CHAPTER 17 : ភូវិន

1.1K 101 3
                                    

គេស្រាប់តែគិតថាបើជេមមិនស្រឡាញ់គេហើយគេមកសារភាពចឹងតើគេយកមុខទុកនៅទីណា? ប៉ុនែ្តហ្វូតស្រាប់តែមានគំនិតចង់រត់ចោលទៅស្រុកកំណើតដោយមិន​បាន​គិត​ច្រើន​ទេក៏​ប្រញាប់​រត់​ចេញ​ទៅ​វិញ ទាំង​ដឹង​ក្នុង​ចិត្ត​ថា​ត្រូវ​ប្រញាប់​រក​កន្លែង​លាក់​ខ្លួន​ឲ្យ​លឿន ហើយ​កុំ​ឲ្យ​រក​ឃើញ​គេទៀត អូ ជីវិតសារភាពស្នេហ៍ ហើយត្រូវបដិសេធ នោះមិនមែនជារឿងអាម៉ាស់ទេឬ?
ដូច្នេះ​ក៏គិត​ចង់​រត់ ហ្វូតក៏​រត់​ទៅ​ភ្លាម តែ​ហ្វូតស្រាប់តែ​ភ្លេច​ថា​នៅ​ពី​ក្រោយ​គេជា​អាង​ហែល​ទឹក​ដ៏​ធំ​មួយ ជេមព្រោះ​តែប្រញាប់ចាប់កាន់​ហ្វូតមក​វិញ​ក៏​បានដួល​ដោយអស់ជំហរ
សំណាង​ល្អ​សម្រាប់​គេទាំងពីរកម្រិត​ទឹក​នៅ​ត្រឹម​ដើម​ទ្រូង ពួកគេ​ទាំង​ពីរ​បានងើបក្បាលចេញពទឹកស្រប​គ្នា​ ហើយ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ ម្នាក់ៗ​បាន​ក្អក​ជាប់​រហូត​ព្រោះ​ពួកគេ​កំពុង​តែឈ្លួកទឹក ដោយឃើញជេមជូតមុខ និងច្របាច់ច្រមុះយ៉ាងខ្លាំង បណ្តាលឱ្យប្រែជាក្រហម ហ្វូតឃើញដូច្នោះហើយទប់សំណើចមិនបាន
នាយល្អិតបាន​ដើរ​ចូល​ទៅ​ជិត លើក​ដៃ​ឡើង​វាយ​ក្បាល​របស់ នាយក្រាស់ រួច​ក៏ជួយ​ជេមជូត​មុខ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ស្នាម​ញញឹម​របស់ រាង​តូចស្អាត​ម្ល៉េះ?​ តើ​លើ​លោក​នេះ​មាន​អ្នក​ណា​មាន​បបូរមាត់​ និង​ថ្ពាល់​ក្រហម​ធម្មជាតិ​បែបនេះទៀតទេ? ជេមគ្រាន់តែដឹងថា Fotគឺត្រូវតែមានតែមួយគត់ ជេមបានផ្អៀងចុះក្រោម ហើយថើបច្រមុះដ៏ស្រស់ស្អាតរបស់ ហ្វូតមួយភ្លែត ហ្វូតស្រាប់តែអោនទៅជិតត្រចៀក ហើយខ្សឹបប្រាប់ថា "តើ​លោកប្រុសស្រលាញ់​ខ្ញុំ​ទេ?" ជេមបាបញញឹម ហើយងក់ក្បាលម្តងហើយម្តងទៀត ធ្វើឱ្យហ្វូតមានការពេញចិត្ត រួចបានជំទើតជើងហើយទាញថើបបបូរមាត់របស់ជេមយ៉ាងស្រាលៗអស់រយៈពេលយូរ មុននឹងដកមាត់ចេញ
ហ្វូតងាកមើល​ទៅ​ឆ្ងាយ​ដើម្បី​លាក់​មុខ​ក្រហម​របស់​នាយល្អិត ក៏​ដោយ​សារ​ហ្វូតខ្មាស​គេ​ពេក​ដែល​មិន​ចង់​ប្រឈម​មុខ​នឹង​លោកប្រុសទាល់​តែ​សោះ
ហ្វូតបានបាចទឹក​ដាក់មុខនាយក្រាស់ហើយ​រត់​ចេញ​ទៅយ៉ាងលឿន ឯរាងក្រាស់ក៏​ដេញតាម​ចាប់
អ្នក​ទាំង​ពីរ​បាន​លេង​ជាមួយ​គ្នា​យ៉ាង​យូរ​នៅ​ទីនោះ

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now