CHAPTER 6:ធ្វើជាមិត្ត

1K 76 5
                                    

*បញ្ចាក់ចាប់ពីពេលនេះទៅនៅពេលដែលជេមនិយាយ គឺអក្សររាងធំជាងអក្សរផ្សេងៗ*

   ហ្វូតព្យាយាម​តស៊ូ​ចង់​ច្របាច់ក អ្នកនៅមុខខ្លួននេះណាស់ប៉ុន្តែ​ដៃ​មាំបានចាប់ច្របាញ់ដៃទាំងគូយ៉ាងខ្លាំង អារម្មណ៍​ថាឈឺនឹងស្នាមនៅលើករបស់គេខ្លាំងធ្វើ​ឱ្យ​នាយតូចខឹង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក ប៉ុន្តែ​ជេមនៅ​តែ​មិន​អើពើ នៅតែបន្តលិទ្ធកញ្ចឹងករបស់ហ្វូត ជេមចាប់ផ្តើមដកអណ្តាតរបស់គេចេញ ស្ថិតក្នុង​ស្ថានភាពនេះដែលធ្វើឱ្យ ហ្វូតមិនដឹងពីរបៀបបង្វែរអារម្មណ៍របស់គេដើម្បីឲ្យគេគេចផុតបាន
"អាយយយ លែងទៅ តើលោកកំពុងលេងហ្គេមស្អី លោកឆ្កួតមែន" ហ្វូតក៏ពិចារណាម្តងទៀត *អុញយើងភ្លេចគិតអាគាត់នឹងឆ្កួតតា* "លោកឯងពិតជាឆ្កួតមែន.." ដោយសារតែកម្លាំងរបស់ហ្វូតខ្សោយជាងជេមច្រើន ហ្វូតក៏សម្រេចចិត្តឈប់ស្រែក ហើយតស៊ូដោយប្រើកម្លាំងបាយជំនួសវិញហ្វូត ប្រថុយជីវិត ទុករឿងស្លាប់មួយឡែកសិន រួចដែស្រឡូនមួយគូនោះក៏បានលូកចាប់សក់របស់ ជេមហើយចាប់បោចមកមុខយ៉ាងខ្លាំង ទោះបីកម្លាំងមិនខ្លាំង និងមិនមានឥទ្ធិពលលើរាងក្រាស់ក៏ដោយ ប៉ុន្តែនៅទីបញ្ចប់ ជេមប្រលែងហ្វូត នាយតូចបានស្ទុះស្ទាស្រវាឱបកញ្ចឹងករបស់ខ្លួន ហើយអង្គុយមួយឡែកភ្លាមៗ រួចក៏រមៀលថយក្រោយយ៉ាងលឿន ហើយសម្លឹងមើលខ្លាកំណាចនៅមុខខ្លួនដោយភាពភ័យខ្លាច  ឯជេមរិញគេនៅតែអង្គុយដោយច្រត់កែងដៃនឹងជង្គង់ដោយបបូរមាត់ញញឹម និងលិតបបូរមាត់ស្រាលៗ ធ្វើឱ្យហ្វូតមានអារម្មណ៍ស្រៀវដោយសារតែភាពចម្លែករបស់គេ

FOURTH POV:
    
     "ខ្ញុំនេះមានអារម្មណ៏ថាខឹងចង់សម្លាប់គេចោលទេប៉ុនែ្តអ្វីដែលខ្ញុំចង់ធ្វើឥឡូវ​គឺចង់​ជេរ​អ្នកនៅពីមុខខ្ញុំនៀក ដើម្បី​បំបាត់​អារម្មណ៍​តានតឹង​ដែល​គេអោយមកតាំង​ពី​ខ្ញុំ​ចូល​មក​បន្ទប់នេះតែ​ខួរក្បាល​ខ្ញុំ​វិល​វិញ​មិន​ដឹង​ធ្វើ​ម៉េច​ដោះស្រាយឫរត់ចេញទេ គេធ្វើអោយខ្ញុំខឹង​ខ្លាំង​ពេក​បាត់បង់​ប្រាជ្ញាហើយ ខ្ញុំនេះរឹតតែមិន​យល់​នៅពេលលោកប្រុសបានធ្វើភាសាកាយវិការដាក់ខ្ញុំហើយខ្ញុំមិនដែលទាំងយល់ដឹងអំពីវាផង ដូច្នេះ ដៃខ្ញុំចេះតែគ្រវីដៃដាក់ទៅគេវិញ
