ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ

517 31 1
                                    

ចន ជុងហ្គេន & គីម ថេហីុ
Nevol teakook++ //
__________________

+ប្រលានយន្តហោះ

នៅលើទឹកដីនៃទីក្រុងសេអ៊ូល មនុស្សម្នាជាច្រើនដែរវត្តមាននៅប្រលានយន្តហោះ មានទាំងឆ្ងងដែនទៅក្រៅប្រទេសនឹងមកពីប្រទេសក្រៅ រាងតូចកាយស្រឡូន គ្រងដោយឈុត Gucci សីុវីល័យ ប្រេនល្បី មើលទៅថ្លៃថ្នូរខ្លាំងណាស់ រាងតូចពាក់វ៉ែនតាខ្មៅ សក់ពណ៌ទង់ដែង បបូរមាត់ពណ៍ផ្កាឈូក ក្នុងដៃខាងស្តាំមានអូសវ៉ាលីយ៉ាងធំមួយ រាងតូចបោះជំហានយ៉ាងមុតមាំ ហាក់ស្ទាក់ជំនាញ់នឹងការដើរបោះពួយទៅមុខនេះណាស់។ មិនខុសទេ ព្រោះនាយតូចម្នាក់នេះ ជាតារ៉ាម៉ូឌែលល្បីប្រចាំប្រទេសកូរ៉េតែម្តង ក៏ត្រូវជាកូនកូរ៉េកាត់បរទេសផងដែរ នាយតូចបានឡើងទៅបំពេញការងារឯបារីស ទើបនឹងត្រឡប់មកវិញនេះឯង ។

ព្រូស*

« សុំទោស...សុំទោស »

« នែ៎...លោកអត់ភ្នែកមើលឬយ៉ាងមិចហ្ហាស? »រាងតូចមាឌល្អិត លើកដៃដោះវែនតាខ្មៅចេញ ស្រែកញែតៗសួរទៅនាយកម្លោះ ដែរដើរបុកខ្លួនមុននេះទាំងមួម៉ៅ សំខាន់ជ្រុះ នាឡិកាសំណព្វចិត្តគេបែកបាត់ទៀតផង...

« នែ៎ អាល្អិត!! នេះយើងខំសុំទោសឯងហើយតើស?? ហើយមិចក៏សម្តីឈ្លើយម្លេស??» នាយកម្លោះមាឌមាំ ចាប់ផ្ដើមខឹងឆេវ ក្តៅស្លឹកត្រចៀកខណៈដែរនាយសុំទោសហើយ ក៏នៅនិយាយសម្តី គ្មានសីលធម៌ចេញមកទៀត

« ....ខ្ញុំមិនខ្វល់ នាឡិកាខ្ញុំបែកបាត់ហើយ សងលុយខ្ងុំឥលូវនេះភ្លាម!! » រាងតូច គាំងបន្តិចពេលបានឃើញផ្ទៃមុខដ៏ស្រស់សង្ហារបស់នាយកម្លោះ នាយសង្ហាពិតមែន តែនាយតូចនៅតែមិនខ្វល់ក៏ស្រែកកំហកឲ្យនាយសងថ្លៃនាឡិការបស់ខ្លួន អត់ខ្វល់សំខាន់នាឡិកាគេបែក សងលុយគេលូវនឹងមក

« ផាច់! យកទៅ...» នាយកម្លោះ បោះកាតខ្មៅមួយ ចំកណ្តាលមុខនាយតូច និយាយចប់ក៏ចេញទៅទាំងអារម្មណ៍មិនល្អ មិននិយាយក៏ដឹងដែរ ថានាយម្នាក់ជាមហាសេដ្ឋី ព្រោះនាយមានកាតខ្មៅកាន់ សំខាន់ហ៊ានបោះកណ្តាលមុខតារ៉ាល្បីដោយមិនខ្វល់ពីអ្វីទាំងអស់...ឡូយ៎!👏

« ហ្ហើយ...អា* តែឈប់សិន នាយម្នាក់នេះសង្ហាដល់ហើយ កូនចៅនរណាគេន៎? ហិហិ.បើបានជួបលើកក្រោយ អញញ៉ែធ្វើប្តីហើយ » នាយតូច ក្តាប់ដៃចូលគ្នា ខឹងដែរនាយហ៊ានមើលងាយខ្លួន តែកំហឹងក៏រសាយអស់ ខណះដែរខួរក្បាលគេនឹកឃើញដល់ផ្ទៃមុខដ៏ស្រស់សង្ហារបស់នាយ គេក៏ប្រែជាសប្បាយមកវិញលួចប៉ង ថានឹងញ៉ែនាយម្នាក់នោះឪ្យបាន ។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now