ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞

74 11 0
                                    

___________________

    +ល្ងាចឡើងផ្ទះនៅក្បែរឆ្នេ

    មិនថ្វីទេ ដែរគូរសង្សារមកអង្គុយលើវាលឆ្នេរមើលថ្ងៃលិចជាមួយគ្នាវាពិតជារ៉ូម៉េនទិចខាំ្លងណាស់ ផ្ទៃមេឃប្រែក្រហមស្រាលស្រទន់ ដូចរសជាតិស្នេហ៍ដែរទើបនឹងយល់ពីគ្នា របស់ជុងហ្គេននឹងថេហីុ។

« គេនិយាយថា ព្រះអាទិត្យពេលដែលលិចគឺស្រស់ស្អាត ហើយវាពិតជាស្រស់ស្អាតដូចគេនិយាយមែនតើស បងឃើញទេ? »ថេហីុ និយាយដោយផ្នែកក្បាលលើស្មានាយក្រាស់ ឯដៃក៏អោបដៃនាយជាប់ ទឹកមុខដែរពោរពេញដោយសេចក្តីសុខ ផុសឡើងមិនចេះរលុប។

« ឃើញហើយ វាកាន់តែស្រស់ស្អាតពេលពួកយើងបានមើលវាជាមួយគ្នា!! »ជុងហ្គេនតបទាំងស្នាមញញឹមទៅកាន់ថេហីុ ព្រមទាំងងាកមុខសង្ហាចែងចាំងរបស់នាយមកសម្លឹងមុខរាងតូចថែមទៀត។

« ផាច់*បងនិយាយស្អីនឹង! »រាងតូច ដកក្បាលចេញពីស្មាក្រាស់ ហើយសើចញឹមៗអៀននឹងនាយពេកក៏វាយនាយមួយដៃតិចៗ

« បងនិយាយមែនណា! តែថាព្រះអាទិត្យលិចស្អាតនៅចាញ់ ថេហីុរបស់បងទេណា!! »ជុងហ្គេន សើចតិចៗបន្លំសរសើរមនុស្សជាទីស្រឡាញ់ ដែរធ្វើឪ្យសាមីខ្លួនមុខក្រហមឡើងដូចម្ទេសទុំ។

« ជុង!! »ថេហីុ ហៅ នាយក្រាស់

« ហ្ហឹម? »

« បើមានឪកាស បងចង់ត្រឡប់ទៅរកមនុស្ស អាឌិតរបស់បងវិញឬអត់? »ថេហីុ សុខៗស្រាប់តែសួរសំណួរនេះឡើងមុខ ទាំងទឹកមុខរៀងស្រពោប់ស្រពោន

« បើសិនជាបងមិនមានអូន បងអាចនឹងជ្រើសរើសការត្រឡប់ តែពេលនេះបងមានអូនម្នាក់គឺវាគ្រប់គ្រាន់ហើយ ដូច្នេះបងមិនជ្រើសយកអ្នកណាទៀតទេ មិនថាចាស់ឬថ្មីឡើយ! ត្រូវចាំណាឈប់សំណួរបែបនេះទៀត ព្រោះបេះដូងបងដាក់បានតែអូនម្នាក់ប៉ុណ្ណោះ! ស្តាប់បានឬអត់?? »ជុងហ្គេន ចាប់ស្មារាងតូចទាំងសងខាង និយាយឡើងមកច្បាស់ៗយ៉ាងប្រាកដការ ។

« អ្អឹម! »ថេហីុ ញញឹមខ្ចឹបងក់ក្បាលហើយក៏ស្ទុះទៅអោបនាយយ៉ាងណែន មិនដឹងយ៉ាងមិចទេ គេដូចជាខ្លាចថានាយនឹងបោះចោលគេ លេងសើចនឹងគេ ទើបគេចេះតែសួរពីនេះពីនោះ។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now