្រប់គ្រង ខ្ញុំគិតថា នោះហើយជាមូលហេតុដែល អ្នកប្រុសតូចភូវិន មិនទាន់ចង់រៀបការ " "អញ្ចឹង... ចុះអ្នកចុងក្រោយ ឈ្មោះអ្វី ជេម? " សាតាំង ក្រឡេកមើលជុំវិញខ្លួនមួយសន្ទុះ
រួចក៏ទាញហ្វូត ចេញទៅកន្លែងទំនេរ
"មែនហើយ លោកប្រុសទីបួនគេនិយាយថាគាត់កើតជំងឺធ្លាក់ទឹកចិត្តតាំងពីគាត់នៅក្មេង ហើយវាចាប់ផ្តើមកាន់តែអាក្រក់ទៅៗ នៅថ្នាក់ទី១០ គាត់សម្លាប់គ្រូ សិស្សឬរបស់អ្វីមួយ បន្ទាប់មកគាត់ឈប់ទៅរៀន បន្ទាប់មកចាក់សោរខ្លួនឯងក្នុងបន្ទប់មិននិយាយជាមួយអ្នកណា សូម្បីតែលោកម្ចាស់និង អ្នកស្រីក៏មិននិយាយ គាត់ស្អប់សំឡេង និងស្អប់មនុស្សសម្លឹងមកគាត់ ច្រើនដងហើយអ្នកបម្រើ ស្លាប់​ដោយសារ​វា​ធ្វើ​ខុស​ពីរ​យ៉ាង​នោះ ឯងត្រូវប្រយ័ត្ន! "អ្ហើយ ម៉េច​មិន​ដាក់​គុក ឬ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យផ្លូវចិត្ត?" "ធម្មតាគេជាអ្នកមាន ព្រោះគាត់ជាគ្រួសារដ៏មានអំណាច ឪពុកម្តាយគាត់ស្រលាញ់គាត់ខ្លាំងណាស់មិនព្រមបញ្ជូនគាត់ទៅមន្ទីរពេទ្យផ្លូវចិត្តដើម្បីព្យាបាល។ទេ
ចំណែក​អំពើ​ឃាតកម្ម​...​ក្នុង​ផ្ទះ​នេះ​អ្នកដែលមើលឃើញ​ត្រូវ​បិទ​មាត់​មិន​និយាយ​អ្វី​ទេ ម្ចាស់ផ្ទះ​ក៏​ប្រើ​លុយ​បំបិទមាត់​សមត្ថកិច្ច​។ ថ្ងៃនេះខ្ញុំនិយាយប្រាប់ឯងឱ្យស្តាប់ ពេលដែលឯងបានស្តាប់ហើយ ចូររក្សាវានៅក្នុងចិត្តរបស់ឯង ហើយកុំឱ្យមាត់របស់ឯងនិយាយផ្តេសផ្តាស អ្នកនឹងស្លាប់" "ខ្ញុំគួរឈប់ពីការងារនៅលើ ថ្ងៃធ្វើការដំបូងអត់?" *រេង* បន្ទប់ទទួលទានអាហាររួចរាល់! សាមសិបនាទីទៀតដល់នាទីបំរើពេល​បាយ​ល្ងាចត្រកូលនេះហើយ។

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now