CHAPTER 7: ប៉ះ

1.1K 87 9
                                    

ចូលដល់ថ្ងៃទីពីរនៃការងារគឺនៅដើមម៉ោងអ្វីៗក៏ធូរស្រាលបន្តិចម្ដងៗ ហើយហ្វូតក៏មានអារម្មណ៍ថាចាប់ផ្តើមស៊ាំនឹងការងារថ្ងៃនេះហ្វូតបានទទួលមុខតំណែងការងារជាផ្លូវការហើយគឺនៅបន្ទប់ស្រាដែលជាកន្លែងមិត្តភ័ក្តិរបស់ហ្វូត ទើបតែបានជួបកាលពីម្សិលមិញ ពេលកំពុងញ៉ាំអាហារហ្វតគាត់គឺជាអ្នកគ្រប់គ្រងរបារ។
ហ្វតបង្រៀនរាងតូចពីរឿងជាច្រើន និងជួយហ្វូតក្នុងការងាររបស់គេយ៉ាងក្លៀវក្លា បុគ្គលិកលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់ហ្វត និងស្នាមញញឹមដែលតែងតែលេចឡើងនៅលើបបូរមាត់របស់គាត់ បញ្ជាក់ថា ហ្វត គឺជាមនុស្សដែលមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នានៅជុំវិញ។ ទោះ​បី​ជា​រាង​កាយ​របស់​គាត់​តូច​ក៏​ដោយ ប៉ុនែ្តគេកាចហើយម៉ត់ចត់ក្នុងកាងារណាស់។
ពេលអ្នកបម្រើណាដាក់ស្រាខុសកន្លែងឬមិនបានសម្អាតឲ្យបានត្រឹមត្រូវហ្វតខឹងខ្លាំងណាស់មិនមែនជេរម៉ែឬអីទេគឺគ្រាន់តែជេរហើយជេរខ្លាំងៗលាយឡំនិងពាក្យចុកៗជាច្រើន "តើឯងពិការភ្នែកឬខ្វាក់ពណ៌?ដបនេះឈ្មោះអ្វី?ហើយហេតុអ្វីបានជាយកទៅដាក់នៅកន្លែងនោះ?មិនឃើញថាវាជាស្រាក្រហមទេឫទើបឯងដាក់វានៅក្នុងប្រភេទស្រាស?ហឺ? ព្រឹកនេះខ្ញុំបានឃើញឯងកាន់​ទូរសព្ទ​ខ្លាំង​ពេកមិន​អី​ទេបើ​ខ្ញុំ​រំលឹក​ឯងម្ដង​ទៀតឯងនឹងត្រូវកាត់ប្រាក់ខែហើយ" "បាទ សុំទោស ខ្ញុំនឹងដាក់វិញភ្លាម" វាមិនមែនត្រឹមតែអ្នកបម្រើដែលត្រូវបានសម្លុតដោយហ្វតនោះទេ សូម្បីតែអ្នកគ្រប់គ្រងធំៗ និងជាពិសេសអ្នកមើលផ្ទះក៏ដោយ ក៏ហ្វតស្តីអោយដែរអោយតែទើសចិត្ត
"ហ្វត តើឯងអាចពិនិត្យមើលស្រាដោយប្រុងប្រយ័ត្នដើម្បីដឹងថាវាបាត់ទេ? ហេតុអ្វីបានជាឯងនាំចូលស្រាច្រើនយ៉ាងនេះក្នុងសប្តាហ៍នេះ:?" មេការចម ដើរមក​ពី​ចំងាយ ក្នុង​ដៃ​គឺ​ថត​ចម្លង​វិក្កយបត្រ​គ្រឿង​សុរាប្រចាំ​សប្តាហ៍
"ខ្ញុំនឹងយកវាទៅជាមួយខ្ញុំ បើមិនដូច្នេះទេ មេការចម គួរតែទៅបន្ទប់លោកម្ចាស់ហើយសួរថាគេលួចឬអត់ " "ឯង.. កុំគិតថាក្មួយប្រុសរបស់ម្ចាស់ផ្ទះចូលចិត្តឯង ឯងកុំមកឌឺដង យើងក៏អាចបណ្តេញឯងចេញពីទីនេះនៅពេលណាក៏បានដែរ" "មែនហើយពួកយើងត្រូវដេញអ្នកណាក៏បានប៉ុន្តែបើយើងលួចកេងចំណេញគួរតែត្រូវគេដេញចេញច្រើនជាង " សម្លេងតូចបានបន្លឺឡើង គ្មាននរណាគេក្រៅពីហ្វូតនេះទេ រួចមេការចមសម្លឹងមើលកាន់នាយតូចដោយកំហឹងមួយសន្ទុះ បន្ទាប់មកក៏ដើរចេញ ហ្វូត ដែល​បាន​ធ្វើ​ជា​សាក្សី​គ្រប់​ពេល​នេះ ក៏​និយាយ​ឡើង
