CHAPTER 26: សន្យា

878 120 6
                                    

ប្រាវវ!!!

"តើពួកឯងធ្វើការងារបែបណា? ហាសសស? ពួកឯងទាំងអស់សុទ្ធតែមានបទពិសោធន៍ និងសមិទ្ធផលខ្ពស់ដែលពួកគេអាចគូរក្ដារលាយពណ៌ដោយផ្អែកលើការរចនាបែបនេះទេ? ហើយនេះ​ស្អីគេហាសសស???ពួកឯងគិតថាហៅ​ថា​គ្រឿង​អលង្ការ​ហ៎!?"

ជុងស្ទុះ​ទៅគ្រវាសតារាង​រចនា​របស់​ក្រុម​ក្រាហ្វិក​នៅ​លើ​តុចោលអស់

"សម័យណាហើយពួកឯងនៅតែគូរម៉ូតគ្រឿងអលង្ការហួសសម័យបែបនេះ? បើមិនអាចគូរម៉ូដថ្មីបានទេ ស្អែកនេះពួកឯងទាំងអស់គ្នានឹងដាក់ពាក្យលាឈប់មកយើង យើងមិនត្រូវការមនុស្សឥតប្រយោជន៍ដូចពួកឯងទេ កុំខ្ជះខ្ជាយពេលវេលា"!

"បាទ លោក​ប្រុសពួកយើង​នឹង​ព្យាយាម​គូរ​ម៉ូដ​ថ្មីបាទ"

បរិយាកាសក្នុងបន្ទប់ប្រជុំកាន់តែតានតឹងខ្លាំង បុគ្គលិកនៃនាយកដ្ឋាននីមួយៗក្នុងក្រុមហ៊ុនតែងតែភ័យខ្លាចពេលប្រឈមមុខនឹងនាយកដ៏អាក្រក់នេះ

អគ្គនាយកជុងជាធម្មតាមើលទៅស្រួលណាស់ ប៉ុន្តែនៅពេលដែលគេចូលបន្ទប់ប្រជុំ គេហាក់ដូចជាមនុស្សខុសគ្នាទាំងស្រុង ប៉ុន្តែរឿងមួយដែលត្រូវតែទទួលស្គាល់នោះគឺថា មនុស្សសង្ហាមិនថាពេលសប្បាយចិត្ត ឬខឹងនោះទេ នៅតែមើលទៅទាក់ទាញ ជាពិសេសពេលខឹងបែបនេះ

ជុងបន្តមើលរចនាបថដែលនៅសេសសល់របស់ក្រុមផ្សេង ទឹកមុខរបស់គេនៅតែស្ថិតក្នុងសភាពក្តៅក្រហាយដូចមុន

គេក្រឡេកមើលណីតុនីមួយៗម្តងមួយៗ ចិញ្ចើមរបស់គេជ្រួញបន្តិចៗ ធ្វើឱ្យបុគ្គលិកដែលឈរក្បែរនោះឃើញដូច្នេះ ពួកគេក៏ដើរថយក្រោយមួយជំហានភ្លាមៗ ឱនក្បាលចុះ ហាក់បីដូចជាកំពុងរៀបចំកន្លែងការងារដើម្បីទទួលការដេញចេញ ព្យុះដ៏ធំកំពុងចាប់ផ្តើមមកអញ្ចឹង

"តើនេះជាស្អី? ហាសសសស???"
រាងក្រាស់ស្រែកយ៉ាងខ្លាំងៗ ធ្វើឱ្យបុគ្គលិកទាំងអស់នៃក្រុមក្រាហ្វិកដែលមានវត្តមាននៅជុំវិញបន្ទប់ប្រជុំមានការភ្ញាក់ព្រឺតនិងភិតភ័យយ៉ាងខ្លាំង

ដឹប!!!
ជុងបានគប់ក្តារឯកសារយ៉ាងខ្លាំងទៅកាន់ទ្វារ ស្របពេលជាមួយគ្នានោះដាំងបានបើកទ្វារចូលមកដោយចៃដន្យ ហើយឈានជើងចូលទៅខាងក្នុង ហើយមិនចេះខុសក្តារឯកសារនោះដែល ដែលជុងបានគប់នោះបានបុកចំមកលើមុខដាំងមួយទំហឹង

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Tempat cerita menjadi hidup. Temukan sekarang