ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន

117 16 0
                                    

_______________

+វិមានចន⛲

ក្រោយញាំុអាហារពេលព្រឹករួចរាល់ នាយសង្ហាជុងហ្គេនក៏ត្រឡប់ទៅវិមានរបស់នាយវិញ ដោយនាំយករាងតូចទៅជាមួយផងដែរ។ នាយក្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ អង្គុយឆ្ងោកពិនិត្យឯកសារដោយមិនមាត់អ្វីមួយម៉ាត់ ថេហីុដែរអង្គុយនៅជិតក៏នៅមិនសុខ ព្រោះនាយមិនបានខ្វល់ពីខ្លួនសោះ ទាំងដែរនាយជាអ្នកនាំគេមកជាមួយសោះ!!

« ហ្ហឹក! ហ្ហឹក! ហ្ហឺ! »រាងតូចចាប់ផ្តើមពេបមាត់ អោនមុខយំស្រក់ទឹកភ្នែកតក់ៗ មុននឹងនាំរាងខ្លួនរត់ទៅចេញទៅខាងក្រៅ ដែរជាហេតុនាំឪ្យនាយក្រាស់ប្រញាប់ងាកមើលហើយរត់តាមយ៉ាងលឿន។

« ថេហីុ! ថេហីុ! ឈប់សិន!! »មកដល់ក្រៅវិមាននាយសង្ហារក៏តាមទាន់រាងតូច ក៏ប្រញាប់ហៅឃាត់នឹងរត់កាន់តែលឿនទៅចាប់.ក.ដៃគេឪ្យឈប់។

«ហ្ហឹកៗ! លែងដៃខ្ងុំទៅ បើយកខ្ងុំមកមិនរវីរវល់ជាមួយខ្ងុំបែបនេះ ខ្ងុំទៅវិញក៏បាន! »ថេហីុក្រលាស់ដៃនាយក្រាស់ចេញ និយាយទៅកាន់នាយទាំងទឹកភ្នែករហាម ហេតុអ្វីក៏នាំគេមកជាមួយនាយ បើនាយមិនខ្វល់ពីគេបែបនេះគិតមិនយល់សោះថានាយគិតស្អី? គេពិតជាអន់ចិត្តខ្លាំងណាស់។

«ទេ! មិនមែនបែបនេះទេ យើងគ្រាន់តែចង់មើលការងារសិន នឹងបាននាំឯងទៅដើរលេងណា» ជុងហ្គេន រាងហួសចិត្តបន្តិច មុននឹងតបទៅរាងតូចវិញឪ្យគេស្ងប់ចិត្ត ។

« ពិតមែន?? »

«ពិត! តោះចូលទៅក្នុងវិញ យើងមើលការងារជិតចប់ហើយ មោះអឹប! » នាយសង្ហា ញញឹមដើរចូលទៅជិតនាយតូច មុននឹងចាប់ត្រកងយោងខ្លួននាយតូចឡើងបីចូលទៅក្នុងវិមានវិញ។

________________

+ផ្សារទំនើប🛍️

នៅក្នុងផ្សារទំនើបឯនេះវិញ ក៏មានមនុស្សម្នាជាច្រើនមកដើម្បីដើររកទិញរបស់របរដែរត្រូវជាធម្មតា នាយតូចមុខខ្ចូតជីមីន នឹងប្អូនស្រីជីដូនមួយក៏នៅទីនេះដូចគ្នាជាមួយផងដែរ។

«បងទិញបានអ្វីខ្លះហើយ? អូហូ៎ ច្រើនម្លេស?? »លីមីន ងាកទៅជីមីនដែរដើរចូលមក ជីមីនញញឹមនឹងលើករបស់របរដែរខ្លួនទិញបានឪ្យនាងតូចបានឃើញ។

💐គ្រងបេះដូង♡CEOសង្ហា✨Wo Geschichten leben. Entdecke jetzt