ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!

179 15 0
                                    

_________________

  ប៉ុន្មានថ្ងៃក្រោយមក ជុងហ្គេននឹងថេហីុ ក៏បានទៅដើរលេងនៅសមុទ្រម្តងទៀត នេះជាលើកទី2ហើយដែរពួកគេបានទៅសាមុទ្រ តែទៅលើកនេះទៅជាគូរស្នេហ៍ហើយណា!!

« ហួយ! ជុងអូនហត់ណាស់ សុំទៅគេងហើយ»មកដល់ផ្ទះជាប់ឆ្នេរភ្លាមរាងតូចក៏ប្រញាប់ប្រញាល់ រត់ទៅបន្ទប់ ដោយងាកមកប្រាប់រាងក្រាស់ទាំងហត់នឿយផងដែរ។

« យ៉ាប់មែន! »ជុងហ្គេន សើចបន្តិចហួសចិត្តនឹងថេហីុ អីក៏ឆាប់ហត់ម្ល៉េះ

« ចៅហ្វាយប្រុស មានអ្វីឪ្យខ្ញុំបម្រើដែរទេ?? » ភ្លាមនោះដែរអេលី ក៏ចេញពីខាងក្នុងមក

« មិនអីទេ អីវ៉ាន់តែបន្តិចប៉ុណ្ណោះ ចុះប៉ារបស់នាងទៅណាហើយ »ជុងហ្គេន

« គាត់ចេញទៅក្រៅបន្តិច បន្តិចទៀតគាត់ត្រឡប់មកវិញហើយ មិញនេះឃើញអ្នកប្រុសប្រញាប់ចូលទៅខាងក្នុងគាត់ប្រហែលជា ហត់នឿយហើយ »អេលី

« មែនហើយ រអ៊ូរតាំងពីនៅក្នុងឡានមកម្លេស បន់ឪ្យឆាប់ដល់ទីនេះ »ជុងហ្គេន

« ចៅហ្វាយ ឃ្លានឬអត់? ចាំខ្ងុំរៀបចំបាយទឹកជូន »អេលី

« មិនទាន់ទេ តែខ្ញុំនឹងប្រាប់នាងបើខ្ងុំត្រូវការ »ជុងហ្គេននិយាយហើយក៏ ដើរចេញទៅ គឺតម្រង់ទៅរករាងតូចនៅក្នុងបន្ទប់ ឯអេលី ក៏ចាកចេញទៅធ្វើការរបស់នាងដូចគ្នា។

    +នៅក្នុងបន្ទប់...!

« គេងហើយ?!! »ជុងហ្គេន លាន់មាត់ពេលឃើញរាងតូចកំពុងគេង មើលទៅដូចជាគេហលក់ហើយ ថែមទាំងគេងផ្កាប់មុខទៀតផង

« ហ្ហឺយ~»នាយក្រាស់ដកដង្ហើមធំបន្តិចពេលឃើញសភាពរាងតូចកំពុងគេង វាពិតជាច្រង៉េងច្រង៉ាង ហើយពិបាកមើលណាស់។ ដោយទើសភ្នែកពេកនាយក៏ជួយរៀបចំឪ្យរាងតូចគេងផ្ងារមកវិញនឹងទាញភួយមកដណ្តប់ឪ្យគេ។

« ហ្ហឹស! តាំងពីដើមមក អូនគឺស្រស់ស្អាតបែបនេះមិនថាពេលគេង ពេលខឹង ពេលយំ ពេលញ៉ាំ ពេលសប្បាយចិត្ត គ្មាននរណាស្អាតដល់អូនទេ បងមិនធ្លាប់គិតទេថា បងបានទេពបុត្រម្នាក់ដ៏ស្រស់ស្អាតមកនៅក្បែរ ហើយសុខចិត្តបន្ទៀបខ្លួនដើម្បីបង បងពិតជាអរគុណ បងសន្យានឹងអូន បងនឹងធ្វើគ្រប់យ៉ាងសងអូនវិញ ឪ្យអូនមានក្តីសុខបំផុតក្នុងឆាកជីវិត ជួបតែសុភមង្គល មានតែស្នាមញញឹមរហូត!!! »ជុងហ្គេន អង្គុយជិតថេហីុ ចាប់ដៃគេជាប់ហើយក៏និយាយរៀបរាប់ ពាក្យសម្ដីទាំងប៉ុន្មានលើកនេះ វាខុសពីការសុំទោសនឹងពាក្យរងចាំលើកមុនដែរនាយនិយាយ វាបានធ្វើឪ្យអ្នកដែរធ្វើពុតជាគេងនោះ លួចសប្បាយអររំភើបក្នុងចិត្ត ពាក្យទាំងនេះហើយ ដែរគេចង់ស្តាប់ឮពីមាត់របស់នាយ នឹងចង់ឮជារាងរហូត ។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now