"ហ្វត ខ្ញុំគិតថាគាត់ទើបតែសួរថា ហេតុអ្វីបានជាឯងធ្វើបែបនេះ?"។
ហ្វតដកដង្ហើមធំជាការឆ្លើយតប។
«ព្រោះ​ឯងថ្មី​នៅ​ទី​នេះ​ឯង​អត់​ដឹង​អី​ទេ លោកម្ចាស់​ឲ្យ​លុយ​គាត់​រាល់​សប្ដាហ៍​ដើម្បី​បង់​ថ្លៃ​ផ្ទះ​នីមួយៗ រាល់​ទំនិញ​ដែល​នាំ​ចូល គាត់​ដំឡើង​តម្លៃ​ខ្លួន​ឯង រួច​យក​លុយ​នោះ​ដាក់​ក្នុង​ហោប៉ៅ​ខ្លួន​ឯង ក្រោយ​មក​គាត់​បន្ទោស​អ្នបម្រើផ្សេងៗថា​ខ្ជះខ្ជាយ​លុយ​ឬ​ខាត ព្រោះ​គាត់​ធ្វើ​ការ​យូរ​ហើយ​អ្នកស្រីណាន់មីជឿជាក់​ទាំង​ស្រុង​ដោយ​មិន​បាន​ពិនិត្យ" "អីយ៉ា ពិតជាកញ្ជ្រោងចំណាស់ណាស់" "បន្តិចទៀតឯងនឹងដឹងហើយ អ្នកណាឈ្នះក្តី ម្ចាស់ផ្ទះនឹងជួបបញ្ហា ហើយជេរប្រមាថឯងនោះញឹកញាប់ ប៉ុន្តែខ្ញុំគិតថា ... វាជិតនឹងកើតឡើងចំពោះឯងហើយអាហ្វូត" "អោវ! មានរឿងអីជាមួយខ្ញុំ?" "ខ្ញុំឃើញលោកប្រុសទីបួនហាក់បីដូចជាចាប់អារម្មណ៍នឹងឯងណាស់ " "អ្នកណាខ្វល់ពីមនុស្សឆ្កួតនោះ? គ្រាន់តែឆ្កួតក៏ហត់ដែរ !" នៅពេលដែល ហ្វតនិយាយពីលោកប្រុសទីបួនភ្លាមៗ ហ្វូតស្រាប់តែមានអារម្មណ៍ត្រជាក់ចុងដៃ ចុងជើង និយាយតាមត្រង់ គេនៅតែមិនអីទេ ធ្វើការនៅក្នុងផ្ទះនេះ គេតែងតែមានអារម្មណ៍អសន្តិសុខ និងមានរឿងរាប់សិបរឿង ភាពចម្លែកៗនៅទីនេះធ្វើឱ្យចិត្តរបស់ ហ្វូតវិលវល់ចង់ឆ្កួតហើយ
"អាហ្វត ខ្ញុំចេះតែឃើញអ្នកប្រុស ភូវិន និងលោកប្រុសផន មើលទៅដូចជា.." "ប្លែកត្រង់ថា ភ្ជាប់ពាក្យស្នេហាមិនអីទេ អ្នកប្រុសវីន ជាកូនប្រុសបង្កើតមិត្តសម្លាញ់របស់លោកម្ចាស់និងជាដៃគូជំនួញធំរបស់លោកម្ចាស់ដែរអំណាចនៃគ្រួសារទាំងពីរគឺស្មើគ្នា បតាំងពីមុនរហូតមកដល់ពេលនេះខ្ញុំ ធ្លាប់លេងសប្បាយ ស្គាល់អ្នកប្រុសភូវីន រួចហើយត្រឡប់មកកាស៊ីណូវិញ ដើម្បីធ្វើការ សរុបមក "ភូវិន មើលទៅគាត់ខ្លាចលោកប្រុសទី3យ៉ាងម៉េចទេ" «ត្រូវហើយលោកប្រុសទីបី សាហាវណាស់ ឯងមិនទាន់ដឹងទេ ពេលលោកប្រុសទីបីខឹង គាត់អាចវាយអ្នកបម្រើបានដូចលោកប្រុសទីបួនបានដែរ តែខ្ញុំនៅតែគិតថាគួប្រយ័ត្នលោកប្រុសទី​បួន​ប្រយ័ត្ន​បំផុត ចំណែកលោកប្រុសទី2វិញតាំង​ពី​រៀប​ការ​មក គាត់មិន​សូវ​ឆេវឆាវ ហើយ​វាយ​អ្នក​បម្រើ​តិច​ជាង​មុន" ហ្វូតលេប​ទឹកមាត់​ដែល​ជាប់​ក្នុង​បំពង់ក
