ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...

141 12 0
                                    

_________________

   +ថ្ងៃថ្មី...☀️

   នៅក្នុងវិមានចន ដោយសារតែថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ផងនាយក្រាស់ក៏នៅវិមាន មិនបានចេញទៅណាឡើយ។ នាយសង្ហានៅក្នុងសួនអង្គុយលើបង់អានសៀវភៅក្រោមដើមឈើធំមួយតែម្នាក់ឯង ថ្ងៃនេះនាយដូចជាមានអារម្មណ៍ល្អណាស់ ដែរបានមកអង្គុយអានសៀវភៅលំហែចិត្តបែបនេះ។

   ស្រឹបៗ* សំឡេងសម្រឹបជលងមនុស្សបានដើរតម្រង់មករករាងក្រាស់ យឺតៗដោយមិនបានបង្ហាញឡើយថាជាអ្នកណា គ្រាន់តែឮសំឡេងសម្រឹបជើងភ្លាមនាយក៏ប្រញាប់ងាកមើល ហើយក៏ឃើញថា ម្នាក់នៅគឺជា ថេហីុ។ រាងតូចញញឹមស្រស់ ក្នុងដៃមានថង់មួយដែរខ្្ចប់ដូចជាប្រអប់អ្វីមួយ រាងតូចបន្តដើរមករករាងក្រាស់ទាំងស្នាមញញឹមមិនរលុប។

« ថ្ងៃនេះលោកមិនទៅទេឬ? »រាងតូចចូលមកអង្គុយជិតនឹងសួរនាយក្រាស់ ទាំងដៃកាន់ថង់នោះជាប់។

« អត់ទេ ព្រោះថ្ងៃនេះខ្ងុំចង់សម្រាក »ជុងហ្គេន តបទៅរាងតូច ទាំងភ្នែកតាមសម្លឹងមើលថង់នោះមិនដក។

« អរ! »

« នោះជាអ្វី? »នាយក្រាស់ បិទសៀវភៅទុកម្ខាង ហើយក៏សួរថេហីុអំពីថង់មួយដែរគេកាន់

« អរ! វាជានំ ខ្ញុំខំធ្វើវាឪ្យលោកណា នេះ! » រាងតូចដកយកប្រអប់នោះចេះនិយាយថាវាជានំ ឪ្យក៏បើកកំម្របនឹងហុចឪ្យនាយក្រាស់។

« ទំនងណាស់! »នាយសង្ហា ទទួលយកប្រអប់ពីដៃរាងតូច ហើយសម្លឹងមើលនំក្នុងប្រអប់ទាំងស្នាមញញឹមពេញចិត្ដពេញថ្លើម សប្បាយចិត្តដែរនាយតូចធ្វើនំឪ្យនាយញាំុ វាពិតជាទំនងណាស់។

« លោកសាកញាំមើល! វាជាស្នាដៃលើកដំបូងរបស់ខ្ញុំ ឆ្ងាញ់មិនឆ្ងាញ់ លោកកុំប្រកាន់អី »រាងតូចតឿនឪ្យនាយក្រាស់ញាំុ ហើយក៏និយាយទាំងអឹមអៀន នេះជាលើកទីមួយដែរគេធ្វើនំអីបែបនេះ តាំងពីដើមមកគេមិនដែរចេះធ្វើនំអីទេ។

« ហ្ហឹម! ឆ្ងាញ់ តែរាងផ្អែមបន្តិច »នាយក្រាស់សាកញាំុមួយម៉ាត់ ហើយឃើញថាវាឆ្ងាញ់ ដោយសារនាយមិនសូវចូលចិត្តផ្អែម ចឹងនាយគិតថាវារាងផ្អែមបន្តិចហើយ ។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now