CHAPTER 13 : បារីផ្អែម (18+)

1.6K 83 3
                                    

"អាយយយយយ" សម្រែក​អ្នក​នៅក្នុង​ផ្ទះ​វិមានធំ​នោះបានបន្លឺឡើង ដោយបាន​ឃើញ​ទិដ្ឋភាព​ដ៏​រន្ធត់​មួយ​ពេល​នេះ អ្នកស្រីណានមីស្រែកខ្លាំងៗក្តាប់មាត់ហើយសម្លឹងមើលមុខគេ អ្នកបម្រើខ្លះថែមទាំងដួលសន្លប់ទៀតផង ព្រោះតក់ស្លុតភ័យខ្លាចខ្លាំងណាស់នឹងទីដ្ឋភាពស្តែងៗនៅពីមុខខ្លួន ខ្លាំងណាស់
ភូវិនខាំបបូរមាត់មិនហ៊ាននិយាយអ្វីរួចលាក់ខ្លួនពីក្រោយ ខ្នង ដាំងឃើញបែបនេះ នាយក៏ងាកមកអង្អែលសក់ថ្នមៗដើម្បីលួងលោម។
ពេល​មេការចមឃើញ​បែប​នេះ​ភ្លាម​គេបានអោន​ក្បាល ដៃ​ជើង​ញ័រ ទ្រាំ​លែង​បាន​ក៏​ដួល​ឱប​ក្បាល​ខំ​ទប់​ខ្លួនទាំងភ័យខ្លាច គ្មាន​នរណា​ម្នាក់ហ៊ាននិយាយអ្វីឡើយ ឯហ្វូតវិញ បើកភ្នែកធំៗ ដោយធ្លាប់តែបានលឺច្រើនអំពីជេមមីណាយជាមនុស្សឃោឃៅ ប៉ុន្តែនាយតូចពិតជាមិននឹកស្មានថារាងក្រាស់នឹងប្រព្រឹត្តអំពើឃោរឃៅខ្លាំងបែបនេះដែរ ក៏ត្រូវ​នឹង​ឈ្មោះ​ឃាតក​ដ៏​ព្រៃផ្សៃដែលគេបានដាក់អោយមែន! បាទ ពិតជាគួរឲ្យខ្លាចណាស់
ប្រហែលជាដោយសារតែកាលពីប៉ុន្មានថ្ងៃមុននេះ គេបានឃើញជេមដើរតាមហ្វូតដូចជាឆ្កែតាមម្ចាស់ រួចតែងតែមានអ្នកខ្សឹបប្រាប់នាយតូចធ្វើឱ្យហ្វូតសឹងយល់ច្រឡំថាជេមមិនមានជំងឺផ្លូវចិត្ត
ជេមចាប់ផ្តើមធ្វើ​ទឹក​មុខ​ខ្ពើម​ ហើយ​ឈោង​យក​កាំភ្លើង​ខ្លី​ដែល​ជាប់​នឹង​សពអង្គរក្ស​ដែលស្លាប់នោះ ជេមមីណាយ បាន​លើកជើង​របស់​គេហើយ​ទាត់​ចំ​ទ្រូង​សព​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដក​កាំភ្លើង​រួច។
ពេលអ្នកស្រី ណានមីឃើញលោកប្រុសទីបួនកាន់កាំភ្លើងបែបនេះគាត់បញ្ចេញអាការៈភ័យស្លន់ស្លោភ្លាមៗ ហើយស្រែកអង្វរជេមយ៉ាងខ្លាំងដោយខ្លាចថា គេនឹងសម្លាប់មេការចម អ្នកស្រីក៏បាន​ដឹង​ថា​ជំងឺ​របស់ជេមកំពុង​រើឡើង​វិញ "ជេម កូនកុំ-" *ផូង!* ដោយមិនរង់ចាំឪ្យអ្នកស្រីនិយាយចប់ជេមមិនស្ទាក់ស្ទើរក្នុងការចង្អុលកាំភ្លើងតម្រង់ទៅក្បាលមេការចម រួចកេះកៃបាញ់សម្លាប់ភ្លាមៗ មេការចមស្លាប់ទៅដោយមិនបិទភ្នែក
នៅពេលនោះជេមបានសម្លឹងមើលមុខរបួសរបស់នាយតូចម្តងទៀតរួចហើយក៏បានចង្អុលកាំភ្លើងទៅលើក្បាលរបស់អង្គរក្សមួយទៀត