"លោក! អូ គឺ..ខ្ញុំ.....ចង់ ចេញ " ហ្វូតបាននិយាយហើយប្រើកាយវិការអោយតែយល់ ព្រោះគេពិតជាចង់រត់ចេញពីទីនេះណាស់ "មិនមែនថ្លង់" សំឡេង​ទាបបាន​បន្លឺឡើងធ្វើអោយហ្វូតគិត​ថា​គេកំពុង​ឈរ​នៅ​ក្រោម​ដី​ហើយ​និយាយ​ជាមួយ​មនុស្ស​ស្លាប់ សំឡេងដែលបញ្ចេញចេញពីមាត់របស់ជេមគឺជាសម្លេងជ្រៅ លឺខ្លាំងតាមតែអាចនិយាយបាន ប៉ុន្តែសម្លេងដូចជាពិរោះ ពេលលឺថាសម្លេងនេះហើយខាងក្រោមហ្វូត ស្រាប់តែចង់ងើបក្បាលរបស់វាមក
"លោក...អាចនិយាយបាន?" Gemini មិនឆ្លើយទេ ភ្នែករបស់គេនៅតែសម្លឹងមកហ្វូត រាងក្រាសស្រាប់តែក្រោកឈរភ្លាមៗ គ្រាន់តែហ្វូតឃើញបែបនេះក៏ស្រវាងើបឡើងភ្លាមៗ  ដោយមិនហ៊ានស្ទាក់ស្ទើរ ហ្វូតក៏ដើរថយក្រោយពីរបីជំហាន រួចក៏ងាកក្រោយ ហើយរត់ទៅខាងក្រៅយ៉ាងលឿនព្រោះអ្នកណាដឹង ថាលោកប្រុសទីបួននឹងធ្វើអ្វីមកគេ។
    ពេលចុះដល់បន្ទប់ទទួលទានអាហារវិញហ្វូតក៏ត្រូវសាតាំងទាញចូលទៅក្នុងបន្ទប់សម្រាប់អ្នកបម្រើបរិភោគអាហារ "ហេ! មកនេះមក យើងបានទុកម្ហូបអោយឯងហើយ ឯង មានដឹងទេយើងនេះអធិស្ឋានឱ្យឯងឡើងហត់ហើយ" ហ្វូត បានទទួលអាហារពី សាតាំងទាំងដកដង្ហើមឡើងដង្ហក់ពេលកំពុងញ៉ាំ មើលទៅមុខដូចជាហត់នឿយណាស់ "យើងហត់ណាស់ យើងខ្លាចផ្ទះហើយ ដូចជាចម្លែក និង ជាពិសេសអ្វីដូចជាមានអ្វីលាក់ចម្លែកៗ ហឺយយយយយ យើងជិតឆ្កួតជាងលោកប្រុសទីបួនហើយ " "ឯងនិយាយត្រូវ យើងក៏គិតអញ្ចឹងដែរ!" ក្មេងប្រុសដែលមានរូបរាងតូចច្រឡឹង ញញឹមគួរឲ្យស្រលាញ់ អង្គុយក្បែរ សាតាំងបន្ទាប់ពីឮពាក្យរបស់ហ្វូតភ្លាម គេក៏ងក់ក្បាលយល់ស្រប
"ឱព្រះជាម្ចាស់អើយ យើងមិនដឹងថាជួយឯងចេញពីលោកប្រុសទីបួននោះបានយ៉ាងមិចទេតែ យើងដឹងថាឯងពិបាកចិត្តរឿងនឹង ប៉ុន្តែឯងគួរធ្វើដូចម្តេច? គេជាគឺជាលោកម្ចាស់ ដូច្នេះយើងមិនអាចធ្វើអ្វីបានក្រៅពីនៅក្រោមការគ្រប់គ្រងរបស់គេ" "រឿងនឹងទុកមួយឡែកសិនទៅ ញ៉ាំបាយឆ្ងាញ់ៗសិន" ហ្វូតសម្លឹងមើលអ្នកអង្គុយជិតសាតាំង"អី៎ភ្លេចប្រាប់ នេះជា ហ្វត មកពីក្រុមតែមួយជាមួយផ្នែកបន្ទប់ទទួលទានអាហាររបស់យើង ប៉ុន្តែគេជាអ្នកគ្រប់គ្រងនៅក្នុងបន្ទប់ស្រា គេនឹងណែនាំឯងឱ្យធ្វើការនៅទីនោះ" "សួស្តី ខ្ញុំឈ្មោះហ្វូត" "បាទសួស្តីតោះចូលរួមក្រុមតែមួយម៉ងទៅ ថ្ងៃនេះខ្ញុំពិតជារន្ធត់ចិត្តនឹងជីវិតដ៏ធំរបស់ឯងណាស់  