CHAPTER 29 : ឧបាយកល

835 113 18
                                    

សម្លឹងមើលស្នាមញញឹមក្នុងភ្នែករបស់ប៉ន៍និងសកម្មភាពរបស់ប៉ន៍ដោយរាងក្រាស់បានបើកទ្វារថយន្តអោយអ្នកផ្សេងស្រាប់តែ ភូវីន មានអារម្មណ៍ឈឺចុកចាប់ក្នុងបេះដូងដែលប្រៀបបាននឹងយកយកដៃមកច្របាច់ញីយ៉ាងខ្ទិចខ្ទាំទាំងអារម្មណ៍ខឹងក្រោធ ទាំងអារម្មណ៍សោកសៅរួមគ្នា ចុងច្រមុះក៏ប្រែជាក្រហម
រាងក្រាស់បានចាកចេញជាមួយគ្នានារីរាងស្រឡូននៅក្នុងឡាន ដែលភូវិនធ្លាប់តែគិតថាគេគឺជាមនុស្សតែម្នាក់ដែលមានសិទ្ទអង្គុយក្បែរប៉ន៍

ប៉ុន្តែទេ...

វាប្រែទៅជាគេមិនមែនជាមនុស្សតែម្នាក់នោះទេ

ដើម្បី​តាម​ដាន​ដំណើរនៃ​រថយន្ត​ពី​ចម្ងាយ នាយតូចបាន​ដក​ដង្ហើម​វែង​ៗ ហើយ​ទប់​អារម្មណ៍​ដែល​ឈឺក្នុង​ចិត្ត យ៉ាង​លឿន ភូ​វី​ន​បាន​បើក​រថយន្ត​បន្ថែម​ល្បឿន​បើក​គេច​ក្នុង​ល្បឿន​លឿន គេមិន​អាច​ទុក​វា​បណ្តោយចោល​បែប​នេះ​ទេ គេសុខ​ចិត្ត​ខូច​ចិត្ត​ម្តង​ហើយ​ស្លាប់ ជា​ជាង​រង​ទុក្ខ​ជា​រៀង​រហូត

បើ​វា​បែប​នេះ​...​តើ​អោយគេបន្ត​ដោយ​របៀប​ណា​?

ក្នុង​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ដ៏​វែង គេបាន​ចុច​ស៊ីផ្លេរថយន្ត ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​រាងក្រាស់នៅខាងមុខ
រថយន្ត​ដែល​នៅ​ខាង​មុខ​បាន​បើក​រត់​មិន​ឈប់ ដែល​ធ្វើ​ឱ្យ រាងតូចកាន់​តែ​ខឹង
ស្រាប់តែ​មេឃ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ផ្លូវ​កាន់តែ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​
ការ​ឈឺចាប់ដ៏​ខ្លាំង​បាន​បន្សល់​ទុក​ទឹក​ភ្នែកពីរ​ជួរ​លើ​ថ្ពាល់​របស់​គេបានធ្លាក់ចុះ
ភូវីន​បានខាំធ្មេញសង្កត់ចិត្តហើយ​និយាយក្នងចិត្តយ៉ាង​ស្ងៀមស្ងាត់

"ចង់អោយអញបើកឡានបុកម៉ងមែនបានមិនឈប់សោះ?"

ក្រោយ​ពី​និយាយ​ចប់ រាងតូចក៏​យក​ទូរស័ព្ទ​ចេញពី​ហោប៉ៅ​គេភ្លាម ដោយមើល​ឡាន​ខាង​មុខ ហើយ​ចុច​ទូរស័ព្ទ​ខលទៅប៉ន៍ភ្លាមៗ

ចំណែកឯប៉ន៍វិញ ដោយសារតែគេរវល់ខ្លាំងក្នុងការជជែកជាមួយនារីវ័យក្មេងដែលនៅក្បែរគេ ទើបរាងក្រាស់មិនបានចាប់អារម្មណ៍ទាំងស្រុងថា សម្លេងស៊ីផ្លេរថយន្តបន្លឺឡើងពីខាងក្រៅ
នារីវ័យក្មេងដែលអង្គុយក្បែរនាយក្រាស់មើលទៅរំភើប ខណៈពេលដែលនាងសម្លឹងមើលការរចនាគ្រឿងអលង្ការនៅលើអាយផេត

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now