ជាធម្មតាហ្វូតគិតថាជេមគ្រាន់តែជាមនុស្សម្នាក់ដែលធ្វើឪពុកម្តាយខ្មាស់គេ ប៉ុន្តែពេលនេះគេគិតឡើងវិញហើយ កម្លាំងដៃរបស់គេ ជើងត្រង់ និងជំនាញកាន់កាំភ្លើងយ៉ាងជំនាញ និងរហ័ស គេអាចកេះកៃបានយ៉ាងម៉ឺងម៉ាត់ដោយមិនគិតពីអ្វីសូម្បីតែបន្តិច
ទិដ្ឋភាពមួយទៀតនៃភាពស្ងប់ស្ងាត់ដ៏គួរឱ្យភ័យខ្លាច និងបរិយាកាសត្រជាក់ជ្រៀតចូលបេះដូង ជេមបានសម្លឹងមើល ភូវិនដោយគេបានបោះកាំភ្លើងទៅម្ខាង រួចធ្វើភាសាកាយវិការដាក់ភូវិន មិនដឹងថាគេនិយាយអំពីអ្វីទេ ប៉ុន្តែវាបានធ្វើឱ្យ ភូវិនភ័យខ្លាចយ៉ាងខ្លាំង ជេមបានចូលទៅជិតហ្វូត រួចបានចាប់បីនៅក្នុងដៃរបស់គេ នាយល្អិតដែលស្រាប់តែ​ត្រូវ​បាន​គេ​ចាប់​ឡើងបង្ហាញទឹកមុខយ៉ាងភ្ញាក់ផ្អើលយ៉ាងខ្លាំង
"ស្អីលោកឯងង នៀគ ដាក់ខ្ញុំចុះភ្លាមមម!!!" គិតថានិយាយចឹងហើយគេខ្វល់មែនទេ? អត់ទេចា៎ គេមានតែរឹតបន្តឹងកម្លាំងដៃរួចបីហ្វូតដោយឆ្លងកាត់ភ្នែកច្រើនគូ ជេមបានបោះជើងសម្តៅទៅបន្ទប់របស់គេរួចមើលទៅក្រោយបន្តិចមុននឹងបោះជំហានឡើងទៅបន្ទប់គេ
អ្នកស្រី ណានមីបញ្ចេញទឹកមុខខឹង នេះហើយជាអ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាច រាល់ពេលដែលនាងគិតអំពីវាកាលពីប៉ុន្មានថ្ងៃមុននេះ នាងតែងតែបន់ស្រន់ដោយស្ងៀមស្ងាត់ កុំអោយមានរឿងបែបនេះវាកើតមានឡើង ប៉ុន្តែថ្ងៃនេះ នៅពេលនេះ វាហាក់ដូចជាបានកើតឡើង ទៅហើយដូចអ្វីដែលនាងតែងតែគិតទុកបានក្លាយជាការពិត. "ភូវិន ជេមគេនិយាយអី?" ភូវិនស្ទាក់ស្ទើរមួយសន្ទុះ រួចក៏ឆ្លើយយ៉ាងក្លាហាន
"ជេមបានប្រាប់​ខ្ញុំ​ឱ្យ​ដាស់​តឿន​អ្នក​រាល់​គ្នា​ក្នុង​ផ្ទះ បើ​អ្នក​ណា​ប៉ះ​ហ្វូតប៉ុនសសៃសក់នោះគេនឹង​បំបាក់​ក​អ្នក​រាល់​គ្នា​ក្នុង​ផ្ទះ​នេះ" ពេល​នាង​ណានមី​ឮ​ដូច្នេះ នាង​ស្ទើរតែ​ដួល ប៉ុន្តែ​សំណាង​ល្អដាំងនិងភូ​វី​នចាប់​នាង​ទាន់​ពេល
"តើយើងគួរធ្វើដូចម្តេច? ប្រសិនបើជេមចូលចិត្តអាក្មេងនាក់បម្រើនោះ?? តើគ្រួសារធីទីឆារ៉ុនរាក់គួរទុកមុខនៅឯណា? ការរំពឹងទុករបស់លោកម្ចាស់សម្រាប់ជេមគឺធំធេងណាស់ " ដាំងហាក់ដូចជាកំពុងគិតអំពីអ្វីមួយរួចគេក៏ទះស្មាអ្នកស្រី ណានមីបន្តិចមុននឹងនិយាយ"ម៉ាក់គ្រាន់តែឲ្យហ្វូត នៅក្បែរ ជេមតែក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ ជេមទៅពេលនោះយើងនឹងកំណត់លក្ខខណ្ឌឲ្យជេមយល់ព្រមរៀបការ ហើយម៉ាក់និងប៉ាក៏ព្យាយាមបញ្ចុះបញ្ចូលគេឲ្យឃើញពីអ្វីដែលបានកើតឡើងទៅ"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now