CHAPTER 21 : ភ្ជាប់ពាក្យ

1.1K 107 26
                                    

ជាមួយនឹងរូបរាងដ៏ប្លែក និងស្ទីលដ៏ទាក់ទាញរបស់លោកប្រុសទីបួនជេមបានទទួលជោគជ័យក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នាដែលមានវត្តមាននៅក្នុងផ្ទះភ្ញាក់ផ្អើលរហូតដល់មានភាពចាប់អារម្មណ៌និងមើលគ្រប់សកម្មភាពរបស់គេ ។ ជេមបានដើរយឺតៗប៉ុន្តែជាមួយនឹងជើងវែងៗ ជំហាននីមួយៗលឿនណាស់ រួចក៌បោះជំហានសម្តៅមកតុអារហារនោះ

ឯលោកកូតមើលទៅមានមោទនភាព ញញឹម រួចក៏និយាយទៅកាន់កូនប្រុសពៅរបស់គាត់

“ជេមមីណាយ មក!មកអង្គុយចុះ!" គាត់បានចង្អុលទៅកន្លែងអង្គុយទទេ ក្បែរជុង ហើយទល់មុខរីមតា
ឮដូច្នោះ រីមតាក៏ស្រឡាំងកាំងវិញភ្លាម ភ្លាមនោះគេបានក៏អង្គុយអោយត្រង់ ហើយនៅពេលនោះរីមតាក៏ងាកមើលមុខនាយក្រាស់ភ្លាមៗប៉ុនែ្តបែរជាឃើញថាកែរភ្នែកនោះកំពុងសម្លឹងមើលនាយ​ល្អិតដែលឈរនៅជិតទីនោះទៅវិញ ប៉ុនែ្តរឿងដែររីមតាមិនដែលដឹងនោះគឺថា នាយក្រាស់ដែលចុះមកមិនមែនដើម្បីគូដណ្តឹងរបស់គេទេប៉ុន្តែដើម្បីមករក "អ្នកបំរើផ្ទាល់ខ្លួន" របស់គេ

ហ្វូតសង្កេតឃើញកែវភ្នែកដែលកំពុងសម្លក់គេ នោះគឺអ្នកស្រី ណាំមី ហ្វូតក៏ហើយបានដើរថយក្រោយបន្តិច...
នៅពេលដែលជេមដើរសម្តៅទៅតុអាហារគែបានប្រើចុងម្រាមដៃរបស់គេដើម្បីហូតចិញ្ចៀនដែលពាក់នៅលើម្រាមដៃចង្អុលរបស់គេដែលនៅខាងស្តាំដៃរបស់គេ

ដោយឃើញលោកប្រុសទីបួនជេមមីណាយ កាន់តែខិតទៅជិតតុជប់លៀងដោយមានភារកិច្ចជាអ្នកបំរើនាយ​ល្អិតក៏ត្រូវទាញកៅអីចេញដើម្បីជួយម្ចាស់របស់គេអង្គុយនៅទីនេះ
ហ្វូតបានដើរទៅដោយមានបំណងទាញកៅអីចេញដើម្បីអោយជេមអង្គុយប៉ុន្តែត្រូវភ្ញាក់ផ្អើលភ្លាមៗនៅពេលដែលជេមស្រាប់តែចាប់ដៃរបស់រាងតូច អ្វី​ដែល​ហ្វូតខ្លាច​ជាង​នេះ​ទៅ​ទៀត​គឺជេមមីណាតនៀគកាន់មិនលែងតែម្តង ដោយហ្វូតខ្លាច​មាន​រឿង​អាក្រក់​កើត​ឡើង គេបានកញ្ឆក់ដក​ដៃ​ចេញ​យ៉ាង​លឿន
ជេមមីណាយសម្លឹងមើលហ្វូត ហើយញញឹមដោយក្តីស្រលាញ់ តើនរណាគេចង់អោយមនុស្សដែលយើងស្រឡាញ់ស្ទើរស្លាប់មកទាញកៅអីអោយគេ???នាយក្រាស់ទៅវិញទេគិតថាការទាញកៅអីនេះសមជាគេទេដែរត្រូវទាញអោយនាយល្អិតនេះអង្គុយ

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Onde as histórias ganham vida. Descobre agora