CHAPTER 4: អាហារពេលល្ងាច

1.5K 87 18
                                    

*រេងងង*
    "បន្ទប់ទទួលទានអាហាររួចរាល់ហើយ! ដល់ម៉ោងអាហារពេលល្ងាចនៅ30 នាទីទៀត!" បន្ទាប់ការប្រកាសរបស់អង្គរក្សថាដល់ម៉ោងអាហារពេលល្ងាចហើយ អ្នកបម្រើទាំងអស់នៅក្នុងបន្ទប់ទទួលទានអាហារបានប្រមូលផ្តុំគ្នាធ្វើការរៀងៗខ្លួន និងមានការប្រុងប្រយ័ត្នបំផុត ក្រុមការងារបានសម្អាតតុ និងកៅអីយ៉ាងហ្មត់ចត់  ក្រុមដាក់ចាន អុជទៀន ក្រុមនេះបានបម្រើអាហារសម្រន់មុនអាហារ...
សាតាំងបានអង្រួនរាងកាយរបស់ហ្វូត រហូតមកដល់ពេលនេះ គេនៅតែស្ថិតក្នុងស្ថានភាពច្របូកច្របល់ រាងកាយទាំងមូលរបស់គេបានកក រឹង និងមិនមានចលនាអ្វីទាំងអស់"ហេអាហ្វូត! ហ្វូត? ឯងយ៉ាងមិចនឹងមិនស្រួលខ្លួនត្រង់ណា?"  "ហា៎ស? អ.អរខ្ញុំមិនអីទេ ចឹងខ្ញុំទៅធ្វើការសិនហើយ!" ដោយភ្លេចខ្លួនគិតពីរឿងលោកប្រុសទីបួនពេកធ្វើអោយគេនៅឈរនៅនឹងមួយកន្លែងដោយមិនបានចាប់អារម្មណ៏អ្វីនៅជុំវិញខ្លួន "ឥឡូវ​មក​ជាមួយ​ខ្ញុំ​ទៅកន្លែងដាក់ស្រាដែល​ត្រូវ​សម្រាប់​លោកប្រុសនីមួយៗហើយ ចាប់​ពី​ពេល​នេះ​ទៅ​វា​នឹង​ក្លាយ​ជា​ការងារ​របស់​ឯងហើយ​នៅ​ពេល​នេះ​ដល់​ពេល​ញ៉ាំ​បាយ​ម្តងៗ​លោកប្រុសទាំងអស់នឹងលោកម្ចាស់តែងតែផឹក​ស្រាជារៀងរាល់ថ្ងៃ  ប៉ុនែ្តប្រភេទគឺផ្សេងៗពីគ្នាទាំងអស់ *ឆឺស រើសគ្រប់របស់ទើសក៏ច្រើនដែលគ្រាន់តែរឿងបន្តិចបន្តួចសោះ* ហ្វូតនិយាយតិចៗម្នាក់ឯងដោយទឹកមុខធុញទ្រាន់ "ភេសជ្ជៈនីមួយៗត្រូវខុសគ្នាដាច់ខាត" សាតាំងបាននិយាយនៅពេលគាត់និយាយ អមដោយហ្វូតដែលច្របូកច្របល់ជាមួយនឹងសំណួររាប់សិបលានសំណួរក្នុងចិត្តរបស់គេដោយមិនដឹងថាគេគួរឈប់ពីការងារនៅថ្ងៃដំបូងទេ? សាតាំងបាននាំហ្វូតទៅកាន់បន្ទប់ដាក់ស្រាដ៏ធំមួយដែលរចនាជុំវិញដោយឈើដ៏កម្រ មើលទៅហាក់ដូចជានៅក្រោមទ្រុងធ្វើពីឈើហ៊ុមព័ទ្ធទាំងបួនដោយទូឈើ តុបតែងដោយភ្លើងពណ៌មាសចាំងពេញធ្នើរនីមួយៗ នៅសងខាងមានអ្នកបំរើ ប្រាំទៅប្រាំមួយនាក់ឡើងជណ្តើរដើម្បីសម្អាតតាមធ្នើរទាំងនោះ" នេះ... ដប Russo-Baltique លោកម្ចាស់ពិសារវាទាំងអាហារ៣ពេល