CHAPTER 1:អកុសល

3.4K 101 0
                                    

   "លុយនៅឯណា? ស្រីចង្រៃ នាងឯងទុកវានៅឯណា?" *ប្រាវ* "នាងឯងឆាប់យកចេញមកអោយអញភ្លាម"សំឡេង​ស្រវឹង​អម​ជាមួយ​សំឡេង​បោកប្រាស់បណ្តាលអោយគ្រឿង​សង្ហារិម​ខូច​ខាតសំឡេងទះ​កំផ្លៀង​ក៏​បន្លឺកាន់តែខ្លាំង​ឡើង បើ​ទោះ​បី​ជា​សម្រែក​យំ​ខ្លាំងៗ​របស់​ស្ត្រី​ដែល​ដួល​ទៅ​នឹង​ឥដ្ឋ​ នាងលើក​ដៃ​ឱប​ថ្ពាល់​ដែល​ហើម​របស់ខ្លួនទាំងភាពភ័យខ្លាច។"ខ្ញុំមិនទាន់ដល់ពេលទទួលប្រាក់ខែទេ" "នាងឯងកុហក នាងលួចលុយនោះ! នាងឯងលាក់លុយឱ្យកូននាងឯងចាយនៅពីក្រោយខ្នងអញ" "ខ្ញុំនេះហ៎លាក់បាំង គ្រូហ្វូត មិនបានឲ្យគេទៅរៀនទេ ព្រោះគេមិនបានបង់ថ្នាក់អស់1សប្តាហ៍ហើយ គិតថាលុយអ្នកបម្រើខ្ញុំគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត" ពេលនិយាយចប់  ជេន ត្រូវបានទាត់មួយជើងពីលោក រូចភ្លាមៗ ធ្វើឱ្យនាងក្តាប់ពោះទាំងឈឺចុកចាប់ ទឹកភ្នែកហូរអាណិត​ខ្លួន​ឯង​ជីវិត​របស់នាងគឺ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​បុរស​អាក្រក់​ដោយមិនដឹងខ្លួន។ជាការពិតណាស់ ជេន គឺជាម្នាក់ក្នុងចំណោមពួកគេ គ្រួសាររបស់នាងក្រីក្រ ក្នុងចំណោមពួកគេទាំងបីនាក់ នាងគឺជាមនុស្សតែម្នាក់គត់ដែលត្រូវខិតខំរកលុយ និងផ្គត់ផ្គង់ផ្ទះតូចមួយនេះ
អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​អាហារ សំលៀកបំពាក់ និង​លុយកាក់​ប៉ុន្តែគួរ​ឲ្យ​អាណិត​ណាស់​ដែល​នាង​មាន​ប្តី​ស្រវឹង​ទាំង​យប់​ទាំង​ថ្ងៃ វក់លេង​ល្បែង​និងហ៊ានវាយ​ដំ​ប្រពន្ធកូនដើម្បីតែលុយ។ គ្រាន់​តែ​លុយ​ពី​ស្រា​របស់​ប្តីចង្រៃនោះ​ក៏​គ្រប់​គ្រាន់​សម្រាប់​ការ​ខិត​ខំ​បី​ថ្ងៃ​របស់​ជេនព្រម​ទាំង​អាហារ​គ្រប់​គ្រាន់​សម្រាប់​នាង​និង​កូន។កន្លង​មក​ក្នុង​ចិត្ត​ជេនគឺមានតែកូន​ប្រុស​ដ៏​កំសត់​របស់​នាងទេ
អ្វីដែលជំរុញសម្រាប់នាងក្នុងការបន្តរស់នៅ និងព្យាយាមជារៀងរាល់ថ្ងៃ គឺកូនប្រុសតែមួយរបស់នាង ហ្វូតប្រៀបបានជាពន្លឺ និងជីវិតរបស់ជេន នាងតែងតែគិតថាផលលំបាកទាំងអស់គឺបង្កើតឡើងដោយភាពល្ងង់ខ្លៅរបស់នាង។ *ផាច់* *នាង​ឯង​ខ្លាំងមាត់ណាស់ឥលូវហ៊ានតមាត់ជាមួយអញ បើ​មិន​ឲ្យ​លុយមកអញទិញ​ស្រាទេអញនឹងវាយនាងឯងឲ្យស្លាប់” “ម៉ាក់"គ្រាន់តែមកដល់មុខផ្ទះភ្លាម ហ្វូតបានឮសំឡេងប្របាថមើលងាយរបស់ឪពុកខ្លួន នាយតូចបានបើកទ្វារយ៉ាងលឿនប្រញាប់ប្រញាល់ចូលទៅខាងក្នុង នាយតូចរត់ស្ទុះទៅលុតជង្គង់ឱបម្តាយយ៉ាងណែន ។ហ្វូតងើបភ្នែកសម្លឹងមើលអ្នកដែលជាឪពុកជ្រៅក្នុងក្រសែភ្នែកដោយមានការស្អប់ខ្ពើម និងអាក់អន់ចិត្ត។ហ្វូតក្រោកឡើងមួយអស់កម្ពស់ប្រឈមមុខនឹងឪពុកដែលស្រវឹងជោកទាំងហត់នឿយ។រាងតូចដកដង្ហើមធំដោយភាពធុញទ្រាន់នឹងវត្តមានអ្នកនៅចំពោះមុខខ្លួន មុននឹងចោលសំណួរទោកាន់អ្នកដែលជាឪពុក "លោកចង់បាន... អីទៀត? ហ៊ឺ?" "ហា..