ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!

87 11 0
                                    

_____________

      // In the morning 🌅

ថ្ងៃថ្មីឈានចូលមកដល់ រាងក្រាស់ពិតជាគិតត្រូវហើយ ព្រោះថាពេលនេះ មានពត៌មានបានចុះព្រោងព្រាតអំពី រាងតូចថេហីុ ចំពោះការប្រកាសថា គីម ថេហីុ ជាតារ៉ាម៉ូឌែលដ៏ល្បី មានទំនាក់ទំនងស្នេហាជាមួយនឹង លោកCEOវ័យក្មេង ចន ជុងហ្គេន!!

« ហ្ហឺយ~~គ្រាន់តែប៉ុណ្ណឹងសោះ អីក៏ល្បីសម្បើបម្លេស ចង្រៃយ៎!! » ស្រីស្រស់ នៅក្នុងឡានទំនើប មើលការផ្សាយពត៌មាន ក្នុងអេក្រង់ទូរស័ព្ទដៃ ទាំងខឹងសម្បារ ថ្នាក់នាងក្តាប់ដៃចូលគ្នា សឹងតែមុតក្រចកទៅហើយ!

« អ្អាយ~~~គីម ថេហីុ!!!! »បានបន្តិច នាងក៏កាន់តែខឹង ពេលមើលចំកន្លែងដែរ ជុងហ្គេនថើបថេហីុ ធ្វើឪ្យមានអារម្មណ៍ថា ក្តៅក្រហាយខ្លាំងណាស់ នាងមិនសុខចិត្តឡើយ! នាងច្រណែន នាងប្រចណ្ឌ័ នាងខឹង នឹងស្អប់រាងតូចណាស់! 

   ហេតុអ្វីនាងខឹងថេហីុ??? ចម្លើយគឺ ដោយសារនាងជាប្អូនស្រីជីដូនមួយរបស់រាងតូច ក៏ត្រូវជាអតីតសង្សាររបស់ជុងហ្គេនកាលនៅរៀនដូចគ្នា  នាងនៅស្រឡាញ់ ជុងហ្គេន ក៏កាន់តែស្អប់ថេហីុ ព្រោះតែនាងធ្វើអ្វីក៏ដោយ ក៏មិនដែលឈ្នះថេហីុ ដែរ ទាំងការរៀនសូត្រ ទាំងការងារ នឹងរឿងស្នេហានេះមួយទៀត!

« គីម ថេហីុ ! យើងនឹងមិនឪ្យឯងមិនរស់បានសុខនោះទេ ឯងតែងតែល្អគ្រប់យ៉ាង ឯងតែងតែឈ្នះយើង បើជ្រុលជាយើងនេះវាគ្មានបានការ វាអាក្រក់ទៅហើយ យើងនឹងធ្វើឪ្យវាកាន់តែអាក្រក់!! អ្អាយ~~»នាងនិយាយ ដោយបង្ហាញកែវភ្នែកក្រហមច្រាល បូករួមនឹងភាពគុុំគួន ការស្អប់ខ្ពើម នឹងការច្រណែនឈ្នានីស នាងស្រែកមួយវាស៎ វាយចង្កូតឡានបញ្ចេញកំហឹង ដូចជាមនុស្សឆ្កួត! មុននឹងបើកបរឡានទៅមុខដោយល្បឿនយ៉ាងលឿន

   / Kim Jinaa (គីម ជីណា) អាយុ 20ឆ្នាំមនុស្សស្រីដែរឆ្មើងឆ្មៃ មានតែកំហឹង ស្អប់មនុស្សដែរនៅលើខ្លួន សម្លឹងមើលអ្នកដទៃតែក្នុងភាពអវិជ្ជមាន លោភលន់ មិនចស្កប់ស្កល់នឹងអ្វីដែរខ្លួនមាន ជាប្អូនស្រីជីដូនមួយរបស់ថេហីុ កំព្រាឪពុកម្តាយតាំងតែពីអាយុ2ឆ្នាំ នាងត្រូវបាន លោកគីម ជាប៉ាថេហីុ ជួយមើលថែចិញ្ចឹមបីបាច់ /

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now