ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន

197 16 0
                                    

ចន ជុងហ្គេន & គីម ថេហីុ
Nevol teakook++ //
__________________

ថ្ងៃថ្មី...ក្រុមហ៊ុន ចនគ្រុប//

ថ្ងៃថ្មីអ្វីៗក៏ថ្មី តែអ្វីដែរនៅចាស់នោះ គឺការងារដែរត្រូវធ្វើប្រចាំថ្ងៃ ដូចជារាងក្រាស់ ជុងហ្គេនពេលនេះអ៊ីចឹង នាយរវល់រកពេលដកឃ្លាមិនរួចសោះឡើយ!!

តុក* តុក* (សំឡេងគោះទ្វារ)

« ចូលមក »

« ចៅហ្វាយ អ្នកប្រុសគីម មកដល់មុខក្រុមហ៊ុនហើយទាន៎!! »រ៉េន

« រៀបចំឪ្យគេរងចាំយើង នៅបន្ទប់ទទួលភ្ញៀវសិនទៅ »ជុងហ្គេន និយាយទៅកាន់រ៉េន ពេលនេះនាយចង់បង្ហើយវាឪ្យហើយសិន នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ

« បាទទាន៎!! ក្រឹប*»រ៉េន ទទួលយកការបង្គាប់អ្នកជាចៅហ្វាយ ឪគោរពបន្តិចហើយក៏ចេញទៅវិញទៅ

នៅឯខាងរាងតូច ថេហីុឯនេះវិញក៏កំពុងតែជិះជណ្តើរប្រអប់ឡើងមករកនាយក្រាស់ដូចគ្នា ដោយសារតែគេទទួលបានការទាក់ទងពីអ្នកចាត់ការរបស់គេ ដោយទទួលយកការថតស្ពតនៃកំព្យូទ័រថ្មីដែរទើបផលិតឡើងរបស់រាងក្រាស់!! ដែររៀបចំទំនាក់ទំនងដោយ រ៉េន

ទឹង**(សំឡេងជណ្តើរប្រអប់)

ទ្វារជណ្តើរប្រអប់ក៏បើកឡើងដោយស្វាយប្រវត្តិព្រោះតែដល់ជាន់ដែរបានកំណត់ រាងកាយតូចស្រឡូនក៏ជំហានចេញពីជណ្តើរប្រអប់នោះ តម្រង់ទៅខាងឆ្វេងដៃរ ក្រោមក្រសែភ្នែកបុគ្គលិកជាច្រើនដែរសម្លឹងមើលមកគេដោយក្តីរំភើបចិត្ត នឹងស្ងើចញសរសើរពីសម្រស់របស់រាងតូចរូបនេះ!

« អត់ទោស! បងស្រី តើអូហ្វីសលោកអគ្គនយកនៅឯណាដែរ?? » ថេហីុ ញញឹមនឹងសួរទៅបុគ្គលិកស្រីម្នាក់ ដោយពាក្យពេជ៍សមរម្យ

« ចាស៎លោក អូហ្វីសគាត់នៅត្រង់នោះ »បុគ្គលិកស្រី ញញឹមរីកមុខ ខណះដែរមានតារាល្បីលំដាប់ប្រទេសមកសួរនាំនាងបែបនេះ នាងពិតជាសប្បាយចិត្តខ្លាំងណាស់ នាងពិតជាចង់សុំគេថតខ្លាំងណាស់តែនាងគ្មានចិត្តក្លាហាននិយាយជាសំណើរមកទាល់តែសោះ

« បាទ អរគុណ! ត្រូវការថតរូបជាមួយខ្ញុំឬអត់? ឬក៏ចង់បានហត្ថលេខារបស់ខ្ងុំ?? »ថេហីុញញឹុម សង្កេតមើលទៅបុគ្គលិកស្រី ឃើញនាងមានអាការៈភ័យៗខ្លាចៗអេសអុញៗ គេក៏យល់សភាពនេះច្បាស់ថានាងប្រាកដជាចង់បានអ្វីពីខ្លួនមិនខាន

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now