CHAPTER 24 : សេចក្តីស្រឡាញ់

1.1K 117 16
                                    

"លោកចង់​មានន័យថា​យ៉ាងម៉េច?"

ហ្វូតព្យាយាមរក្សាការភ័យខ្លាចរបស់ខ្លួន នាយ​ល្អិតបានហៀបនឹងក្រោកពីភ្លៅរបស់ជេមស្រាប់តែរាងក្រាស់ចាប់ចង្កេះតូចមួយក្តាប់នោះទាញអោយមកជិតកកិតនិងខាងក្រោមយ៉ាងខ្លាំង

"ចិត្តត្រជាក់ណាអូនសម្លាញ់ បងមានទាន់បានធ្វើអ្វីអូនណា?"

តុក តុក*

"ម្ហូប​ដែល​លោកប្រុសបាន​កុម្ម៉ង់​ត្រូវ​បាន​រៀប​ចំ​ហើយៗចាស នាងខ្ញុំ​សុំទោស​ដែល​ធ្វើ​ឱ្យ​លោកប្រុសនិង​អ្នកប្រុសតូចចាំយូរណា"

ក្រុម​អ្នករត់តុបានចូល​មក​ពី​ខាង​ក្រៅ ដោយ​រុញ​រទេះ​ដែល​មាន​
អារហារជាច្រើន ពួកគេព្យាយាមអោមចុះហើយខំប្រឹងមិនមើលមុខរាងក្រាស់និងរាងតូច

ពួកគេបានបែងចែកដាក់ចាននីមួយៗ ដែលមើលរៀបចំយ៉ាងប្រណិតបំផុត និងស្រស់ស្អាត
ហ្វូតស្រាប់តែមាន​អារម្មណ៍​ថាឃ្លាន​ព្រោះ​គេមិន​បាន​ញ៉ាំ​អ្វី​តាំង​ពី​ព្រឹកមកម៉្លេះ ប៉ុន្តែ​ពេល​ដែល​នាយ​ល្អិតឮ​ជេមមីណាយលាតត្រដាង​រឿងគេបែប​នេះ សូម្បី​តែ​ឲ្យ​មាស​មកគេក៏​ដោយ ក៏​គេមិន​មាន​ចិត្ត​ផ្ដោត​លើ​ដែរ
ហ្វូតមាន​ការ​ភ័យ​ខ្លាច​ក្នុង​ចិត្ត​របស់​គេនៅ​ពេល​នេះជាខ្លាំង

*តើជេមមីណាយដឹង​ថា​ខ្ញុំ​ធ្វើ​ការ​ជា​កូន​ចៅ​របស់​លោក
ប៉ន៍ ដោយ​របៀប​ណា? ជេមដឹងតាំងពីពេលណា? ម៉េច​ចាំ​ដល់​ពេល​នេះ​ទើបគេនិយាយ? ប្រសិនបើខ្ញុំជួយលោកប៉ន៍អោយក្បត់គេ ច្បាស់ជាជេមនឹងស្អប់ខ្ញុំមែនទេ?ជេមនឹង​ដាក់​ទោស​ខ្ញុំ​យ៉ាង​ម៉េចទៅ? អូយយ ទេ តើគេនឹងដាក់ទោសឃោរឃៅ​ដូច​អីន ឬអង្គរក្ស​នោះ​ឬ​ក៏​សាហាវ​ជាង​នេះ?ឬមួយគេយកយើងមកទីនេះដូចជាការផ្តល់អាហារមុនពេលត្រូវបានសម្លាប់ យើងយំអាលូវហើយ*

"អូនកំពុងគិតអ្វី?ប្រញាប់ញាំទៅ"

ជេមនិយាយឡើងខណៈពេលប្រើកាំបិត និងសមហាន់សាច់គោក្តៅៗ ហើយដាក់វានៅលើចានហ្វូត
"ហេតុអ្វីបានជាលោកដឹង? លោកតាមដានខ្ញុំមែនទេ?"
និយាយដោយមិន​ហ៊ាន​ងាក​មក​មើល​មុខនាយក្រាស់សូម្បី​តែ​បន្តិច

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now