ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??

131 17 0
                                    

__________________

   ក្រោយមានវត្តមានរបស់ជេហូបមកដល់ហើយ  កម្មវិធីជប់លៀងក៏បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ មានកាផឹកសីុ តាមសប្បាយ មានការលេងហ្គេមជាច្រើន ដែរនាំឲ្យបរិយាកាសនៅក្នុងវិមានគីមមានតែសំឡេងសើចក្អាសក្អាយ។ តែមានមនុស្សម្នាក់ដែរមិនសូវជាសប្បាយដូចគេ គឺជារាងក្រាស់ នាយតាមសង្កេតមើលរែរាងតូចម្នាក់ប៉ុណ្ណោះ ឃើញរាងតូចនឹងជេហូបដូចជាស្និតស្នាលនឹងគ្នាឃើញសើចជាមួយគ្នារហូត នាយក៏ប្រច័ណ្ឌហើយក៏អន់ចិត្ត ព្រោះមើលទៅរាងតូចដូចជាចងចាំជេហូបច្បាស់ណាស់ ចុះហេតុអីក៏មិនចាំនាយ??

« គ្រប់គ្នា ខ្ញុំសុំលាទៅវិញមុនសិនហើយ ព្រោះថ្ងៃនេះខ្ងុំមិនសូវស្រួលខ្លួន ជម្រាបលាលោកពូអ្នកមីង! »ជុងហ្គេន ដោយមិនចង់នៅឃើញរាងតូចនឹងជេហូបស្និតស្នាលគ្នាតទៅទៀត នាយក៏ចង់ត្រឡប់ទៅវិញ និយាយចប់ហើយក៏ដើរចេញទៅដោយមិនឪ្យអ្នកណាឃាត់ទាន់ឡើយ។

« អេ! កូនថេហ៍ទៅតាមទៅកូន ឪ្យលឿនឡើង »អ្នកស្រីគីម ក៏ប្រញាប់ប្រាប់ទៅថេហីុ ឪ្យតាមជុងហ្គេនទៅ គាត់មើលដឹងថានាយមិនមែនមិនស្រួលខ្លួនទេ តែនាយកំពុងអន់ចិត្តច្រើនជាង។

« បាទ »ថេហីុ ក៏ប្រញាប់ងើបរត់ចេញទៅតាមរាងក្រាស់តាមសម្តីរបស់អ្នកស្រីគីម ព្រោះគេចង់និយាយរឿងខ្លះជាមួយនាយដែរ។

« ក្មួយជុងប្រហែលជាអន់ចិត្តណាស់ហើយ ព្រោះមុននេះឃើញសម្លឹងមើលថេហ៍រហូត តែកូនថេហ៍មិនបានចាំអារម្មណ៍សោះ »លោកគីម ក៏និយាយទាំងអាណិតដល់ នាយក្រាស់។

« កុំភ័យអីលោកពូ ថេហុីកំពុងតែទៅលួងហើយ »ជីមីន ក៏និយាយប្រាប់ទៅលោកគីម ព្រោះថេហីបានប្រាប់ខ្លួនកាលពីព្រឹកថា បើបានជួបរាងក្រាស់ម្តងទៀត គេនឹងសាក់បើកចិត្ត និយាយជាមួយនាយ ហើយចូលក្បែរនាយម្តងទៀតដូចគ្នា។

« បើចឹងល្អហើយ ហ្ហឹសៗ»ឮបែបនេះហើយលោកគីមក៏សប្បាយចិត្តឡើងវិញ អ្នកផ្សេងទៀតក៏ត្រេកអរដែរ លើកលែងតែជេហូប នាយនៅតែឈឺមិនបាត់សោះ។

__________________

« ចៅហ្វាយគិតចង់ទៅវិញហើយឬ? »រ៉េន រហ័សសួរទៅនាយក្រាស់ដែរដើរចេញមកវិញទាំងទឹកមុខស្រពាប់ស្រពោន គ្មានកម្លាំងកំហែងនៅក្នុងខ្លួនសោះ។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now