ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!

136 12 0
                                    

____________

+ថ្ងៃថ្មី...
នៅវិមានចន រាងកាយសង្ហាកំពុងគេងយ៉ាងស្កប់ស្កល់លើគ្រែក្របដោយពូកទន់ល្មើយ ស្ថិតនៅក្នុងបន្ទប់ដ៏ធំទូលាយ ដែរតុបតែងដោយ ពណ៌ខ្មៅលាយពណ៍ស សាកសមនឹងអតចរឹករបស់ម្ចាស់នៃបន្ទប់!!

« ហ្អឹុម! »នាយសង្ហា រើខ្លួនពាត់ចុះពាត់ឡើង ក្រហឹមដើមក ដោយមិនទាន់អស់ងងុយ ក៏ក្រោកអង្គុយធ្មឹងទាំងភ្នែកមិនទាន់បើកនៅឡើយ!

« ម៉ោងប៉ុន្មានហើយ!? »ជុងហ្គេនក្រវីក្បាល ឪ្យស្វាងងងុយព្យាយាមបើកភ្នែកដែរមិនចង់បើក ហើយក៏ស្រវាទូរស័ព្ទពីលើតុជិតក្បាលគ្រែមកមើលម៉ោង!

បានមួយស្របក់ក្រោយនាយក៏ងូតទឹកសម្អាតខ្លួន មុននឹងស្លៀកពាក់យ៉ាងរៀបរយជាបុរសដែរមាំទាំសមជាCEOក្រុមហ៊ុន! ក៏យោងខ្លួនមាឌធំខ្ពស់ស្រឡះ ចុះទៅជាន់ខាងក្រោមតម្រង់ទៅ តុអាហារ!

« ចៅហ្វាយប្រុស នេះជាអាហារពេលព្រឹកចាស៎! »អ៊ុំស្រី Mili រៀបចំអាហារដាក់លើតុឪ្យជុងហ្គេនរួមទាំងនិយាយ!

« ភ្នែកខ្ញុំមានបានខា្វក់ឯណា »នាយកម្លោះ និយាយតបទៅអ៊ុំស្រីវិញក្រោមទឹកមុខស្មើធេង ជាមួយពាក្យសម្ដីប៉ុន្មានម៉ាត់នេះ ធ្វើឪ្យអ្នកដែរបានស្តាប់ហើយស្ទើក្អួតឈាម!

« .... »អ៊ុំស្រី miliលែងហ៊ានមាត់កអ្វីតទៅទៀត រៀបចំរួចក៏ចាកចេញបាត់ទៅ វាជារឿងធម្មតាសាុំដែរទៅហើយ ដែរគាត់តែងតែទទួលបានពាក្យសម្តី មិនឪ្យគួរឲ្យចង់ស្តាប់នេះចេញពីមាត់របស់ជុងហ្គេន!

« ចៅហ្វាយប្រុស ថ្ងៃនេះ ចៅហ្វាយប្រុសមានកម្មវិធីឬ?? »ម៉ែដោះ ដែរត្រូវជាអាណាព្យាបាលម្នាក់គត់របស់ ជុងហ្គេនបន្ទាប់ពីប៉ាម៉ាក់នាយស្លាប់ ក៏សួរទៅនាយ!

« បាទ! »ជុងហ្គេន ងាកទៅញញឹមដាក់គាត់បន្តិច មុននឹងតបទៅគាត់ មួយវិមាននេះ នាយទុកចិត្តតែម៉ែដោះ នឹង រ៉េនប៉ុណ្ណោះ!

« ចាស៎! បើចឹងចៅហ្វាយប្រុស ញាំតាមសម្រួលចុះ »ម៉ែដោះ និយាយទាំងញញឹមទៅកាន់ជុងហ្គេន គាត់ស្រឡាញ់គោរព ចាត់ទុកនាយដូចកូនប្រុសគាត់យ៉ាងចឹង តាំងតែពីលោកចននឹងភរិយាស្លាប់បាត់ទៅ គាត់អាណិតនាយណាស់ នាយនៅតែម្នាក់ឯង តស៊ូតែម្នាក់ឯង វាពិតជាឯកាណាស់ រាល់ថ្ងៃនាយក៏តែឯកា កុំតែបានគាត់ដែរចាំមើល បម្រើទឹកក្តៅទឹកត្រជាក់ទេ កុំអីនាយកាន់តែពិបាក ជីវិតរស់នៅតែម្នាក់វាមិនងាយស្រួលឡើយ!

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now