លោកម្ចាស់ផឹកតែសុរាប្រភេទនេះទេ ហើយលោកប្រុសទី២ កម្រណាស់ បើគាត់ពិសារ គាត់នឹងកុម្ម៉ង់ហើយ ព្រោះលោកប្រុសទីពីរមិនចូលចិត្តក្លិនសុរាទេ ដូច្នេះហើយលោកប្រុសផឹកតែក្នុងឱកាសអបអរឫកម្មវិធីតែប៉ុណ្ណោះ ហើយនេះគឺជា Tequila Ley 925 លោកប្រុសទីបីពិសារសុរាច្រើនប្រភេទ ប៉ុន្តែលោកប្រុសតែងតែសុរាមួយនេះ ដូច្នេះប្រសិនបើគាត់ចង់ ប្តូរទៅប្រភេទផ្សេង យើងត្រូវរៀនចំអោយគាត់ចាំខ្ញុំនឹងបង្ហាញឯងនៅពេលក្រោយ" "បន្ទាប់មកយើងដាក់​លើ​រទេះ​ដាក់​អាហារទៅ ចំណែកឯទូ​សុរានេះ​មាន​ភ្លើង​ក្រហម​នៅ​ខាង​នោះ កុំ​ប៉ះ​ពាល់វា​ជា​ទូ​សុរារបស់​លោកប្រុសទីបួនមិន​បាច់​យក​ទេ ព្រោះគាត់មិនចុះមកបរិភោគអាហារជាទូទៅ ពេល​ដល់​ម៉ោងអាហារហើយ ពួក​អ្នក​បម្រើ​នឹង​យក​ម្ហូបមក​ជូន​គាត់រាល់​ពេល រីឯ​សុរាអ្វី​បើគាត់ចង់​ផឹក គាត់នឹង​ចុះ​មក​ទីនេះ​ផឹក​ដោយ​ខ្លួន​ឯង​ ឯងចាំ​មើលទៅ" "តើគាត់ផឹកស្រាគ្រប់ពេលទេ? ព្រោះមានទូដាក់សុរាទាំងរបស់គេនេះគឺធំហើយច្រើនណាស់?" "ត្រូវហើយគាត់ផឹកច្រើនហើយ លោកប្រុសនឹងអ្នកប្រុសទីពីរពិសារទឹកផ្លែឈើចំណែក អ្នកប្រុសតូចភូវិនគាត់ពិសារទឹកក្រូចឆ្មា តោះទៅ! យកស្រាចេញ! "
      បន្ទាប់ពីដល់​ពេល​ញ៉ាំ​បាយ​ហើយ លោកម្ចាស់​ផ្ទះ​អ្នកស្រី និងលោកប្រុសទាំងពីរស្របជាមួយនិងស្វាមីនិងគូដណ្តឹងក៏​ចុះ​មក​អង្គុយ​នៅ​តុ ហើយ​ចាប់​ផ្ដើម​ទទួលទាន  ហ្វូតនិងអ្នកបម្រើជុំវិញទាំងអស់ក៏បានដកថយបន្តិច ដើម្បីផ្តល់ភាពឯកជនដល់គ្រួសារ
"ភូវិន ញ៉ាំច្រើនទៅ! កូនមើលទៅស្គមណាស់ឥឡូវ" អ្នកស្រី ណានមី បាន​និយាយ​បណ្តើរដាក់​អាហារ​ជីវជាតិ​ជាច្រើនមុខចូល​ក្នុង​ចាន​របស់ភូវិន "បាទ ម៉ាក់ អរគុណ ព្រោះថ្មីៗនេះ មានមេរៀនច្រើនពេកក្នុងថ្នាក់ទើបមិនសូវបានញាំច្រើនណា៎ម៉ាក់" "អឹម កុំធ្វើវាច្រើនពេកកូន" "បាទម៉ាក់" និយាយចប់ភូវិនក៏ផ្តល់ស្នាមញញឹមតបទៅអ្នកស្រី ណាន់ មី ភ្លាមនោះ ដៃស្រឡូនក៏ចាប់កាន់កែវទឹកក្រូចឆ្មារដែលគេចូលចិត្ត ហៀបនឹងដាក់កៀកមាត់របស់គេដើម្បីក្រេបស្រាប់តែមានដៃមួយទៀតចាប់កាន់កែវរួចក៏ទម្លាក់ចុះមកវិញ