ហាសហា.. ឯងនេះពិតជាកូនគ្មានប្រយោជន៍មែន បើឯងយកអាពេលរៀនអត់ប្រយោជន៏នោះមកធ្វើការអោយលុយមកអញវិញល្អជាង អញប្រាប់ឯង និងម្តាយឯងហើយថា បើនាងឯងមិនឲ្យលុយអញរាល់សប្តាហ៍ទេអញនឹងវាយនាងឯងឱ្យស្លាប់!" "បងឯងនេះធ្វើជាឪពុកគេយ៉ាងម៉េច ដោយសារតែអាល្បែងននិងស្រាឆ្កួតនឹងបងសុខចិត្តបង្ខំកូនអោយទៅធ្វើការទាំងមិនទាន់គ្រប់អាយុគួរតែបងនេ-» «បិទមាត់នាងឯងភ្លាមទៅ» រ៉ូចសម្តៅទៅទាត់រាងកាយរបស់ជេនទាំងកម្រោលប៉ុន្តែហ្វូតរហ័សជាងរាងតូចក្រសោបម្តាយខ្លួនភ្លាមៗ​ "ហ្វូត! កូន" រាងតូចក្តោបពោះ​យ៉ាងលំបាកមុននឹងយក​លុយ​១០០​០បាត​ពី​ហោប៉ៅ​អាវ​របស់​គេបោះវានៅលើតុ សម្លឹងមើលរ៉ូចពោរពេញទៅដោយកំហឹង "ហាហា កូនល្អ ឯងគួរតែស្តាប់បង្គាប់តាំងពីដំបូងមកឯងមិនបាច់ចាំមកឈឺខ្លួនទេ" រ៉ូចញញឹមហើយប្រញាប់យកលុយមកថើបពីរបីដងមុននឹងចាកចេញ។            
           នាយ​តូចក្រឡេកមើលខ្នងរបស់គេ រួចស្ទុះទៅឪបអ្នកដែលជាម្តាយយ៉ាងណែន "ហ្វូតកូនមិនអីទេឫ?កូនមិនហិកៗ អោយម៉ាក់សុំទោសណា៎កូន..." "ខ្ញុំមិនអីទេ ម៉ាក់កុំយំទៀតទេ! ហ្វូតគឺនៅទីនេះហើយមិនអីទេម៉ាក់"។ "កូនបានលុយមកពីណា?" "វាជាលុយសម្រាប់ចាយវាយនៅសាលាដែលម៉ាក់ផ្តល់ឱ្យខ្ញុំរាល់ខែ ខ្ញុំបានសន្សំវាអស់រយៈពេល 2 ខែកន្លងមកហើយ"  ជេនស្តាប់ហើយមានការអាណិត ឱបកូនប្រុសដ៏ល្អរបស់នាងនៅក្នុងដៃរបស់នាង ហើយអង្អែលសក់របស់ហ្វូតថ្នមៗ
"ម៉ាក់សុំទោសណាហ្វូតម៉ាក់នេះយ៉ាប់ណាស់.." "កុំនិយាយបែបនេះអីម៉ាក់ ប៉ុនែ្តកូនសុំចង់ធ្វើការនៅកន្លែងអ្នកស្រី ណាន់មីបានទេ ម៉ាក់អនុញ្ញាតឱ្យហ្វូតទៅធ្វើការបានទេទុកថាកូនសុំចុះ" ជេនបានបដិសេធយ៉ាងលឿនជាមួយនឹងសំណើរមួយនេះ "អត់ទេហ្វូតត្រូវទៅរៀន ក្រៅពីនេះ មានការងារច្រើន ម៉ាក់មិនអាចអាចទ្រាំបាន ពេលឃើញកូនមកលំបានបែបនេះ" "ម៉ាក់ប៉ុនែ្តហ្វូតក៏មិនចង់ឃើញម៉ាក់រងទុក្ខច្រើនតែម្នាក់ឯងដែរ ហ្វូតចង់ជួយម៉ាក់រកលុយហ្វូតនឹងទៅធ្វើការនៅទីនោះ ហើយមកផ្ទះជនៅពេលយប់ ណា៎ម៉ាក់" ហ្វូតបានអូសបន្លាយប្រយោគរបស់គេយ៉ាងមួយៗ ភ្នែករបស់គេព្រិចយ៉ាងគួរអោយស្រឡាញ់ ជេនឃើញបែបនេះហើយក៏ងក់ក្បាលអនុញាតតែម្តងទៅដោយហាមក៏គង់តែមិនស្តាប់ដដែល"អរគុណម៉ាក់ ស្រឡាញ់ម៉ាក់ជាងគេ><"បន្ទាប់ពីសប្បាយចិត្តបានបន្តិច រាងតូចក៏ងាកមកសួរសំណួរទៅកាន់អ្នកដែលជាម្តាយ"ម៉ាក់...កន្លែងដែលកូនទៅធ្វើការជំនួសម៉ាក់នឹងគឺជាវិមានគ្រួសារ ធីទីឆារ៉ុនរ៉ាក់មែនទេ?"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Donde viven las historias. Descúbrelo ahora