CHAPTER 23 : លោកប្រុស ណូរ៉ាវីត និង ស្វាមីតូច

1.2K 115 19
                                    

ហ្វូតបានដកដៃចេញហៀបនឹងដកចិញ្ចៀនហើយមើលទៅជេមរួចក៏ខ្សឹប

"ជេម លោកចង់ធ្វើអ្វី?"

"ជេមមីណាយ ណូរ៉ាវិត! ប្រញាប់យកចិញ្ចៀនមកវិញទៅ រួចមកជាមួយយើង ដើម្បីទៅមើលថាមានរឿងអីកើតឡើងទៅគ្រួសារគូដណ្តឹងឯង"

លោកកូតបានដំឡើងសម្លេងយ៉ាងខ្លាំង

"នៅ​ពេល​បញ្ចប់​ការ​ភ្ជាប់​ពាក្យនេះ អ្នក​បន្ទាប់​ដែល​ខ្ញុំ​រៀបការ​ជាមួយគឺហ្វូត ណាតថាវ៉ាតន៍"

ក្រោយ​ពី​ឮ​ដូច្នេះអ្នកស្រី ណាំមី បាន​ស្រែក​ឡើងយ៉ាងខ្លាំង

"យើងនឹងមិនទទួលយកវានោះទេ ជេម វាគ្រាន់តែជាអ្នកបំរើដែលគ្មានអំណាច តើវាអាចក្លាយជាកូនប្រសារនៃគ្រួសារអភិជនបានដោយរបៀបណា?"

ជេម​បានសើចឡើង ជោគសក់របស់គេ រួច​មើល​ទៅ​អ្នកស្រីណានមី ហើយ​និយាយ​ដោយ​សំឡេង​ធ្ងន់

"ស្វាមីតូចរបស់ខ្ញុំមិនចង់ធ្វើជាកូនប្រសារនៅទីនេះទេ..."

"ឈប់និយាយដោយមិនចេះគិតទៅ ជេម ឆាប់តាមយើងទៅផ្ទះអនាគតស្វាមីរបស់ឯងទៅ រួចរៀបចំទៅក្រុមហ៊ុន"

ជេមមិនខ្វល់ពីសម្តីលោកម្ចាស់ ហើយបានចាប់កាន់ដៃរបស់ហ្វូតហើយបន្ទាបសំលេងរបស់គេទៅជាសម្លេងយ៉ាងទន់ភ្លន់

"តោះយើងទៅកន្លែងផ្សេងណា៎ស្វាមីតូចរបស់បង"

"ឈប់សិន! ជេមមីណាយឯងបង្ករបញ្ហាពិននឹងហើយគ្រប់គ្រាន់ទៀតហា៎សសសស!!!!!?"

លោក កូតពេលនេះពិតជាខឹងសម្បារយ៉ាងខ្លាំងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពេញផ្ទះព្រោះច្រើនឆ្នាំមកនេះ នេះជាលើកទីមួយហើយ ដែលលោកបានបន្លឺសំឡេងខ្លាំងដាក់ជេមបែបនេះ

ហ្វូតបិទភ្នែកយ៉ាងជិតព្រោះគេជាមនុស្សដែរខ្លាចសម្លេងលឺខ្លាំង ពេលដែរលោកកូតស្រែកឡើងភ្លាម នាយ​ល្អិតមានអាការៈភ័យស្លន់ស្លោ ស្មាតូចនោះញ័រខ្លាំង ឯដៃតូចៗនោះប្រឹងឪបដៃជេមយ៉ាងញ័រទទ្រីក ជេមមីណាយ បានងាកទៅមើលទៅកាន់ហ្វូត ជេមបានបាញ់ក្រសែរភ្នែកកំណាចទៅកាន់ លោកកូត ដោយសង្រ្កឹតជើងធ្មេញយ៉ាងខ្លាំង

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now