"បងប្រាប់អូនហើយថាកុំផឹកវាទៀត? វាមិនល្អសម្រាប់ក្រពះណា៎វិន" ទឹកមុខរបស់ ភូវិនស្រាប់តែទម្លាក់ចុះរួចក៏ហើបមាត់បន្តិចៗហើយងាកទៅមើលលោកប្រុសទីពីរនិងអ្នកប្រុសដាំងហាក់បីដូចជាកំពុងសុំជំនួយ
"បងប៉ន៍ ខ្ញុំទៅសាលាពេញមួយថ្ងៃហើយ ខ្ញុំហត់ណាស់ចង់ញាំអ្វីបំពេញចិត្តខ្លួនមិនបានទេឫ ម្តងម្កាល់ទេណា៎ ណា៎ " "មិនបានទេណា៎វិនអូនមិនសូវប្រយ័ត្នពេលញ៉ាំ ឬផឹកទេចុះប្រសិនបើប៉ះពាល់ក្រពះទៅធ្វើយ៉ាងមិចវិន បងបារម្ភណា៎" ភូវិន​ងើប​ក្បាល​របស់ខ្លួនរួចដាក់​មុខ​ទៅ​ជិតមុខរបស់ប៉ន៍យ៉ាងកៀកដែលសឹងតែប៉ះគ្នាទៅហើយរួចក៏ហើបមាត់ប្រកែក​ទាំង​ខឹង៖
"បងមិនស្រលាញ់ខ្ញុំទាល់តែសោះ បងបន្ទោសខ្ញុំរាល់ថ្ងៃ" ដាំងក៏បានបន្លឺឡើងថា៖ " ប៉ន៍បានហើយ ទុកអោយគេផឹកទៅ ភូវិនក៏លួចផឹកនៅសាលារហូតទេ" "អោវ បងដាំងងងង! បងមិនជួយលាក់បែរជាមកបកអាក្រាតខ្ញុំទៅវិញ "ហាហា កុំ​និយាយ​ចឹងមើលតែថាភូវិន​នៀកគេមិនបានផឹងនៅសាលាទេ គ្រាន់តែ​លួច​ផឹក​ផ្ទះ​បាយ​ភ្លាម​ៗតែម្តងបន្ទាប់ពីអាប៉ន៍ដេក​លក់ ហើយ​ភូវិនក៏សុំ​មីងជេនធ្វើ​ឲ្យ​គេផឹក" នៅពេលដែលគ្រប់គ្នាបានឮ ជុងនិយាយហើយ ពួកគេផ្ទុះសំណើចភ្លាមៗចំពោះភាពគួរឱ្យស្រលាញ់របស់ ភូវិន ចំណែក​ភូ​វិន​វិញ​ក៏​ប្រែមុខដាក់​ផ្ទប់និងទ្រូង​របស់​ប៉ន៍ហើយ​ឱប​ចង្កេះ​យ៉ាង​ណែនដោយភាពអៀនព្រាន។
  ទឹប ទឹប សម្លេងបោះជំហាន​បានបន្លឺ​ឡើង​តាម​ជណ្តើរពីមួយកាំទៅមួយកាំ ដោយមិន​ចាំបាច់មើលក៏អ្នករាល់គ្នាអាចស្មានបានថាជាអ្នកណាដែល ខ្យល់ជុំវិញចាប់ផ្តើមគ្របដណ្ដប់ដោយភាពភ័យខ្លាចសូម្បីតែសំឡេងសត្វរុយ និងសត្វមូសហើរមកក៏ឮបានដែរ  អ្នកបម្រើទាំងអស់នាំគ្នាបញ្ឈប់សកម្មភាពភ្លាមរួចឱនក្បាលចុះតាមដែលអាចធ្វើបានខាំបបូរមាត់ដើម្បីកុំឱ្យឮសំឡេង ហើយបិទភ្នែកអោយជិតដើម្បីរក្សាជិវិត
