ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...

78 10 0
                                    


________________

     ដល់ពេលយប់ ក្នុងបន្ទប់ដ៍ធំទូលាយ កំពុងតែមានមនុស្សប្រុសមួយគូរ គេងអោបគ្នាលើគ្រែយ៉ាងស្អិតរមួត។  នាយសង្ហាប្រាស់ខ្លួន ហើយក៏ភ្ញាក់ឡើង ព្រោះនាយមានអារម្មណ៍ថាឃ្លាន ដោយសារតែមិនបានញាំអាហារពេលល្ងាច រវល់តែប្រដៅក្មេងខ្លះអស់ 2 3ម៉ោង។

« អ្អឹម!! »នាយសង្ហា ក្រហឹមដើម.ក.នឹងងាកសម្លឹងមើលមុខរាងតូច ដោយការគិតជាច្រើន។

«សុំទោស!! ចាំយើងបន្តិចណា យើងត្រូវការពេលវេលាខ្លះ » ជុងហ្គេន លើកដៃអង្អែលសក់នាយតូចថ្នមៗ ។

« ហ្ហឹម~~~» នាយដកដង្ហើមធំ បន្ធូរភាពតានតឹងនៅក្នុងចិត្ត  នឹងងើបអង្គុយផ្អែកក្បាលខ្នងទៅក្បាលគ្រែ។ ហើយនឹកឃើញដល់រឿងអតីតកាលរបស់ខ្លួន

       +កាលពី2ឆ្នាំមុន÷

       នៅក្នុងសួនច្បារដ៏ស្រស់ស្អាត កំពុងតែមានសង្សារមួយគូរ បណ្តើរគ្នាទាំងសើចសប្បាយ រីករាយនឹងពេលវេលា ដែរបាននៅក្បែរមនុស្សជាទីស្រឡាញ់រៀងៗខ្លួន។

« ជុង! អូនសប្បាយចិត្តណាស់ ថ្ងៃនេះ! បងដឹងទេ ថាអូនចង់នៅក្បែរបងបែបនេះរហូត មិនចង់ឃ្លាតទេ »ស្រីស្អាត ម៉ូរី និយាយឡើងទាំងញញឹមញញែម ក៏សប្បាយចិត្តខ្លាំងដែរបានរស់ជាមួយ នាយក្រាស់ជាសង្សារ។

« តែប៉ាអូនមិនសប្បាយចិត្តទេ បើពួកយើងនៅតែបន្ត គាត់ច្បាស់ជា បំបែកពួកយើងទៀតមិនខាន » នាយសង្ហា ដែរគ្មាននរណាក្រៅ ពីជុងហ្គេន តបទៅម៉ូរីន ទាំងភិតភ័យនឹងការកើតទុក្ខ។ ព្រោះថាប៉ារបស់នាង មិនពេញចិត្តនាយឡើយ គាត់តែងតែតាមបំបែកនាយនឹងនាយជារឿយៗមកហើយ។

« បងកុំបារម្ភអី គាត់គ្មានថ្ងៃអាចបំបែកពួកយើងឡើយ បើសិនជាពួកយើងនៅតែស្រឡាញ់គ្នា នៅជំនះ » ម៉ូរីន ញញឹមនិយាយលួងនាយសង្ហា

« តែបងក្រណាស់ បងក្របែបនេះ តើអូនព្រមទទួលយកបងដែរឬ? បងគ្មានអ្វីច្រើនឡើយនៅពេលនេះ » ជុងហ្គេន ឲនមុខចុះ គិតដល់ជីវភាពរបស់ខ្លួន វាមិនអាចប្រៀបស្មើនឹងម៉ូរីនឡើយ ព្រោះនាងជាកូនអ្នកមាន។

« អូនស្រលាញ់បង គឺជាបង មិនថាបងធ្លាក់ខ្លួនដល់កម្រិតណា ក៏អូននៅតែស្រលាញ់បង »ម៉ូរីន និយាយចេញពីបេះដូងបរិសុទ្ធ ស្នេហា ក្តីស្រឡាញ់ដែរនាងមានចំពោះ ជុងហ្គេន គឺធំធេងណាស់ ក៏ស្មោះស្មាក់ផងដែរ។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now