នៅខាងក្រៅ ពួកគេអង្គុយនៅតុ ហើយចាប់ផ្តើមញ៉ាំអាហារស ខណៈពេលដែលអ្នកបំរើរៀបចំភេសជ្ជៈសម្រាប់ម្នាក់ៗ។
នៅក្នុងបន្ទប់ស្រា ហ្វតរវល់រៀបចំមុខម្ហូបភេសជ្ជៈសម្រាប់លោកម្ចាស់ ថ្ងៃនេះត្រូវបានប្រគល់ភារកិច្ចឱ្យទៅលាយទឹកក្រឡុក លុះចប់សព្វគ្រប់ហើយ គេក៏រត់ទៅកន្លែងលាយស្រាក្រឡុកភ្លាមៗ ដើម្បីឲ្យលោកប្រុសទី3 ស្រាក្រឡុកពណ៌ខៀវ បន្ទាប់មកក៏សុំអ្នកបម្រើទៅយកស្រាជូនលោកម្ចាស់ និងលោកប្រុសទីពីរ
"អូ៎ហ្វូត! រៀបចំបម្រើភេសជ្ជៈនេះនឹងក្លាយជាការងារសំខាន់របស់ឯងពេលញ៉ាំអាហារ ឯងនិងខ្ញុំជារៀបចំភេសជ្ជៈ" "អូ​អូខេ "ហ្វូតបានទទួលស្រាក្រឡុកពីហ្វតរួចដាក់វានៅលើរទេះរុញរួចចេញដំណើរទៅខាងក្រៅ។
នៅក្នុងបន្ទប់ទទួលទានអាហារ បរិយាកាសតែងតែអ៊ូអរ និងពោរពេញដោយសំណើចពីលោកម្ចាស់ ព្រោះរឿងរបស់ ភូវិនត្រូវបាន ដាំងយកមកនិយាយបែកធ្លាយនៅតុអាហារ ដោយមានការគាំទ្រពីលោកប្រុសទីពីរ ដែលមើលទៅកំប្លែង និងគួរឲ្យស្រលាញ់មែនទែន។
ការក្រឡេកមើលមនុស្សប្រាំមួយនាក់បានងាកទៅរកហ្វូត ក្នុងពេលដំណាលគ្នានៅពេលដែលរាងតូចដើរចូលទៅជិតរទេះស្រា លើក​លែង​តែ​ភូវីន និង​ផន មនុស្ស​បួន​នាក់​ដែល​នៅ​សល់​ទាំង​អស់​បើក​ភ្នែក​ធំៗ​សម្លឹង​ទៅ​ហ្វូតដោយ​ទឹក​មុខ​ភ្ញាក់​ផ្អើល អ្នកស្រីណានមីបែរ​មុខ​ចេញ​ភ្លាម​ព្រោះ​មានរឿងម្សិលមិញ លោកប្រុសទីពីរ និងស្វាមីក៏មានការបញ្ចេញអារម្មណ៍ភ្ញាក់ផ្អើល និងច្របូកច្របល់ដូចគ្នា ប៉ុន្តែក្រោយមកនៅស្ងៀម ព្រោះមិនចង់ប៉ះពាល់បរិយាកាសនៅតុបាយ។
គ្មាន​នរណា​និយាយ​ជាមួយ​អ្នកណាឡើយ ពួកគេ​ទាំង​អស់​គ្នា​ផ្តោត​លើ​ការ​ហូប​ចុក។ ហ្វូត ក៏ស្ទាក់ស្ទើរក្នុងការបម្រើភេសជ្ជៈដល់មនុស្សម្នាក់ៗ ព្រោះអាវអ្នកបម្រើត្រូវបានដេរដោយកអាវធំទូលាយ។ រាងកាយរបស់គេស្តើងពេក ដូច្នេះនៅពេលដែលគេអោនចុះ នោះផ្នែកនៃអាវនោះនឹងលាតហរដាងបញ្ជេញដើមទ្រូងទាំងអស់ ប៉ុន្តែហ្វូតមិនដឹងខ្លួនឡើយ។ ប៉ុន្តែ​សំណាង​ល្អ​គ្មាន​អ្នក​ណា​បាន​ឃើញ​ទេ ព្រោះ​គេ​ផ្ដោត​តែ​លើ​ការ​ហូប​ចុក ហ្វូតព្យាយាមគេចក្រសែភ្នែក នៅពេលដែលបានប៉ះភ្នែកដោយចៃដន្យជាច្រើនដងជាមួយនឹងប៉ន៍ ពេលហ្វូតចូលទៅជិតកន្លែងប៉ន៍ហើយដាក់ស្រាក្រឡុកនៅលើតុ ភ្នែករបស់ហ្វូតក៏ក្រឡេកប៉ះឃើញប៉ន៍មើលទៅលើទ្រូងរបស់គេហើយបន្ទាប់មកក៏សម្លឹងចុះមកក្រោមចង្កេះរបស់គេ