អ្នក​ទាំង​មួយនាក់​ដែល​កំពុង​អង្គុយ​នៅ​តុ​ញ៉ាំ​អាហារ​ក៏​ចាប់​ផ្ដើម​បិទនៅរាល់សន្ទនាហើយ​ផ្តោត​លើ​ការ​បរិភោគវិញ ហ្វូតមានការងឿងឆ្ងល់ជាខ្លាំង ហើយមើលជុំវិញដោយភាពច្របូកច្របល់ គេក៏ដឹងថាត្រូវធ្វើអ្វីដែលប៉ុន្តែដោយសារញ្ញាណចង់ដឹងដល់កម្រឹតហើយគេក៏ងាកដើម្បីចង់ដឹង ក្រឡេកមើលទៅអ្នកចុះជណ្តើរ ក្មេងប្រុសដែលត្រូវបានគេនិយាយថា "វិកលចរិត" ក្នុងផ្ទះនេះកំពុងតែដើរបណ្តើរៗជំហានចុងក្រោយក៏ទម្លាក់ថុះ ជាអកុសលពេលដែលលោកប្រុសទីបួនចុះមកដល់ក្រោមបំផុតហើយនាយតូចក៏ឃើញមុខគាត់ហើយចំណែកឯងក្រសែភ្នែកក៏ងាកចំតែម្តង នាយតូចស្រាប់តែភ្ញាក់ខ្លួននឹកឃើញពាក្យសម្តីរបស់សាតាំងនៅបន្ទប់ដាក់ស្រា* គាត់ស្អប់សំឡេង និងស្អប់មនុស្សសម្លឹងមកគាត់ ច្រើនដងហើយអ្នកបម្រើ ស្លាប់​ដោយសារ​តែរឿងនេះឯងត្រូវប្រយ័ត្ន* ហ្វូតក៏បានងាកមើលមុខលោកប្រុសទីបួនដោយមិនបានងាកចេញឡើយ *វិប ក្រសែភ្នែកត្រូវ​បាន​ ទម្លាក់​ដោយ​បង្ខំ ជំនួសទៅដោយការឈឺចាប់ពេញក្បាល "អូយ ឯងចាំបាច់ទាញសក់ជ្រុះលលាដយើងហើយ" "ឯងឆ្កួតទេឫ អាហ្វូត? ប្រាប់ថាកុំអោយងាកកុំអោយមើលឯងនៅរឹងមើលទាល់តែបានអានេះ!" អ្នកដែលដើរចុះជណ្តើរទៅតុបរិភោគអាហារគឺជាលោកប្រុសទីបួនជេមមីណាយ គេកម្រដើរចុះទៅបន្ទប់ទទួលទានអាហារណាស់ លើកលែងតែយប់ជ្រៅ គេនឹងចុះទៅពិសារសុរាតែម្នាក់ឯង គេដាក់ដៃចុះស៊កចូលក្នុងហោប៉ៅរបស់គេ រាងក្រាស់ដើរកាត់អ្នកបម្រើជាច្រើននាក់ដែលញាប់ញ័រ ដោយអោនក្បាលចុះធ្វើឱ្យរាងក្រាស់មានការធុញទ្រាន់ ជាពិសេសគេស្អប់អ្នកដែលចូលចិត្តអៀនខ្មាសនិងមិនមានភាពក្លាហានបំផុត ។
"ជេម អង្គុយញ៉ាំជាមួយគ្នារួមមកម៉ាក់ចង់ញ៉ាំបាយជុំជាមួយឯង" ជេមីណាយឈប់ភ្លាមៗពេលដែលលឺអ្នកស្រីណានមីបញ្ចប់ប្រយោគ ងាកមកមើលអ្នកស្រីរួចញញឹមដោយភាពឌឺដងរួចដើរកាត់តុអាហារឆ្ពោះទិសដៅទៅកាន់បន្ទប់ដាក់ស្រា កន្លែង​ដែល​អ្នក​បម្រើ​កំពុង​ឈរ​ឱន​ក្បាល​ជាជួរមិន​ហ៊ាន​ងើប​មុខសូម្បីម្នាក់
ហ្វូតមិនដឹងមកពីមូលហេតុអ្វី ហើយក៏មិនដឹងថាអ្នកណាជាអ្នកបង្កដែរ ប៉ុន្តែហ្វូតពិតជាចង់ដឹងចង់ឃើញមុខរបស់រាងក្រាស់ជាខ្លាំង ប្រហែលដោយសារគេចង់ដឹងជាខ្លាំង បន្ទាប់ពីបានលឺសាតាំងនិយាយអំពីលោកប្រុសទីបួន ដោយមានអារម្មណ៍ថាចង់ឃើញឃាតករ មនុស្ស​ឈាម​ត្រជាក់​ម្នាក់​នោះ​មាន​មុខ​មាត់​បែប​ណាដែលធ្វើ​ឲ្យ​អ្នក​ដទៃ​ភ័យ​ខ្លាច ពេលដែលរាងតូចងើបមុខឡើង