នេះជាលើកទីមួយហើយដែលខ្ញុំឃើញអ្នកបំរើដែលឡើងទៅបន្ទប់របស់លោកប្រុសទីបួន ហើយបន្ទាប់មកត្រលប់មកវិញនៅសភាពដដែល" "បើ​គិត​ទៅយើងនេះណាខំគិតថាគេ គ និយាយមិនបានហើយយើងខំដៀលគេហើយអស់ហើយទើបដឹងថាគេចេះនិយាយហើយសម្លេងគេគឺសម្លេងធ្ងន់ហើយជ្រៅណា-" "ហាស ស្អី? តើឯងឮគាត់និយាយទេ?" សាតាំង​និងហូតបានភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​រហូត​ដល់ជ្រុះស្លាបព្រា​ពីដៃ
"បាទ ស្តាប់ទៅ គេនិយាយតែ3ពាក្យទេ" សាតាំងនិងហ្វតគឺនៅគាំងមួយកន្លែងតែម្តង" "មានរឿងអ្វីនៀកបានជានាំគ្នាមកផ្តុំគ្នា" "ហេ លោក ភូវិន ជំរាបសួរ តើអ្នកប្រុសត្រូវការអ្វី ដើម្បីឱ្យពួកយើងយកជូនទៅឱ្យអ្នកប្រុសតូចទេបាទ?" គ្រាន់តែអ្នក​ទាំង​បី​ឃើញភូវិនភ្លាមនាំគ្នាអោនក្បាលរួម​គ្នា​គោរពភូវិនយ៉ាងលឿន
"អត់ទេ អ្នកទាំងអស់គ្នាទៅញ៉ាំអីចុះ ខ្ញុំចង់និយាយជាមួយហ្វូត" ភូវិនញញឹមហើយអង្គុយចុះក្បែរហ្វូត "សុខសប្បាយទេ ហ្វូត? ជេមមានបានធ្វើអីឯងអត់?" "បាទ.. គឺអត់ទេអ្នកប្រុសតូច អរគុណសម្រាប់ការបារម្ភរបស់អ្នកប្រុស" "ហ៊ឺ តាមពិត.. ខ្ញុំជាអ្នកគាំទ្ររបស់ហ្វូតណា៎ គឺខ្ញុំនៅថ្នាក់ក្បែរឯង រាល់សប្តាហ៍ ក្រុមរបស់ឯងនឹងទទួលបានកាដូពីអ្នកគាំទ្រម្នាក់ដែលមានឈ្មោះថា "soft cheek មែនទេ? វាជាខ្ញុំ ខ្ញុំទៅគ្រប់ការសម្តែងរបស់ ក្រុម Chinzilla  ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ស្តាប់​ឯងច្រៀង​ណាស់" "តើ​អ្នកប្រុសជា​ប្រធាន​ក្រុម​ប្រឹក្សា​សិស្ស​មែនទេ" "បាទ ត្រូវ​ហើយ​ តែ​ឯង​ប៉ុន្មាននាក់នៀកគួឈប់ខ្ញុំ​ថា "អ្នកប្រុស" ទៀត​ទេ ហៅ​ខ្ញុំ​ថា​ឯងទៅ ខ្ញុំពិតជាចង់ធ្វើជាមិត្តនឹងពួកឯងខ្លាំងណាស់ ខ្ញុំ... ខ្ញុំឯកា" សាតាំង ងក់ក្បាលហើតក៏ប៉ុន្តែក៏និយាយថា "អត់ទេ អ្នកប្រុសតូច វាមិនសមទាល់តែសោះ  ពួកខ្ញុំជាអ្នកបម្រើ ហើយបើលោកប្រុសទីបីដឹង គាត់នឹងវាយពួកខ្ញុំរហូតដល់ស្លាប់ហើយសូមអភ័យទោសឱ្យពួកខ្ញុំផង ពួកខ្ញុំធ្វើមិនបានទេ" "អូ វាមិនអីទេ ខ្ញុំជាមនុស្សសាមញ្ញទេ យ៉ាង​ណា​ក៏​ដោយ ពួកឯងនេះមិន​មែន​ជា​មនុស្ស​ដំបូង​ដែល​ប្រើ​លេស​នោះ​ទេ ព្រោះគេមិនចង់និយាយរកខ្ញុំ" ហ្វូតរាង ស្ទាក់​ស្ទើរ​មួយ​ភ្លែត មុន​នឹង​និយាយ​ថា
