ភាគទី២០ : កម្មវិធីជប់លៀង

85 11 0
                                    

_____________

    +មួយសប្តាហ៍បន្ទាប់/ ក្រុមហ៊ុនចន

    នៅក្នុងអូសហ្វីស នាយសង្ហាកំពុងមមារញឹកនឹងការងារជាច្រើន ធ្វើការសុខៗសំឡេងទូរស័ព្ទរោទ៍ក៏បន្លឺឡើង ដែរដាស់អារម្មណ៍ឪ្យនាយសង្ហាជុងហ្គេនងាកមកទទួលទូរស័ព្ទ។

« ហាឡូ៎!! ខ្ញុំជុងហ្គេន កំពុងនិយាយ! »នាយសង្ហាលើកទូរស័ព្ទដាក់ផ្អឹបនឹងត្រចៀកមុននឹងនិយាយក្នុងនាមជាCEOក្រុមហ៊ុន។

" សួស្តី! លោកចន!" សំឡេងក្រលរធំមួយបន្លឺឡើងនៅខ្សែម្ខាងទៀត ដែរនាយក្រាស់មិនអាចដឹងបានឡើយថាជានរណា។

« អ្នកជាអ្នកណា? »ជុងហ្គេនជ្រួញចិញ្ចើមចូលគ្នា កើតចិត្តឆ្ងល់ជាខ្លាំង

" ហ្ហឹស! យើងជាអ្នកណា ឯងមិនបាច់ចង់ដឹងទេ ដឹងត្រឹមថា ចាប់តាំងពីពេលនេះតទៅ យើងនឹងមិនឪ្យឯងរស់បានសុខឡើយ ចន ជុងហ្គេន!! "....?

« យើងសួរថាឯងជានរណា?!! »នាយសង្ហា ចាប់ផ្តើមក្តៅត្រចៀកឆេវ ងើបឈរអស់កម្ពស់ស្រែកសួរតាមខ្សែទូរស័ព្ទទៅវិញ។

" ហ្ហាសៗ មើលទៅឯងដូចជាខឹងហើយ កុំទាន់ខឹងអី យើងមិនទាន់បានធ្វើអីឯណា ហ្ហាសៗ! "...?  ទឺត~ទឺត~ទឺត~ ប្រព័ន្ធទូរស័ព្ទត្រូវបានចុចផ្តាច់

« ចង្រៃយ៎! ហ្ហឺយ~វាជាអ្នកណា? »នាយសង្ហា ខឹងឆួលភ្លាម សួរនាំមិនទាន់ដឹងរឿងស្អីផង ក៏បិទបាត់ វានាំឪ្យនាយក្តៅក្នុងចិត្តណាស់។ សំខាន់ថា មិនឪ្យនាយរស់បានសុខទៀត តើគេជានរណា? ហើយចង់ធ្វើអ្វី? មិនចាំយូរ នាយក្រាស់ក៏ប្រញាប់ចេញពីអូសហ្វីសទៅរករ៉េន។

« រ៉េន! »

« បាទ! ចៅហ្វាយ! »រ៉េន ដែរកំពុងធ្វើការក៏ប្រញាប់ងាកមកឆ្លើយនឹងចៅហ្វាយនាយដែរមករកខ្លួនដែរតុធ្វើការ។

« តាមយើងមក យើងមានការងារឪ្យឯងធ្វើ! »នាយសង្ហា និយាយក្រោមទឹកមុខស្មើធេង ទៅកាន់រ៉េន ឮបែបនេះហើយរ៉េនក៏ងក់ក្បាល ហើយជុងហ្គេនក៏ដើរចូលអូសហ្វីសរបស់នាយវិញដោយមានរ៉េនទៅតាម។

« នែ៎ ឯងលោកប្រធានមានរឿងអីទៅ? »ភ្លាមនោះដែរ បុគ្គលិកស្រីដែរធ្វើការនៅជិតនោះ ក៏កេសមិត្តរួមការងារ នឹងសួរ

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now