ហើយបើកភ្នែកបន្តិចៗដើម្បីមើលលួចមើលមុខ ហ្វូតមិននឹកស្មានថាគេមានអារម្មណ៏ថាចម្លែក ពេលរាងតូចងើបមុខឡើង កែងភ្នែកទាំងគូរបស់គេក៏មើលចំនឹងរាងក្រាស់ដែលសម្លឹងមើលមកគេចំៗហ្វូតមានការភ័យស្លន់ស្លោ ហើយបន្ទាបក្បាលរបស់គេយ៉ាងលឿន ដោយភាពភ័យខ្លាចនិងអៀនក្នុងពេលទាំងមូលធ្វើអោយថ្ពាល់របស់គេដែលឡើងក្រហមយ៉ាងខ្លាំង។ អ្នកបម្រើទាំងអស់នៅក្នុងបន្ទប់ពេលនេះចាប់ផ្តើមញាប់ញ័រជាខ្លាំង គ្រប់គ្នាបានអធិស្ឋានដោយសម្ងាត់សម្រាប់នាយតូច នៅពេលដែលពួកគេបានឃើញលោកប្រុសទីបួនដើរមកជិតហ្វូតសាតាំង ភ័យស្លន់ស្លោនិងច្របូកច្របល់ចិត្តរបស់គេត្រូវបានបែងចែកទៅជា50%ខួរក្បាលព្យាយាមរកវិធីសង្គ្រោះ ហ្វូតនៅសល់50%ទៀតកំពុងអធិស្ឋានសម្រាប់ហ្វូតព្រោះប្រសិនបើលោកប្រុសទីបួនចង់សម្លាប់នរណាម្នាក់មិនថាគេរស់នៅឬស្លាប់អាស្រ័យលើចិត្តរបស់លោកប្រុសទីបួន
លោកម្ចាស់ អ្នកស្រីនិងបួននាក់ទៀតនៅតែមើលមុខគ្នាមិនដឹងថាត្រូវធ្វើអ្វី និងមិនអាចធ្វើអ្វីបានឡើយ បើមានអ្វីកើតឡើងទៀតនោះគឺគ្រាន់តែប្រើវិធីចាស់ដែលគេតែងតែប្រើគឺបំបាត់ភស្តុតាងដោយទឹកលុយ។ទឹប ទឹប សំឡេង​ជើង​កាន់​តែ​កៀក ហ្វូតមានអារម្មណ៍ថា ខ្យល់ត្រជាក់សន្សឹមៗចូលមកជិតគេ ហ្វូតអោនក្បាលបិទភ្នែក គិតថា* អូ៎ទេខ្ញុំមិនស្លាប់ថ្ងៃនេះទេ?... វាមិនអាចនោះទេ! ខ្ញុំ​នៅ​តែ​ត្រូវ​ធ្វើ​រឿង​ជា​ច្រើន​ទៀត ខ្ញុំ​ត្រូវ​ចិញ្ចឹមម្តាយជេន * នាយតូចនិយាយក្នុងចិត្តទាំងភ័យខ្លាចស្រាប់​តែ​ហ្វូតត្រូវ​កម្លាំង​ខ្លាំង​ពី​ដៃ​មុត​ស្រួច​ដូចឆក់​ខ្សែ​ភ្លើង ច្របាច់ថ្ពាល់ទាំងសងខាង ។ជេមបានចាប់ថ្ពាល់របស់រាង​តូចដោយដៃម្ខាង ហើយទាញមុខតូចក្រឡង់ឡើងដើម្បីឱ្យហ្វូតប្រឈមមុខទល់មុខរាងក្រាស់ ពេលនេះហ្វូតអាចសង្កេតមើលមុខរបស់លោកប្រុសទីបួនបានយ៉ាងពេញលេញពីភ្នែកដល់ច្រមុះ និងមាត់។​ ចំណែករាងក្រាស់វិញ គេគិតតែពីសម្លឹងមើលបបូរមាត់របស់ហ្វូតសម្លឹងមើលយូរៗទៅ មើលទៅយ៉ាងយកចិត្តទុកដាក់ ដូចជាត្រូវអ្វីមកគ្រប់គ្រងគេ។

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Όπου ζουν οι ιστορίες. Ανακάλυψε τώρα