"អញ្ចឹងពេលអ្នកទាំងបួននៅផ្ទះកុំប្រាប់អ្នកណាអី ចាំពេលនៅសាលា យើងនឹងធ្វើជាមិត្តអ្នកប្រុស រួចពេលទៅដល់ផ្ទះកុំប្រាប់អ្នកណាអី ពួកយើងនឹងក្លាយជាក្រុមមិត្តភ័ក្តិដោយសម្ងាត់.. យល់ស្របទេ?" ភូវិនញញឹមហើយអង្គុយជិតហ្វូត "ពិតជាមែនទេ? ឯងនិយាយការពិត? តើខ្ញុំពិតជាអាចធ្វើជាមិត្តរបស់ឯងបានមែនទេ?" "បាទ ប៉ុន្តែ​កុំ​ស្និទ្ធស្នាល​ពេក ព្រោះខ្លាចថាលោកប្រុសឫអ្នកស្រីចាប់បាន"   ហ្វត ពីដើមដល់ចប់ បានត្រឹមតែអង្គុយសើចនឹងភាពគួអោយស្រឡាញ់ របស់ភូវិន រួចក៏គិតថា នេះហើយបានជាអ្នកនីទីនេះសិតតែស្រឡាញ់ចូលចិត្តអ្នកប្រុសតូចនេះជាងគេ
“មិនអីទេ ហេហេ ឯងញ៉ាំបាយបន្តទៅ!
ខ្ញុំនឹងទៅយកទឹកដោះគោ ហើយមកអង្គុយជាមួយពួកឯង" ភូវិនក្រោកឈរ ហើយហៀបនឹងដើរចេញទៅ ស្រាប់តែមានដៃមាំមកសកចូលចាប់ចង្កេះរបស់គេ ហើយគេមកវិញ
"អាកូនឆ្មា ម៉េចក៏មិនទាន់គេង? ឫក៏ចង់ពិន័យ?"
ប៉ន៍បាននិយាយខណៈពេលកំពុងបង្វែរ ភូវិន មកប្រឈមមុខនឹងគេ ដោយយកដៃមកអោបចង្កេះរបស់គេយ៉ាងតឹង ដៃម្ខាងទៀតចាប់មុខអោយកៀករួចក៏ថើបថ្ពាល់នំប៉ាវនោះថ្នមៗ "អេ៎បង... ទើបមកពីណា?" ភូវិនដកដៃរបស់ផុនចេញពីចង្កេះយ៉ាងរហ័ស "នៅកាស៊ីណូមានបញ្ហា ដូច្នេះបងមកទីនេះដើម្បីពិនិត្យមើលថាអូនគេងក៏អត់ ប៉ុន្តែមុនពេលបងចេញទៅបងឃើញ ភូវិន គេងលក់ស្រួល ដូច្នេះបងមិនហ៊ានដាស់អូន ប៉ុនែ្តហេតុអ្វីបានជាអូនក្រោកឡើង?អីចឹង? " "អូនមានអារម្មណ៏ថា ឃ្លាន​បន្តិចទើបចុះ​ទៅ​យក​ទឹកដោះគោ​មក​ផឹក" "បងប្រាប់វិនប៉ុន្មានដងហើយ បើអូនត្រូវការអ្វី សុំតែអ្នកបម្រើអោយយកអោយទៅ បើមិនអីចឹងទេបើអូនចង់ញ៉ាំអីប្រាប់បងមកចាំបងទៅទិញ” “មិនមែនតែរឿងឃ្លានមួយមុខទេជួនកាលរៀននៅខាងក្នុងពេកក៏មានអារម្មណ៏ថាធុញចង់ចេញក្រៅ មកស្រូបខ្យល់អាកាសបរិសុទ្ធ " បងទៅបន្ទប់ទឹកងូតទឹកហើយសម្រាកសិនទៅ ចាំភូវិនយកទឹកដោះគោហើយចាំទៅតាមក្រោយ" លោកប្រុសទីបីឱនមុខរួចក៏បោះស្នាមថើបលើបបូរមាត់វិន រួចយកដៃអង្អែលក្បាលដោយទឹកមុខពោរពេញដោយក្តីស្រលាញ់ ប៉ុនែ្តមុននឹងដើរទៅប៉ន៍បានសម្លឹងទៅហ្វូត ពីរបីវិនាទី រួចងាកមុខត្រឡប់មកវិញដោយមើលទៅគឺគេដូចជាគិតឫក៏មានគម្រោងអ្វីមួយអញ្ចឹង រួចក៏បោះជំហានចេញទៅ..

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Where stories live. Discover now