ហ្វូតបានបានឃើញផ្ទាល់នឹងភ្នែក ឃើញដូច្នោះហ្វូតក៌ប្ញាប់បោជំហានចេញតែបានតែប៉ុន្មានជំហានសោះ ក៏ឮសំឡេងសម្រឹបដើរចុះមកក្រោម អ្នកបំរើក្នុងផ្ទះភ្លាមនាំគ្នាអោនក្បាលចុះតាមដែលអាចធ្វើបាន ឃើញដូច្នេះ ហ្វូតក៏ស្មានដឹងថាអ្នកណានឹងមក គេក៏ដកដង្ហើមធំរួចក៏បន្ទាបក្បាលចុះ
ហ្វូតដើរពីរបីជំហានថយក្រោយទៅជួរអ្នកបម្រើដែលឈរនៅខាងក្រោយ គេឈរនៅពីក្រោយពួកគេក្នុងគោលបំណងលាក់ខ្លួន ដើម្បីកុំឱ្យលោកប្រុសទីបួនមើលឃើញគេ
"ជេម កូនមក- " នៅពេលដែលជេមចុះមក ដើរកាត់តុអាហារ អ្នកស្រីណានមីនិយាយឡើងហាក់ដូចជាចង់អញ្ជើញ ជេមមកអង្គុយញ៉ាំអាហារជុំគ្នា ប៉ុន្តែ​និយាយមិនទាន់បញ្ចប់ផងត្រូវបានក្រសែរភ្នែកកំណាចសម្លឹងមកយ៉ាងត្រជាក់​ពី​ជេមភ្លាមៗ ធ្វើ​ឱ្យ​អ្នកស្រីបញ្ចប់សម្តីយ៉ាងលឿន ជេមបានដើរកាត់បន្ទប់ស្រាដើម្បីរករាងតូចប៉ុន្តែក៏មិនឃើញ តែជេមក៏ងាកមើលក្នុងចំណោមអ្នកបម្រើកំពុងឈរនោះគេក៏បោះជំហានរួចសម្តៅមកជួរទីពីរនៃអ្នកបម្រើដែលឈរដោយឱនក្បាលដោយសំឡឹងមើលកណ្ដុរតូចដែលកំពុងលាក់ខ្លួន ហ្វូតបានបិទភ្នែកយ៉ាងតឹង មាត់របស់គេសូត្រធម៌យ៉ាងញាប់ និងព្យាយាមនឹកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីគេចផុតពីបិសាចកំណាចដែលតាមរកគេ ប៉ុន្តែមិនដឹងថាហ្វូតសូត្រធម៌ត្រឹមត្រូវឬក៏អត់នោះទេភ្លាមៗនោះ ជើងដើរកាន់តែខិតទៅជិតរាងតូចខ្យល់ត្រជាក់ក៏ភាយចេញមកហ្វូត នៅពេលនេះគេក៏ត្រៀមខ្លួនដឹងជាស្រាច់ថាបិសាចកំណាចនេះគឺមានវត្តមាននៅពីមុខគេស្រាប់ ប៉ុនែ្តគ្មានអ្វីអាចបញ្ឈប់វាការសូត្រធម៌របស់ហ្វូតបានឡើយ ស្រាប់មានអារម្មណ៏ថាដៃរបស់នរណាម្នាក់ចាប់កញ្ចឹងករបស់រាងតូចហើយអង្អែលខ្លាំងៗ តែហ្វូតគេក៏ដឹងថាជាអ្នកណា ប៉ុន្តែក្បាលរបស់គេនៅតែអោន ហើយគេមិនហ៊ានងើបមុខទេ ព្រោះគេគិតថា បើគេធ្វើខ្លាចថាជេមនឹងធ្វើអ្វីមកកាន់គេជេមយកមុខរបស់គេចូលទៅក្នុងប្រឡោះក របស់រាងតូចហើយដកដង្ហើមចូលដូចជាព្យាយាមស្រង់ក្លិនដូចជាគេកំពុងស្រូបជាតិស្ករ ជេមបោះជំហានចូល​ទៅ​ជិត ហើយ​ដាក់​បបូរមាត់​ជិតត្រចៀក​របស់ហ្វូត
"យកអាហារពេលល្ងាចមក"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now