ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??

122 12 0
                                    

___________________

    +ផ្ទះលំហែក្បែរឆ្នេរ//

     ចាយអស់ពេលជិត1ម៉ោងកន្លះ ឡាននាយសង្ហាក៏បានបើកមកឈប់ចតនៅកន្លែងចំណត់ដែរស្ថិតនៅបរិវេននៃផ្ទះលំហែកាយក្បែរឆ្នេរសមុទ្រមួយកន្លែង។ នាយក្រាស់ដោះខ្សែក្រវ៉ាត់នៅលើខ្លួនចេញ មុននឹងងាកទៅមើលរាងតូចដែរគេងលក់យ៉ាងស្កប់ស្កល់ នាយសង្ហាញញឹមស្រាលហើយក៏ចុះពីលើឡាន នឹងដើរទៅបើកទ្វារឡានខាងរាងតូច ឪនទៅដោះខ្រែក្រវ៉ាត់ឪ្យគេ សម្លឹងមើលមុខគេបន្តិចទាំងស្នាមញញឹមមិនប្រែ មុននឹងត្រកងកាយស្រាលស្រលូនថ្នមៗដើរសំដៅទៅក្នុងផ្ទះធំល្មមនោះ។

«សួស្តី ចៅហ្វាយប្រុស! »ដើរចូលមកដល់ក្នុងផ្ទះភា្លម ក៏មានអ៊ំប្រុសចំណាស់ម្នាក់ រត់វឹងមកស្វាគមន៍នាយក្រាស់!

« បាទ! បន្ទប់រៀបចំរួចរាល់ហើយមែនទេ?? »ជុងហ្គេន សួរទៅអ៊ុំចំណាស់ ព្រោះមុននឹងនាយមកទីនេះ នាយបានខលមកប្រាប់គាត់មុនរួចរាល់ហើយ!

«បាទ! ចៅហ្វាយកុំព្រួយអី ខ្ញុំបានឪ្យអេលីសរៀបចំរួចរាល់ឪ្យទាន៎ប្រុស! »អ៊ុំចំណាស់ ញញឹមស្រស់តបទៅជុងហ្គេនវិញទាំងរំភើបចិត្ត ព្រោះថាមិនងាយបាននាយសង្ហាម្ទីនេះនោះទេ យូរៗនាយមកម្តង ហើយគាត់គឺជាអ្នកមើលថែផ្ទះនេះ ចំណែកឯ អេលីស នាងត្រូវជាកូនស្រីរបស់គាត់។

«អរគុណ! »នាយសង្ហាពោលពាក្យអរគុណ ហើយក៏បីរាងតូចទៅបន្ទប់បាត់! ក្រាយនាយចេញទៅបាត់ អេលីសក៏ចេញមកនឹងសួរនាំឪពុកនាង÷

« ប៉ា! ចៅហ្វាយប្រុសមកហើយមែនទេ? ខ្ញុំដូចជាឃើញគាត់ បីនរណាម្នាក់មុននេះ!! » អេលីស សួរទៅឪពុកទាំងអារម្មណ៍មិនល្អ ដោយសារឃើញនាយក្រាស់បីអ្នកណាមិនដឹង ព្រោះនាងមានអារម្មណ៍ល្អលើនាយក្រាស់ជាចៅហ្វាយ ក៏មានមកជាយូរហើយផងដែរ តែនាងហាក់បីឯកាណាស់ ព្រោះនាងមិនសូវបានជួបមុខនាយក្រាស់ឡើយ ក៏មិនដែរបានស្និទ្ធស្នាលអ្វីនឹងនាយដូចគ្នា ឪកាសសម្រាប់នាងហាក់គ្មានសោះឡើយ!

«ត្រូវហើយ ប៉ាក៏អត់ដឹងដូចគ្នា តែអ្នកដែរចៅហ្វាយបីមកមុននេះ ជាក្មេងប្រុស ថែមទាំងស្អាតទៀតផង!! » អ៊ុំចំណាស់ មិនលាក់លៀមនិយាយតាមអ្វីដែរគាត់មើលឃើញប្រាប់ទៅកូន ហើយក៏និយាយបន្តទៀតថា÷

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now