CHAPTER 15 : រៀបការ??

1K 84 5
                                    

នៅក្នុងផ្ទះបាយសាតាំងរវល់មើលក្រុមមេចុងភៅធ្វើអាហារពេលព្រឹកសម្រាប់លោកប្រុសទី4 ឯហ្វូតកំពុងអង្គុយនៅខាងក្រៅបញ្ជររង់ចាំ ហ្វតទំនេរអង្គុយក្បែរគេជជែកជាមួយនាយតូច និយាយគ្នាសុខៗហ្វូតស្រាប់តែស្រែកឡើង
"ស្អី? អាសាតាំងវាឡើងឋានៈជាមេផ្ទះបាយម៉ងហ៎??"

"ស្អីហាឯងដូចជាភ្ញាក់ផ្អើលម៉្លេស? អាតាំងវាធ្លាប់ជាមេការរួចហើយគ្រាន់ថាឥឡូវវាបានឡើងតំណែងជាមេផ្ទះបាយហើយ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ"

"អញ្ចឹងឬ?"

"ធម្មតា​យើង​ធ្វើ​ការ​ហើយ​ទទួល​បាន​ប្រាក់​ខែ​ដូច​អ្នក​ដទៃ​ដែរទេ" សាតាំងដើរទៅមើលគេហើយនិយាយ "តើឯងមានបញ្ហាឫអត់? តើឯងមិនអីទេមែនទេ? តើឯងមានអារម្មណ៍យ៉ាងណាក្នុងការធ្វើជាអ្នកបំរើផ្ទាល់ខ្លួនរបស់លោកប្រុសទីបួ ?"

"ឈប់ញ៉ោះយើងបានទេ ហូយ ភ្លាមៗយើងត្រូវបានគេចោទប្រកាន់ថាដាក់ស្នេហ៍លោកប្រុសអីណានៀគ!! ពួកឯងមិនបានឃើញពេលដែលយើងត្រូវបានគេធ្វើបាបនៅព្រឹកនេះទេ"

"ប្រហែល​ជា​ព្រោះ​ដោយសារឯង​គួរ​ឱ្យ​ស្រឡាញ់​ណាស់ ហាស ប៉ុន្តែ​ឥឡូវ​នេះ​យើងមិន​ហ៊ាន​ឈរ​ក្បែរ​ឯងទេ យើងខ្លាច​ថា​បើ​យើងធ្វើ​អ្វី​នឹង​ឯង យើងនឹង​ស្លាប់​គ្មានដីកប់"
ហ្វតបាននិយាយខណៈដែលគេធ្វើទឹកមុខខ្ពើមរអើម ហើយមុខងាកទៅម្ខាង
ពេល​ហ្វតនិយាយ​ចប់ អ្នក​បម្រើ​មួយ​ក្រុម​រត់​ចូលតម្រៀបដោយ​ឱន​ក្បាល "ណែ អាហ្វតចូលជួរអោនក្បាលទៅ" សាតាំងក៏ទាញហ្វត ហ្វូតឃើញ​ដូច្នោះ​ក៏​មានកូនចិត្តអាក់ស្រពន់ចិត្ត នឹកឃើញនៅពេលដែលហ្វូតចាប់ផ្តើមធ្វើការដំបូង សាតាំងតែងតែឈរក្បែរគេ វពេលជេមចុះមកសាតាំងតែងតែទាញគេចូលជួរ តែពេលនេះពេលជេមចុះមក សាតាំងទុកហ្វូតអោយនៅម្នាក់ឯង ហើយមិនខ្វល់គេឡើយ។

ហ្វូតក៏គ្រវីក្បាលហើយដកដង្ហើមចេញទោះបីជាអ្នកបំរើឈរអោនក្បាលនៅគ្រប់កន្លែងក៏ដោយ ក៏គេនៅបន្តតែរៀបចំអាហារពេលព្រឹកសម្រាប់ជេមមីណាយយ៉ាងធម្មតា ហាក់ដូចជាគ្មានអ្វីកើតឡើង ឯលោកប្រុសទីបួនជេម បានចុះពីលើជណ្តើរភ្លាម បម្រុងនឹងដើរទៅផ្ទះបាយហើយក៏ ត្រូវបានលោកម្ចាស់ហៅភ្លាមៗ "ជេម! មកទីនេះញ៉ាំអាហារជាមួយយើងមក យើងមានរឿងសំខាន់ចង់ប្រាប់" ជេមមិនអើពើនឹងពាក្យរបស់ឪពុកគេឡើយ រួចហើយដើរត្រង់ទៅផ្ទះបានកន្លែងដែលហ្វូតកំពុងឈរ ជេមពេលដែលគេភ្ញាក់ពីដំណេកហើយរកមិនឃើញហ្វូតទើបធ្វើអោយគេមិនស្រួលចិត្ត រួចក៏ចុះរកមើល។

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now